ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឈប់​កុងតឺន័រ​ដើម្បី​ពិនិត្យ​ឈាម មិន​ទាន់​ចូល​ដល់​ក្នុង​មន្ទីរពេទ្យ​ផង ស្រាប់តែ​…

4 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្ដាល ៖ តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា អ្នកបើកបរ​រថយន្ត​កុងតឺន័រ​ម្នាក់​បាន​ស្លាប់​បាត់បង់​ជីវិត​នៅ​ពេល​ដើរ​ចូល​មណ្ឌល​សុខភាព ដើម្បី​ឲ្យ​គ្រូពេទ្យ​ពិនិត្យ​ឈាម កាលពី​វេលា​ម៉ោង​៧​និង​២០​នាទី​ព្រឹក​ថ្ងៃ​ទី​៧ ខែសីហា ឆ្នាំ​២០១៩ នៅ​មណ្ឌល​សុខភាព ឃុំ​សំរោង​ធំ…

ខេត្តកណ្ដាល ៖ តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា អ្នកបើកបរ​រថយន្ត​កុងតឺន័រ​ម្នាក់​បាន​ស្លាប់​បាត់បង់​ជីវិត​នៅ​ពេល​ដើរ​ចូល​មណ្ឌល​សុខភាព ដើម្បី​ឲ្យ​គ្រូពេទ្យ​ពិនិត្យ​ឈាម កាលពី​វេលា​ម៉ោង​៧​និង​២០​នាទី​ព្រឹក​ថ្ងៃ​ទី​៧ ខែសីហា ឆ្នាំ​២០១៩ នៅ​មណ្ឌល​សុខភាព ឃុំ​សំរោង​ធំ ស្ថិត​ក្នុងភូមិ​ជ្រោយ​ដង ឃុំ​សំរោង​ធំ ស្រុក​កៀនស្វាយ ខេត្តកណ្តាល ។

ជន​រង​គ្រោះ​ដែល​ស្លាប់​ឈ្មោះ ឃឹម សុ​ភ័​ក្រ ភេទ​ប្រុស អាយុ​៥២​ឆ្នាំ មុខរបរ​បើកបរ​រថយន្ត​ធុន​ធំ​ដឹក​កុងតឺន័រ មាន​ទីលំនៅ​ភូមិ​៣ សង្កាត់​៣ ក្រុង​ព្រះ​ស៊ី​ហ​នុ ខេត្ត​ព្រះ​សីហ​នុ ។

តាម​សាក្សី​ដែល​ឃើញ​ហេតុការណ៍​បាន​រៀបរាប់​ប្រាប់​សមត្ថកិច្ច​ថា ​មុនកើតហេតុ គេឃើញ​​ជន​រង​គ្រោះ​បាន​ឈប់​រថយន្ត​ចត​នៅ​លើ​ចិញ្ចើម​ផ្លូវជាតិ​លេ​១ រួច​ក៏​បាន​ដើរ​ចូល​ទៅ​មណ្ឌល​សុខភាព​ឃុំ​សំរោង​ធំ ដើម្បី​ពិនិត្យ​ឈាម ។

តាម​ប្រភព​ដដែល​បាន​បន្ត​ថា ពេល​ជន​រង​គ្រោះ​នោះ​ចុះ​ពីលើ​រថយន្ត​ដំបូង​មិន​ទាន់​បាន​ពន្លត់​ម៉ាស៊ីនរថយន្ត​នោះ​ទេ ហើយ​ជន​រង​គ្រោះ​ក៍​ដើរ​ត្រឡប់​ក្រោយ​វិញ និង​បាន​ពន្លត់​ម៉ាស៊ីនរថយន្ត និង​បិទទ្វា​រថយន្ត​យ៉ាង​ត្រឹមត្រូវ បន្ទាប់​មក​ជន​រង​គ្រោះ​ក៏​ដើរ​ចូល​ទៅ​កាន់​មណ្ឌល​សុខភាព ស្រាប់តែ​ដួល​នៅ​លើ​ចិញ្ចើមថ្នល់​បង្ក​ការ​ភ្ញាក់ផ្អើល​ដល់​អ្នក​ស្រុកភូមិ និង​អ្នកដំណើរ​បាន​នាំ​គ្នា​ជួយ​គ្រាហ៍​ជន​រង​គ្រោះ​ចូល​មណ្ឌល​សុខភាព​ដែរ តែ​ហួសពេល​ទៅ​ហើយ ដោយ​គ្រូពេទ្យ​បាន​ពិនិត្យ​រួច​ប្រាប់​ថា ជន​រង​គ្រោះ​បាន​ស្លាប់​បាត់​ទៅ​ហើយ ។

ក្រោយ​ពី​ទទួល​បាន​ព័ត៌មាន​ខាងលើ​នេះ កម្លាំង​នគរបាល​ប៉ុស្តិ៍​បាន​ចុះ​ទៅ​ដល់ និង​បាន​សហការ​ជាមួយ​ផ្នែក​ជំនាញ អាជ្ញាធរ​មូលដ្ឋាន​ឃុំ ព្រមទាំង​គ្រូពេទ្យ​ឃុំ​សំរោង​ធំ ធ្វើការ​ពិនិត្យ​សព និង​បាន​បញ្ជាក់​ថា នៅ​លើ​សព​ជន​រង​គ្រោះ​រក​មិនឃើញ​មាន​ស្លាកស្នាម​អ្វី​គួរ​ឲ្យ​កត់សំគាល់​នោះ​ទេ តាម​កា​រស​ន្និ​ដាន​គឺ​ជន​រង​គ្រោះ​ស្លាប់​ដោយសារ​ខ្យល់គរ ។

បច្ចុប្បន្ន សព​ជន​រង​គ្រោះ​ត្រូវ​បាន​សាច់ញាតិ​មក​ដឹក​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ