ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទើបតែ​អាយុ​១៥​ឆ្នាំ​ទេ តែ​ល្បិច​មិនធម្មតា​ឡើយ​…​លួច​រាប់​មិន​អស់

4 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្ដាល ៖ សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា ក្មេង​ប្រុស​ទើប​អាយុ​១៥​ឆ្នាំ​ម្នាក់​មានគំនិត​ជា​ចោរ​ដោយ​បាន​ចូល​ទៅ​ធ្វើ​សកម្មភាព​លួច​ទ្រព្យសម្បត្តិ​នៅ​ក្នុងផ្ទះ​អ្នក​ភូមិ​ជាមួយ​គ្នា​រាប់​មិន​អស់​មក​ហើយ លុះ​លើក​ចុង​ក្រោយ​ក្មេង​ប្រុស​រូប​នេះ​បាន​ចូល​ទៅ​រើ​កកាយ​នៅ​ក្នុងផ្ទះ​មួយ​កន្លែង ដើម្បី​លួច​យក​ទ្រព្យសម្បត្តិ ។ ប៉ុន្តែ​រើ​កកាយ​អស់ចិត្ត​មិន​មាន​លុយ​សូ​ម្បី​តែ​១​រៀល​ឬ​មានទ្រព្យ​ស​ម្ប​ត្ត​អ្វី​ផ្សេង​ដែល​មាន​តម្លៃ​សោះ បន្ទាប់​មក​ក្មេង​ប្រុស​ម្នាក់​នេះ​ក៏​បាន​ចេញពីផ្ទះ​ខាងលើ រួច​បាន​ចូល​ទៅ​កាន់​ផ្ទះ​១​ទៀត…

ខេត្តកណ្ដាល ៖ សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា ក្មេង​ប្រុស​ទើប​អាយុ​១៥​ឆ្នាំ​ម្នាក់​មានគំនិត​ជា​ចោរ​ដោយ​បាន​ចូល​ទៅ​ធ្វើ​សកម្មភាព​លួច​ទ្រព្យសម្បត្តិ​នៅ​ក្នុងផ្ទះ​អ្នក​ភូមិ​ជាមួយ​គ្នា​រាប់​មិន​អស់​មក​ហើយ លុះ​លើក​ចុង​ក្រោយ​ក្មេង​ប្រុស​រូប​នេះ​បាន​ចូល​ទៅ​រើ​កកាយ​នៅ​ក្នុងផ្ទះ​មួយ​កន្លែង ដើម្បី​លួច​យក​ទ្រព្យសម្បត្តិ ។ ប៉ុន្តែ​រើ​កកាយ​អស់ចិត្ត​មិន​មាន​លុយ​សូ​ម្បី​តែ​១​រៀល​ឬ​មានទ្រព្យ​ស​ម្ប​ត្ត​អ្វី​ផ្សេង​ដែល​មាន​តម្លៃ​សោះ បន្ទាប់​មក​ក្មេង​ប្រុស​ម្នាក់​នេះ​ក៏​បាន​ចេញពីផ្ទះ​ខាងលើ រួច​បាន​ចូល​ទៅ​កាន់​ផ្ទះ​១​ទៀត ដែល​ស្ថិត​នៅ​ក្បែរ​គ្នា​នោះ ដើម្បី​លួច​ទៀត ។

ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១​និង​៤៥​នាទី​រសៀល ថ្ងៃ​ទី​០៧ ខែសីហា​នេះ នៅ​ក្នុងភូមិ​ព្រៃ​ទទឹង ឃុំ​លំហាច ស្រុក​អង្គស្នួល ខេត្តកណ្តាល ។ ប៉ុន្តែ​មិន​ទាន់​បាន​អី​ផង ត្រូវ​បាន​ម្ចាស់​ទាន់​ក៏​រត់​ចូល​ពួន​ក្រោម​គ្រែ ហើយ​ទីបំផុត​ត្រូវ​ចាប់ខ្លួន​ប្រគល់​ជូន​នគរបាល​ចាត់ការ​តាម​ច្បាប់​តែ​ម្ដង ។

ជនសង្ស័យ​ខាងលើ​នេះ​ឈ្មោះ ជាវ រុន អាយុ​១៥​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​មិន​ពិត ស្នាក់​នៅ​ក្នុងភូមិ​កើតហេតុ​ខាងលើ ចំណែក​ម្ចាស់ផ្ទះ​មានឈ្មោះ ស្រ៊ុ​ន វាសនា ភេទ​ប្រុស អាយុ​៤៥​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​ជាង​ផ្សារ​ដែក ។

តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​ម្ចាស់ផ្ទះ​បាន​ចាក់សោ​ទ្វារ​បន្ទប់ រួច​បាន​ដេក​នៅ​លើ​គ្រែ​ក្រោមផ្ទះ ប៉ុន្តែ​ខាងក្រៅ​បន្ទប់​ដោយ​បាន​យក​កូនសោ​ដាក់​ក្រោម​ពូក​គ្រែ​ដេក​នោះ ។ លុះ​ក្រោយ​ពេល​ភ្ញាក់ពីដេក​ឡើង​បាត់​កូនសោ ហើយ​ស្រាប់តែ​ឃើញ​ជនសង្ស័យ​រត់​ចូល​ពួន​ក្រោម​គ្រែ​១​ទៀត ដែល​ស្ថិត​នៅ​ក្បែរ​គ្រែ​ខ្លួន​ដេក​ទើប​ចាប់ខ្លួន​ប្រគល់​ជូន​នគរបាល​ប៉ុស្តិ៍​លំហាច​នាំ​ទៅ​សាកសួរ ។

ប្រភព​ដែល​បាន​បន្ត​ថា នៅ​ចំពោះ​មុខ​នគរបាល​ជនសង្ស័យ​បាន​សារភាព​ថា ដំបូង​ខ្លួន​បាន​ចូល​បើក​ទូ​រើ​កកាយ​រក​លុយ​នៅ​ក្នុងផ្ទះ​ក្បែរ​នោះ​ទេ តែ​ពុំ​មាន​លុយ​សោះ​ទើប​ខ្លួន​ចូល​មក​ផ្ទះ​ជន​រង​គ្រោះ​លួច​បាន​កូនសោ​បន្ទប់​១​ចង្កោម ដែល​ទុក​ក្រោម​ពូក​ក្បាល​ដំណេក ។ បន្ទាប់​មក​បាន​ដើរទៅ​រក​បន្ទប់​ទុក​ម៉ូតូ ប៉ុន្តែ​ពេល​កំពុង​តែ​ចាក់សោ​មិន​ទាន់​បាន​ផង ត្រូវ​ម្ចាស់​ភ្ញាក់​ទាន់ ទើប​ខ្លួន​រត់​ចូល​ពួន​ក្រោម​គ្រែ ហើយ​នៅ​តែ​ត្រូវ​ម្ចាស់​ចាប់ខ្លួន​បាន​ដដែល ។

មិនតែប៉ុណ្ណោះ កន្លង​មក​ខ្លួន​ធ្លាប់​ចូល​លួច​នៅ​ក្នុងផ្ទះ​ទី​២​នេះ​បាន​២​លើក​រួច​មក​ហើយ ដោយ​លួច​យក​បាន​ទូរស័ព្ទ​២​គ្រឿង និង​លុយ​មួយ​ចំនួន ក្រៅពី​នេះ​ធ្លាប់​ចូល​លួច​ក្នុងផ្ទះ​ផ្សេង​ទៀត ដែល​ជា​អ្នក​ភូមិ​ជាមួយ​គ្នា​ជា​ច្រើន​លើក និង​បាន​លួច​យក​លុយ​ព្រមទាំង​ទូរស័ព្ទ​ជា​ច្រើន​គ្រឿង​ផង​ដែរ ៕ កែសម្រួល​ដោយ ៖​សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ