ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រះ​! គ្រាន់តែ​តម្លៃ​ម៉ាស៊ីន​ឡាន Ferrari មួយ​ថ្លៃ​ខ្លាំង​ដល់​ថ្នាក់​ហ្នឹង

4 ឆ្នាំ មុន

ប្រសិនបើ​អ្នក​ចាប់អារម្មណ៍​លើ​រថយន្ត Ferrari LaFerrari ដែល​បាន​ប្រើ​រួច​ហើយ អ្នក​ត្រូវ​ត្រៀមខ្លួន​ជះ​លុយ​មិន​តិច​ទេ​។ តម្លៃ​របស់​វា​នៅ​ពេល​នេះ​ឡើង​ដល់​ទៅ​៣​លាន​ដុល្លារ (​មិន​មាន​ពន្ធ​នាំ​ចូល​)​។ ម៉ាស៊ីន V12 ដែល​មាន​កម្លាំង…

ប្រសិនបើ​អ្នក​ចាប់អារម្មណ៍​លើ​រថយន្ត Ferrari LaFerrari ដែល​បាន​ប្រើ​រួច​ហើយ អ្នក​ត្រូវ​ត្រៀមខ្លួន​ជះ​លុយ​មិន​តិច​ទេ​។ តម្លៃ​របស់​វា​នៅ​ពេល​នេះ​ឡើង​ដល់​ទៅ​៣​លាន​ដុល្លារ (​មិន​មាន​ពន្ធ​នាំ​ចូល​)​។ ម៉ាស៊ីន V12 ដែល​មាន​កម្លាំង ៦.៣ លី​ត្រ​នេះ​បង្កើត​បានជា​កម្លាំង​អតិបរមា ៧៨៩ សេះ​និង​កម្លាំង​បង្វិល ៥១៦ ផោន – ហ្វី​ត​។ វា​ត្រូវ​បាន​ផ្គត់ផ្គង់​ដោយ​ម៉ូ​ទ័​រ​អេ​ឡិច​ត្រិ​ច ដែល​មាន​កម្លាំង ១៦១ សេស​សម្រាប់​កម្លាំង​សរុប ៩៥០ សេស​។ ម៉ាស៊ីន V12 នេះ​មាន​តម្លៃ​ថ្លៃ​ណាស់​ទោះបី​ប្រើ​រួច​ហើយ​ក៏​ដោយ​។

ជា​ឧទាហរណ៍​ស្រាប់ ម៉ាស៊ីន LaFerrari ឆ្នាំ ២០១៧ បច្ចុប្បន្ន ត្រូវ​បាន​ដាក់​លក់​នៅ​លើ EBay ជាមួយនឹង​តម្លៃ ៨០​ម៉ឺន​ដុល្លារ​។ នេះ​គឺ​មិន​មាន​មក​ជាមួយនឹង​រថយន្ត​ទេ​។ ពោល​គឺ​គ្រាន់តែ​ម៉ាស៊ីន​តែ​ប៉ុណ្ណោះ មាន​តម្លៃ​ស្ទើរតែ​អាច​យក​ទៅ​ទិញ​ផ្ទះ​វីឡា​ធំ​មួយ​បាន​។ វា​ជា​ប្រភេទ​ម៉ាស៊ីន​គេ​ប្រើ​រួច​ហើយ ដែល​ជិះ​បាន​២០​ម៉ា​យ​។ គេ​មិនដឹង​ថា តួ​រថយន្ត​ទាំងមូល​ដាក់​លក់​នៅ​ទីណា​ទេ​។

វា​អាច​នឹង​ត្រូវ​បាន​គេ​បើក​បុក​ជួបនឹង​គ្រោះថ្នាក់​ចរាចរណ៍ បានជា​គេ​ដាក់​លក់​តែ​ម៉ាស៊ីន​បែប​នេះ​។ សាក​ស្រមៃ​ទៅ​មើល ប្រសិនបើ​អ្នក​ថ្ងៃ​ណាមួយ​ត្រូវការ​ប្តូរ​ម៉ាស៊ីន​ឱ្យ​រថយន្ត LaFerrari របស់​អ្នក​។ តើ​អ្នក​ហ៊ាន​ជះ​លុយ​ជិត​លាន​ដុល្លារ​នេះ​ទៅ​លើ​ម៉ាស៊ីន​ដែរ​ឬទេ?

តាម​ពិត​ទៅ នៅ​ពីរ​ឆ្នាំ​មុន គេ​ដាក់​ម៉ាស៊ីន​នេះ​លក់​ត្រឹមតែ​តម្លៃ ២៨៥០០០​ដុល្លារ​ប៉ុណ្ណោះ​។ តែ​មក​ដល់​ពេល​នេះ គេ​ស្រាប់តែ​តម្លើង​ថ្លៃ​វា ស្ទើរតែ​៣​ដង​ទៅ​ហើយ​។ តម្លៃ​នេះ​ពិតជា​សាក​សម​នឹង​តម្លៃ​ឈ្មោះ Ferrari មែន​។

អ្វី​ដែល​គួរ​ឱ្យ​ចាប់អារម្មណ៍​ផង​ដែរ​នោះ គឺថា​តម្លៃ​៨០​ម៉ឺន​ដុល្លារ​នេះ គឺ​មិន​បូក​បញ្ចូល​ជាមួយនឹង​ការ​ដឹក​ជញ្ជូន​នោះ​ទេ​។ គេ​អាច​នឹង​យក​ប្រហែលជា​២​ពាន់​ដុល្លារ​សម្រាប់​ថ្ងៃ​ដឹក​។ បើ​និយាយ​ឱ្យ​ស្រួល​ស្តាប់​ទៅ ម៉ាស៊ីន​នេះ​មាន​តម្លៃ​ស្មើនឹង​រថយន្ត Farrari 812 Superfast ២​គ្រឿង​ថ្មីស្រឡាង ដែល​មាន​តម្លៃ ៣៦៣៧៣០​ដុល្លារ​៕

ប្រភព ៖ carbuzz , កែសម្រួល​ដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ