ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប៉ូលិស​ជិះសេះ​បណ្តើរ​បុរស​​ស្បែក​ខ្មៅ​​ចង​ដោយ​ខ្សែ​ពួរ​ផ្អើល​បណ្ដាញ​​សង្គម (មាន​វីដេអូ)

4 ឆ្នាំ មុន

សហរដ្ឋអាមេរិក ៖ រូបភាព និង​វីដេអូដែល​បង្ហាញ​ពី​​ប៉ូលិស​អា​មេ​រិ​ក​ជិះសេះ​បណ្តើរ​​ជន​ស្បែក​ខ្មៅ​ម្នាក់​​ដោយ​ចង​ភ្ជាប់​ដៃទាំង​២​​ជាមួយ​ខ្សែពួរ នាំ​ឲ្យ​មានការ​ភ្ញាក់​ផ្អើល​ពេញ​ក្នុង​បណ្ដាញ​សង្គម​ហ្វេស​ប៊ុក។ ប្រមុខ​ប៉ូលិស​ក្រុង ​GALVESTON រដ្ឋ​តិច​សាស់ កាលពី​ថ្ងៃ​ទី​៦ ខែ​សីហា…

សហរដ្ឋអាមេរិក ៖ រូបភាព និង​វីដេអូដែល​បង្ហាញ​ពី​​ប៉ូលិស​អា​មេ​រិ​ក​ជិះសេះ​បណ្តើរ​​ជន​ស្បែក​ខ្មៅ​ម្នាក់​​ដោយ​ចង​ភ្ជាប់​ដៃទាំង​២​​ជាមួយ​ខ្សែពួរ នាំ​ឲ្យ​មានការ​ភ្ញាក់​ផ្អើល​ពេញ​ក្នុង​បណ្ដាញ​សង្គម​ហ្វេស​ប៊ុក។

ប្រមុខ​ប៉ូលិស​ក្រុង ​GALVESTON រដ្ឋ​តិច​សាស់ កាលពី​ថ្ងៃ​ទី​៦ ខែ​សីហា ឆ្នាំ២០១៩ ​រង​ការ​ចោទប្រកាន់ ​និង​ប្រឈម​មុខ​ចំពោះ​ការ​ក្ដៅក្រហាយ​ដោយសារ​តែ​រូបថត​មួយ​សន្លឹក បង្ហាញ​ភ្នាក់ងារ​ប៉ូលិស​របស់​លោក​២​នាក់​កំពុង​ជិះសេះ​បណ្តើរចង​ភ្ជាប់​​នឹង​ខ្សែពួរ​បុរស​ស្បែក​ខ្មៅ​ម្នាក់​។

អ្នកលេង​អុី​ន​ធើ​រ​ណេ​ត​ជា​ច្រើន​នាក់​សម្ដែង​ការ​ក្ដុកក្ដួល​ចំពោះ​រូបថត​នេះ ដែល​ក្លាយទៅជា​ការ​ចងកំហឹង ដែល​ភ្នាក់ងារ​មាន​សមត្ថកិច្ច​របស់​ប្រទេស​ជឿនលឿន​បំផុត​មួយ បែរមក​ប្រព្រឹត្ត​អំពើ​ព្រៃផ្សៃ​មើលងាយ​មនុស្ស​យ៉ាងនេះ​។ ពួក​គេ​ធ្វើ​អត្ថាធិប្បាយ​ថា បែប​នេះ​គេ​ធ្វើ​ដូច​សម័យកាល​នៃ​ទាសករ​នៅ​អា​មេ​រិ​ក​។

បុរស​ស្បែក​ខ្មៅ​ដែល​គេ​ចាប់​ដឹក​នោះ​ឈ្មោះ​ DONALD NEELY ដែល​ចាប់ខ្លួន​ពី​បទ​លួច​របស់​គេ ដែល​ជនសង្ស័យ​ដូច​គេ​ពេល​ចាប់ខ្លួន​រមែង​បញ្ជូន​ទៅ​ប៉ុស្តិ៍​ប៉ូលិស​តាម​រថយន្ត​។ មនុស្ស​ជា​ច្រើន​បាន​ស្នើ​ឲ្យ​ដាក់​ទោស​ប៉ូលិស​ទាំងនេះ​រហូត​ដល់​ស្នើ​ដក​ពួក​គេ​ចេញ ព្រោះតែ​ធ្វើបាប​ DONALD NEELY​ ដល់​ថ្នាក់​នេះ​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​) (ប្រភព​វីដេអូ ៖ Brief News)

https://www.youtube.com/watch?v=JrksJkvZBgg

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ