ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្មាន​ពាក្យ​ថា​យោគយល់​ចាប់​បាន​ដុត​កម្ទេច​ចោល​ទាំងអស់

4 ឆ្នាំ មុន
  • រតនគិរី

ខេត្តរតនគិរី ៖ កម្លាំង​សមត្ថកិច្ច​ចម្រុះ​បាន​ធ្វើការ​បង្ក្រាប​ដុត​បំផ្លាញ​ចោល​ម៉ូតូ​ចំនួន​១១​គ្រឿង​ដែល​ជា​មធ្យោបាយ​ដឹក​ជញ្ជូន​ឈើ ឯ​ឈើ​ប្រគល់​ឱ្យ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​បរ​កែវ​ជា​បន្តបន្ទាប់ ។ ការ​ដុត​បំផ្លាញ​ម៉ូតូ​នោះ​សមត្ថកិច្ច​បាន​ធ្វើ​នៅ​រសៀល​ថ្ងៃ​ទី​៦ ខែសីហា ឆ្នាំ​២០១៩ នៅ​ស្រុក​អូ​រយ៉ា​ដាវ ។…

ខេត្តរតនគិរី ៖ កម្លាំង​សមត្ថកិច្ច​ចម្រុះ​បាន​ធ្វើការ​បង្ក្រាប​ដុត​បំផ្លាញ​ចោល​ម៉ូតូ​ចំនួន​១១​គ្រឿង​ដែល​ជា​មធ្យោបាយ​ដឹក​ជញ្ជូន​ឈើ ឯ​ឈើ​ប្រគល់​ឱ្យ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​បរ​កែវ​ជា​បន្តបន្ទាប់ ។ ការ​ដុត​បំផ្លាញ​ម៉ូតូ​នោះ​សមត្ថកិច្ច​បាន​ធ្វើ​នៅ​រសៀល​ថ្ងៃ​ទី​៦ ខែសីហា ឆ្នាំ​២០១៩ នៅ​ស្រុក​អូ​រយ៉ា​ដាវ ។

ការ​ដុត​បំផ្លាញ​ម៉ូតូ​នោះ​ដោយ​អនុវត្តន៍​តាម​បទបញ្ជា​ដ៏​ម៉ឺងម៉ាត់​របស់​នាយ​ឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ជា​ប្រធាន​គណៈកម្មការ​ជាតិ​ដើម្បី​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ធនធានធម្មជាតិ ។ ហើយ​នៅ​ក្នុង​នោះ​មាន​ម៉ូតូ​កែ​ច្នៃ​ចំនួន​១១​គ្រឿង និង​ឈើ​ប្រភេទ​លេខ​១​ផ្ចឹក​ចំនួន​៧​ដុំ ស្មើនឹង​១,៦៤៦​ម៉ែត្រគូប​បាន​ប្រគល់​ឱ្យ​មន្ត្រី​រដ្ឋបាល​ព្រៃឈើ​ផ្នែក​បរ​កែវ​ចាត់ចែង​បន្ត​តាម​ច្បាប់ ។

លោក​វរសេនីយ៍ត្រី សុខ មីន មេបញ្ជាការ​កងរាជអាវុធហត្ថ​មូលដ្ឋាន​ស្រុក​អូ​រយ៉ា​ដាវ​បាន​ប្រាប់​ឱ្យ​ដឹង​ថា ម៉ូតូ​មធ្យោបាយ​ដឹកឈើ​ចំនួន​១១​គ្រឿង​នេះ​គឺ​៣​គ្រឿង​ទទួល​ពី​កម្លាំង​នគរបាល​វរ​ការពារ​ព្រំដែន​លេខ​៦២៣​ដែល​ពួក​គាត់​បង្ក្រាប​បាន​កាលពី​លើក​មុន​ដូច្នេះ​ដុត​បំផ្លាញ​ចោល​សរុប​១១​គ្រឿង ។

លោក​បន្ត​ទៀត​ថា ដោយ​ទទួល​បទបញ្ជា​ពី​គណៈ​បញ្ជាការ​ឯកភាព​ខេត្ត និង​ដឹកនាំ​កម្លាំង​ផ្ទាល់​ពី​លោក​ឧត្តមសេនីយ៍ត្រី ថាវ យ៉េន មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តរតនគិរី​គឺ​កម្លាំង​លោក​ត្រៀម​សហការ​ជាមួយ​កម្លាំង​សមត្ថកិច្ច​ផ្សេង​ទៀត​ប្រចាំការ​២៤​ម៉ោង​លើ​២៤​ម៉ោង​ពោល​គឺ​ធ្វើការ​បង្ក្រាប​ជា​បន្តបន្ទាប់​ដោយ​មិន​យោគយល់​អ្នកតូច​អ្នកធំ អ្នកក្រ​អ្នកមាន​នោះ​ទេ​ពោល​គឺ​អនុវត្តន៍​ច្បាប់​តែ​ម្តង ៕

កែសម្រួល​ដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ