ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​គី​ម​ថា​ ការ​បា.ញ់​មី​ស៊ីល​ថ្មី​ជា​ការ​ព្រមាន

4 ឆ្នាំ មុន

ប្រទេស​កូរ៉េ​ខាងជើង ៖ ទីភ្នាក់ងារ​ព័ត៌មាន​កូរ៉េ​ខាងជើង​KCNA រាយការណ៍​កាលពី​ថ្ងៃ​ទី​៧​សីហា​ថា មេដឹកនាំ​លោក​គី​ម​ជុង​អ៊ុ​ន​អះអាង​ពី​ការ​បាញ់​មី​ស៊ី​ល​ចុង​ក្រោយ​ទាំងឡាយ​របស់​ក្រុង​ព្យុ​ង​យ៉ាង​ថា ជា​ការ​ព្រមាន​មួយ​ចំពោះ​ក្រុង​វ៉ា​ស៊ិ​ន​តោន​និង​ក្រុង​សេ​អ៊ូ​ល មក​ពី​សមយុទ្ធ​យោធា​រួម​របស់​ពួក​គេ​។ ការ​បាញ់​មី​ស៊ីល​ចុង​ក្រោយ​របស់​កូរ៉េ​ខាងជើង​ធ្វើ្វ​​នា​ថ្ងៃ​ទី​៦​សីហា បន្ទាប់​ពី​កងទ័ព​អា​មេ​រិ​ក​និង​កូរ៉េ​ខាងត្បូង​ចាប់ផ្ដើម​នា​ពេល​មុន​នេះ​សមយុទ្ធ​យោធា​រួម​របស់​ពួក​គេ សំដៅ​សាកមើល​សមត្ថភាព​ក្នុង​ការ​ក្ដាប់​ប្រតិ​បត្តិការ​របស់​ខ្លួន​ក្នុង​ពេល​មាន​សង្គ្រាម​។…

ប្រទេស​កូរ៉េ​ខាងជើង ៖ ទីភ្នាក់ងារ​ព័ត៌មាន​កូរ៉េ​ខាងជើង​KCNA រាយការណ៍​កាលពី​ថ្ងៃ​ទី​៧​សីហា​ថា មេដឹកនាំ​លោក​គី​ម​ជុង​អ៊ុ​ន​អះអាង​ពី​ការ​បាញ់​មី​ស៊ី​ល​ចុង​ក្រោយ​ទាំងឡាយ​របស់​ក្រុង​ព្យុ​ង​យ៉ាង​ថា ជា​ការ​ព្រមាន​មួយ​ចំពោះ​ក្រុង​វ៉ា​ស៊ិ​ន​តោន​និង​ក្រុង​សេ​អ៊ូ​ល មក​ពី​សមយុទ្ធ​យោធា​រួម​របស់​ពួក​គេ​។

ការ​បាញ់​មី​ស៊ីល​ចុង​ក្រោយ​របស់​កូរ៉េ​ខាងជើង​ធ្វើ្វ​​នា​ថ្ងៃ​ទី​៦​សីហា បន្ទាប់​ពី​កងទ័ព​អា​មេ​រិ​ក​និង​កូរ៉េ​ខាងត្បូង​ចាប់ផ្ដើម​នា​ពេល​មុន​នេះ​សមយុទ្ធ​យោធា​រួម​របស់​ពួក​គេ សំដៅ​សាកមើល​សមត្ថភាព​ក្នុង​ការ​ក្ដាប់​ប្រតិ​បត្តិការ​របស់​ខ្លួន​ក្នុង​ពេល​មាន​សង្គ្រាម​។ ក្រុង​ព្យុ​ង​យ៉ាង​បាន​ព្រមាន​ថា សមយុទ្ធ​យោធា​រួម​នោះ​នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការ​បន្ត​ចរចា​ឡើង​វិញ រវាង​សហរដ្ឋអាមេរិក​និង​កូរ៉េ​ខាងជើង ស្ដី​ពី​ការ​រំសាយ​នុយក្លេអ៊ែរ​របស់​ក្រុង​ព្យុ​ង​យ៉ាង​។

KCNA គូសបញ្ជាក់​ថា​លោក​គី​ម​ជុង​អ៊ុ​ន បាន​ទៅ​ទស្សនា​ផ្ទាល់ ការ​បាញ់​មី​ស៊ីល​កាលពី​ថ្ងៃ​ទី​៦​សីហា​។ ការ​បាញ់​សាក​មី​ស៊ីល​ទាំងនោះ​អាច​ឲ្យ​យើង​ត្រួតពិនិត្យ​ប្រសិទ្ធភាព​ក្នុង​ពេល​មាន​សង្គ្រាម​នៃ​មី​ស៊ី​លតា​ក់​ទិ​ក​មាន​ឧបករណ៍​ទម្រង់​ប្រភេទ​ថ្មី​។ ដោយ​សរសើរ​ចំពោះ​ជោគជ័យ​នៃ​ការ​បាញ់​សាក​មី​ស៊ី​ល​ទាំងនេះ លោក​គី​ម​ជុង​អ៊ុ​ន​កត់​សម្គាល់ថា សកម្មភាព​យោធា​នេះ​ជា​ឱកាស​មួយ​សម្រាប់​បញ្ជូន​សារ​ព្រមាន​សម​ស្រប ចំពោះ​សមយុទ្ធ​យោធា​រួម​ដែល​អា​មេ​រិ​ក​និង​កូរ៉េ​ខាងជើង​កំពុង​ធ្វើ​។

យោង​តាម​អគ្គសេនាធិការ​កងទ័ព​កូរ៉េ​ខាងត្បូង​ថា កូរ៉េ​ខាងជើង​កាលពី​ថ្ងៃ​ទី​៦​សីហា​បាន​បាញ់​មី​ស៊ី​ល​២​គ្រាប់​ថ្មី​ទៀត​ដែល​ជា​មី​ស៊ី​ល​បាលី​ស្ទិ​ក​រយៈ​ខ្លី​ហើយ​ធ្លាក់​ក្នុង​សមុទ្រ​។ នោះ​ជា​ការ​បាញ់​មី​ស៊ី​ល​លើក​ទី​៤​ហើយ របស់​ក្រុង​ព្យុ​ង​យ៉ាង​អំឡុង​ពេល​មិន​ដល់​២​ស​ប្ដា​ហ៍​ផង រួច​ក្រុង​ព្យុ​ង​យ៉ាង​ព្រមាន​ថា​នឹង​មានការ​បាញ់​មី​ស៊ី​ល​ឯទៀត​ៗ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ