ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហាងឆេង​លុយ​ខ្មែរ​ធ្លាក់​ថ្លៃធៀប​ជាមួយ​លុយ​ដុល្លារ​សិង្ហ​បុរី

4 ឆ្នាំ មុន

ប្រភព​ពី​ធនាគារជាតិ​នៃ​កម្ពុជា​បានឱ្យ​ដឹង​ថា ប្រាក់​រៀល​បាន​ធ្លាក់​ថ្លៃ បើ​ធៀប​ជាមួយ​ប្រាក់​ដុល្លារ​សិង្ហ​បុរី ដោយ ១​ដុល្លារ​សិង្ហ​បុរី ទិញ​ចូល ២៩៦៣​រៀល និង​លក់​ចេញ​រហូត​ដល់​ទៅ ២៩៩២​រៀល​ឯណោះ ដែល​កាលពី​ថ្ងៃ​ម្សិលមិញ​ទិញ​ចូល​តែ…

ប្រភព​ពី​ធនាគារជាតិ​នៃ​កម្ពុជា​បានឱ្យ​ដឹង​ថា ប្រាក់​រៀល​បាន​ធ្លាក់​ថ្លៃ បើ​ធៀប​ជាមួយ​ប្រាក់​ដុល្លារ​សិង្ហ​បុរី ដោយ ១​ដុល្លារ​សិង្ហ​បុរី ទិញ​ចូល ២៩៦៣​រៀល និង​លក់​ចេញ​រហូត​ដល់​ទៅ ២៩៩២​រៀល​ឯណោះ ដែល​កាលពី​ថ្ងៃ​ម្សិលមិញ​ទិញ​ចូល​តែ ២៩៥៣​រៀល និង​លក់​ចេញ​តែ ២៩៨៣​រៀល​ប៉ុណ្ណោះ ។

ប្រភព​ដដែល​ឱ្យ​ដឹង​ទៀត​ថា អត្រា​ប្តូរ​ប្រាក់​រវាង​រូបិយប័ណ្ណ​ផ្សេង​ៗ​ជាមួយ​ប្រាក់​រៀល​សម្រាប់​ថ្ងៃនេះ​មាន​ដូច​ជា​៖ ១​យ៉​ន់​ចិន ទិញ​ចូល ៥៨២​រៀល លក់​ចេញ ៥៨៨​រៀល , ១០០​យេ​ន​ជប៉ុន ទិញ​ចូល​៣៨៤៩​រៀល លក់​ចេញ​៣៨៨៨​រៀល , ១០០​វុន​កូរ៉េ ទិញ​ចូល ៣៣៧​រៀល លក់​ចេញ ៣៤០​រៀល​, ១​បាត​ថៃ ទិញ​ចូល ១៣៣​រៀល លក់​ចេញ ១៣៤​រៀល និង​១០០០​ដុ​ង​វៀតណាម ទិញ​ចូល ១៧៦​រៀល លក់​ចេញ​១៧៨​រៀល ។

ចំពោះ​ប្រភព លី ហួរ វិញ គឺ ១​ដុល្លារ​អា​មេ​រិ​ក ទិញ​ចូល​៤០៨៨​រៀល លក់​ចេញ​៤០៩៥ រៀល ហើយ​មាសគីឡូ ១​តម្លឹង​ទិញ​ចូល ១៧៥០​ដុល្លារ​អា​មេ​រិ​ក លក់​ចេញ ១៧៧០​ដុល្លារ​អា​មេ​រិ​ក ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ