ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អា​មេ​រិ​ក​នឹង​ប្រើ​គ្រប់​មធ្យោបាយ​កម្ចាត់​លោក​​ម៉ា​ឌូ​រ៉ូ

4 ឆ្នាំ មុន

សហរដ្ឋអាមេរិក​-​វេ​ណេ​ស៊ុ​យ​អេ​ឡា ៖ ក្រោយ​ការ​ផ្អឹប​ទុក​ទាំងស្រុង​បណ្ដា​ទ្រព្យសម្បត្តិ​នៅ​សហរដ្ឋអាមេរិក​របស់​រដ្ឋាភិបាល​វេ​ណេ​ស៊ុ​យ​អេ​ឡា សេត​វិមាន​ថ្លែង​នា​ថ្ងៃ​ទី​៦​សីហា​ថា អា​មេ​រិ​ក​នឹង​ប្រកាន់​យក​គ្រប់​ម​ធ្យោ​យ​ដែល​សម​ស្រប ដើម្បី​បញ្ចប់​លទ្ធិផ្ដាច់ការ​របស់​លោក​នី​កូ​ឡាស់​ម៉ា​ឌូ​រ៉ូ​នៅ​វេ​ណេ​ស៊ុ​យ​អេ​ឡា​។ ក្នុង​សេចក្ដី​ប្រកាស​មួយ​សេត​វិមាន​និយាយ​ថា លទ្ធិផ្ដាច់ការ​របស់​លោក​ម៉ា​ឌូ​រ៉ូ​ត្រូវ​បញ្ឈប់ ដើម្បី​ឲ្យ​វេ​ណេ​ស៊ុ​យ​អេ​ឡា មាន​អនាគត​ប្រកបដោយ​ស្ថេ​រ​ភាព​មួយ…

សហរដ្ឋអាមេរិក​-​វេ​ណេ​ស៊ុ​យ​អេ​ឡា ៖ ក្រោយ​ការ​ផ្អឹប​ទុក​ទាំងស្រុង​បណ្ដា​ទ្រព្យសម្បត្តិ​នៅ​សហរដ្ឋអាមេរិក​របស់​រដ្ឋាភិបាល​វេ​ណេ​ស៊ុ​យ​អេ​ឡា សេត​វិមាន​ថ្លែង​នា​ថ្ងៃ​ទី​៦​សីហា​ថា អា​មេ​រិ​ក​នឹង​ប្រកាន់​យក​គ្រប់​ម​ធ្យោ​យ​ដែល​សម​ស្រប ដើម្បី​បញ្ចប់​លទ្ធិផ្ដាច់ការ​របស់​លោក​នី​កូ​ឡាស់​ម៉ា​ឌូ​រ៉ូ​នៅ​វេ​ណេ​ស៊ុ​យ​អេ​ឡា​។

ក្នុង​សេចក្ដី​ប្រកាស​មួយ​សេត​វិមាន​និយាយ​ថា លទ្ធិផ្ដាច់ការ​របស់​លោក​ម៉ា​ឌូ​រ៉ូ​ត្រូវ​បញ្ឈប់ ដើម្បី​ឲ្យ​វេ​ណេ​ស៊ុ​យ​អេ​ឡា មាន​អនាគត​ប្រកបដោយ​ស្ថេ​រ​ភាព​មួយ មាន​លទ្ធិប្រជាធិបតេយ្យ​និង​រុងរឿង​។ ដូចដែល​លោក​ប្រធានាធិបតី​ត្រាំ​បាន​ពន្យល់​យ៉ាង​ច្បាស់ រាល់​ការ​ជ្រើសរើស​ស្ថិត​នៅ​លើ​តុ​។ សហរដ្ឋអាមេរិក​នឹង​ប្រើ​ប្រាស់​​រាល់​ឧបករណ៍​សម​ស្រប ដើម្បី​បញ្ចប់​សករាជ​របស់​លោក​ម៉ា​ឌូ​រ៉ូ​នៅ​វេ​ណេ​ស៊ុ​យ​អេ​ឡា ជួយ​ឲ្យ​ពលរដ្ឋ​ប្រទេស​នេះ​បាន​ទទួល​ជំនួយ​មនុស្សធម៌​និង​ធានា​ការ​ឆ្លងកាត់​មួយ​បែប​ប្រជាធិបតេយ្យ​នៅ​វេ​ណេ​ស៊ុ​យ​អេ​ឡា​។

លោក​ត្រាំ​ធ្លាប់​បាន​ថ្លែង​ក្នុង​លិខិត​មួយ​ច្បាប់​លាតត្រដាង​កាលពី​យប់​ថ្ងៃ​ទី​៥​សីហា ហើយ​បញ្ជូន​ដល់​ប្រធាន​សភា​លោកស្រី​NANCY PELOSI​ថា វា​ចាំបាច់​ដែល​ត្រូវ​ផ្អឹប​ទុកទ្រព្យ​សម្បត្តិ​ទាំងអស់​របស់​រដ្ឋាភិបាល​វេ​ណេ​ស៊ុ​យ​អេ​ឡា​នៅ​សហរដ្ឋអាមេរិក ដោយសារ​ការ​បន្ត​ធ្វើ​ព្យុះ​ភ្លៀង​របស់​រដ្ឋអំណាច​មិន​ស្របច្បាប់​របស់​លោក​ម៉ា​ឌូ​រ៉ូ​។

បន្ទាប់​ពី​ការ​ប្រកាស​នេះ ក្រុង​កា​រ៉ា​កាស់​បាន​ចោទប្រកាន់​ក្រុង​វ៉ា​សិ​ុ​ន​តោន​ថា កំពុង​ប្រព្រឹត្ត​ភេរវកម្ម​សេដ្ឋកិច្ច​ហើយ​ស្វែងរក​បង្ក​ការ​កាត់​ផ្ដាច់​ការ​ចរចា រវាង​តំណាង​រដ្ឋាភិបាល​និង​ពួក​ប្រឆាំង ដែល​ប្រព្រឹត្ត​ទៅ​នៅ​កោះ​BARBADE ជាមួយ​ការ​ធ្វើ​អាជ្ញាកណ្ដាល​របស់​ន័​រ​វែ​ស​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ