ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

២នាក់ប្រព្រឹត្តផ្សេងគ្នា អស់លក្ខណ៍​ក្នុង​ថ្ងៃ​ជាមួយគ្នា​

4 ឆ្នាំ មុន
  • រតនគិរី

ខេត្តរតនគិរី ៖ ជនសង្ស័យ​ពីរ​នាក់​ជាប់ចោទ​ពី​បទ​ចោរកម្ម​ក្នុង​ករណី​២ផ្សេងគ្នា ហើយ​​ត្រូវ​បាន​សមត្ថកិច្ច​ជំនាញ​ព្រហ្ម​ទណ្ឌ​នៃ​ស្នងការដ្ឋាន​ខេត្ត​បាន​ធ្វើការ​ឃាត់ខ្លួន​ជា​បន្តបន្ទាប់​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​ចាត់ការ​តាម​ច្បាប់​។ ជនសង្ស័យ​ម្នាក់​ត្រូវ​បាន​សមត្ថកិច្ច​ធ្វើការ​ឃាត់ខ្លួន​តាម​ពាក្យបណ្តឹង​របស់​ជន​រង​គ្រោះ​ថា​មាន​សង្ស័យ​លួច​កាប់​កូន​គោមួយ​ក្បាល​កាលពី​វេលា​ម៉ោង​៦​និង​៣០​នាទី​យប់​ថ្ងៃ​ទី​៦ ខែសីហា ឆ្នាំ​២០១៩ នៅ​ចំណុច​ចំការ​ចន្ទី ស្ថិត​នៅ​ភូមិ​ថា​រ៉​ង​ជង ឃុំ​អូរ​ជុំ…

ខេត្តរតនគិរី ៖ ជនសង្ស័យ​ពីរ​នាក់​ជាប់ចោទ​ពី​បទ​ចោរកម្ម​ក្នុង​ករណី​២ផ្សេងគ្នា ហើយ​​ត្រូវ​បាន​សមត្ថកិច្ច​ជំនាញ​ព្រហ្ម​ទណ្ឌ​នៃ​ស្នងការដ្ឋាន​ខេត្ត​បាន​ធ្វើការ​ឃាត់ខ្លួន​ជា​បន្តបន្ទាប់​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​ចាត់ការ​តាម​ច្បាប់​។

ជនសង្ស័យ​ម្នាក់​ត្រូវ​បាន​សមត្ថកិច្ច​ធ្វើការ​ឃាត់ខ្លួន​តាម​ពាក្យបណ្តឹង​របស់​ជន​រង​គ្រោះ​ថា​មាន​សង្ស័យ​លួច​កាប់​កូន​គោមួយ​ក្បាល​កាលពី​វេលា​ម៉ោង​៦​និង​៣០​នាទី​យប់​ថ្ងៃ​ទី​៦ ខែសីហា ឆ្នាំ​២០១៩ នៅ​ចំណុច​ចំការ​ចន្ទី ស្ថិត​នៅ​ភូមិ​ថា​រ៉​ង​ជង ឃុំ​អូរ​ជុំ ស្រុក​អូរ​ជុំ ខេត្ត​រតនគីរី​។

ជន​រង​គ្រោះ​ឈ្មោះ​សុខ សម្បត្តិ ភេទ​ប្រុស អាយុ​២៩​ឆ្នាំ មុខរបរ​កសិករ មាន​ទីលំនៅ​កន្លែង​កើតហេតុ​ខាងលើ ។ ចំណែក​ជនសង្ស័យ​ឈ្មោះ ធឿ​ន ជា ភេទ​ប្រុស អាយុ​២៣​ឆ្នាំ មាន​ទីលំនៅ​កន្លែង​កើតហេតុ​ខាងលើ​។

តាម​ប្រភព​ពី​សមត្ថកិច្ច​បានឱ្យ​ដឹង​ថា ក្រោយ​ពី​ទទួល​បាន​ពាក្យបណ្ដឹង​ពី​ជន​រង​គ្រោះ​ភ្លាម​ៗ​កម្លាំង​អធិការ​និង​កម្លាំង​ប៉ុស្ដិ៍​បាន​ធ្វើការ​ស្រាវជ្រាវ​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ម្នាក់​ភ្លាម​ៗ និង​ដកហូត​សាច់​គោ​បាន​មួយ​ចំនួន​ផង​ដែរ​។

ដោយឡែក​នៅ​វេលា​ម៉ោង​៨​យប់​ថ្ងៃ​ទី​៦ សីហា សមត្ថកិច្ច​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ទៀត​ជាប់​ពាក់ព័ន្ធ​នឹង​ករណី​លួច​ម៉ូតូ​មួយ​គ្រឿង​ដែល​បាន​ប្រព្រឹត្ត​កាលពី​វេលា​ម៉ោង​១១​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​៦ សីហា ។

ជនសង្ស័យ​ឈ្មោះ ឃាង ហា​យ ភេទ​ប្រុស អាយុ​៥៦​ឆ្នាំ ជា​ជនជាតិ​វៀតណាម មុខរបរ​កម្មករ​សំណង់ មាន​ទីលំនៅ​ភូមិ​ភ្នំ​ស្វាយ សង្កាត់​បឹង​កន្សែង ក្រុង​បាន​លុង ខេត្តរតនគិរី​។

សមត្ថកិច្ច​បាន​ធ្វើការ​ដកហូត​ម៉ូតូ​មួយ​គ្រឿង​ជា​របស់​ជន​រង​គ្រោះ​។

ក្រោយ​ឃាត់​ជនសង្ស័យ​ទាំង​ពីរ​នាក់ សមត្ថកិច្ច​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ចាត់ការ​តាម​នីតិវិធី ៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ