ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភោ សុ​ផានិត បង្ហាញ​បំណង​ចង់​វិល​រក​អាជីព​ពិធីករ​ជា​ថ្មី

4 ឆ្នាំ មុន
  • ភ្នំពេញ

បន្ទាប់​ពី​បាត់​មុខជា​ពិធីករ​តាម​ទូរទស្សន៍​មួយ​រយៈ​ធំ​ពេល​នេះ លោក​ភោ សុភា​និ​ត បាន​បង្ហាញ​បំណង​ចង់​ចូល​ប្រឡូក​ក្នុង​អាជីព​ពិធីករ​នេះ​ឡើង​វិញ ប្រ​សិន​នៅ​តែ​មាន​ទស្សនិកជន​និយម​និង​គាំទ្រ ។ យ៉ាងណា​បំណង​ខាងលើ​របស់​អតីត​ពិធីករ​ទូរទ្សន៍​ដ៏​មាន​ទឹកដម​សំឡេង​ផ្អែម​រូប​នេះ គឺ​មិន​មាន​ចេតនា​មក​ដណ្តើម​ទីផ្សារ​ក្មេង​ៗ​ជំនាន់​ក្រោយ​នោះ​ឡើយ ពោល​លោក​គ្រាន់តែ​ចង់​ផ្តល់​ជា​ពិសោធន៍​អោយ​អ្នកសិល្ប​ថ្មី​ៗ​លើ​ជំនាញ​ពិធីករ​នេះ​ប៉ុណ្ណោះ ។…

បន្ទាប់​ពី​បាត់​មុខជា​ពិធីករ​តាម​ទូរទស្សន៍​មួយ​រយៈ​ធំ​ពេល​នេះ លោក​ភោ សុភា​និ​ត បាន​បង្ហាញ​បំណង​ចង់​ចូល​ប្រឡូក​ក្នុង​អាជីព​ពិធីករ​នេះ​ឡើង​វិញ ប្រ​សិន​នៅ​តែ​មាន​ទស្សនិកជន​និយម​និង​គាំទ្រ ។ យ៉ាងណា​បំណង​ខាងលើ​របស់​អតីត​ពិធីករ​ទូរទ្សន៍​ដ៏​មាន​ទឹកដម​សំឡេង​ផ្អែម​រូប​នេះ គឺ​មិន​មាន​ចេតនា​មក​ដណ្តើម​ទីផ្សារ​ក្មេង​ៗ​ជំនាន់​ក្រោយ​នោះ​ឡើយ ពោល​លោក​គ្រាន់តែ​ចង់​ផ្តល់​ជា​ពិសោធន៍​អោយ​អ្នកសិល្ប​ថ្មី​ៗ​លើ​ជំនាញ​ពិធីករ​នេះ​ប៉ុណ្ណោះ ។

អតីត​ពិធីករ​នៅ​ប៉ុស្តិ៍​លេខ​៣ លោក ភោ សុ​ផានិត បាន​អះអាង​ប្រាប់​កោះសន្តិភាព​តាម​សារ​អេ​ឡិច​ត្រូ​និ​ច​ថា កាលដែល​លោក​មាន​បំណង​ចាប់​ក្បាល​មេក្រូ​ធ្វើ​ជា​ពិធីករ​ឡើង​វិញ​នេះ គឺ​មាន​គោល​សំខាន់​ចំនួន​៣ ។ លោក​ថា​ទី​១ ខ្ញុំ​ចង់​ជួយ និង​ចែករំលែក​ដល់​ប្អូន​ៗ​ជំនាន់​ក្រោយ ដែល​ស្រលាញ់​ការងារ​ជា​ពិធីករ ចង់​ទទួល​បាន​មតិយោបល់ ឬ​ចំណេះដឹង ចំណេះ​ពិសោធន៍ ចំណេះធ្វើ និង​ឱកាស​ការងារ​ថ្មី​មួយទៀត​ដែល​ខ្ញុំ​នឹង​ជម្រាប​ជូន​នៅ​ពេល​ក្រោយ ។ ទី​២ ខ្ញុំ​ចង់​អញ្ជើញ​ពួក​គាត់​ចូលរួម​ការងារ​សំខាន់​មួយ គឺ​«​ផ្នែក​ទីផ្សារ និង​លក់​» ដែល​ជា​កិច្ចការ​ដ៏​សំខាន់​មួយ​នៃ​ការងារ​ជា​ពិធីករ ពួក​គាត់​នឹង​ក្លាយជា​អ្នក​ទីផ្សារ​លក់​អាជីព និង​ទី​៣ ជួយ​បង្ហាញផ្លូវ តម្រង់​ទិស​ឲ្យ​ពួក​គាត់​មាន​ផ្នត់គំនិត​វិជ្ជមាន គិត​ធំ មាន​ក្តី​សុបិន​មាន​គោលដៅ ។

បើ​តាម​លោក ភោ សុ​ផានិត បច្ចុប្បន្ន​បើ​ទោះបីជា​រាល់​ថ្ងៃនេះ​លោក​ជា​មន្ត្រីរាជការ​ម្នាក់​ក៏​ដោយ ប៉ុន្តែ​លោក​នៅ​តែ​ឆ្លៀតពេល​ទំនេរ​ទទួល​ការងារ​ជា​ពិធីករ​លើ​ការងារ​អចលនទ្រព្យ​ផង​ដែរ ។ លោក​បញ្ជាក់​ថា ក្នុង​នាម​ជា​ពិធីករ​ជាង​១០​ឆ្នាំ លោក​នៅ​តែ​ស្រឡាញ់​នូវ​អាជីព​មួយ​នេះ​ដដែល ហើយ​លោក​មិន​ចង់​បោះបង់ ឬ​មិន​បាន​បង្រៀន និង​ផ្តល់​បទ​ពិសោធន៍​ដល់​ក្មេង​ជំនាន់​ក្រោយ​នោះ​ឡើយ ។

យ៉ាងណា​លោក ភូ សុ​ផានិត បាន​អះអាង​ថា ប្អូន​ៗ​ធ្វើ​ការងារ​ជា​ពិធីករ​បច្ចុប្បន្ន គឺ​បាន​ល្អ​ហើយ តែ​គួរ​បន្ត​ការ​ខិតខំ​ប្រឹងប្រែង​ទៀត​តាម​រយៈ​ការ​សិក្សា​ស្រាវជ្រាវ​អាន​សៀវភៅ ចូលរួម​វគ្គ​សិក្សា​ខ្លី ពង្រឹង និង​ពង្រីក​ចំណេះដឹង​សាកល​ឲ្យ​បាន​ច្រើន ជា​ពិសេស​ដើរ​ឲ្យ​ទាន់​បច្ចេកវិជ្ជា​សម័យ​ថ្មី ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ