ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃើញឈ្លោះជាមួយសង្សារពេក ខំហៅមកដេក…តណ្ហា២ដង១យប់

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​បឋម យុវជន​ម្នាក់​បាន​ឈ្លោះប្រកែក​គ្នា​ជាមួយ​សង្សារ​យ៉ាង​បែកផ្សែង ខណៈនោះ​ដោយ​ខ្លាច​មាន​អំពើ​ហិង្សា​កើតឡើង​មាន​ក្មេង​ស្រី​ម្នាក់​ទៀត ដែល​ជា​អ្នក​ស្គាល់គ្នា​បាន​ទៅ​ហៅ​យុវជន​នោះ​ឲ្យ​ទៅ​ដេក​នៅ​បន្ទប់​របស់​នាង​បំបែក​ចេញពី​នាង​ជា​សង្សារ​កុំ​ឲ្យ​ឈ្លោះ​គ្នា​ទៅ​ទៀត ។ ពេល​នោះ​យុវជន​ខាងលើ​ក៏​បាន​យល់​ព្រមទៅ​ជាមួយ លុះ​យប់​ជ្រៅ​យុវជន​នោះ​មាន​ចំណង់​ផ្លូវភេទ​ក៏​បាន​បង្ខំ​នាង​ម្នាក់​នោះ​រួម​ភេទ​រហូត​បាន​សម្រេច​ជា​បន្តបន្ទាប់​១​យប់​២​ដង ។…

រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​បឋម យុវជន​ម្នាក់​បាន​ឈ្លោះប្រកែក​គ្នា​ជាមួយ​សង្សារ​យ៉ាង​បែកផ្សែង ខណៈនោះ​ដោយ​ខ្លាច​មាន​អំពើ​ហិង្សា​កើតឡើង​មាន​ក្មេង​ស្រី​ម្នាក់​ទៀត ដែល​ជា​អ្នក​ស្គាល់គ្នា​បាន​ទៅ​ហៅ​យុវជន​នោះ​ឲ្យ​ទៅ​ដេក​នៅ​បន្ទប់​របស់​នាង​បំបែក​ចេញពី​នាង​ជា​សង្សារ​កុំ​ឲ្យ​ឈ្លោះ​គ្នា​ទៅ​ទៀត ។ ពេល​នោះ​យុវជន​ខាងលើ​ក៏​បាន​យល់​ព្រមទៅ​ជាមួយ លុះ​យប់​ជ្រៅ​យុវជន​នោះ​មាន​ចំណង់​ផ្លូវភេទ​ក៏​បាន​បង្ខំ​នាង​ម្នាក់​នោះ​រួម​ភេទ​រហូត​បាន​សម្រេច​ជា​បន្តបន្ទាប់​១​យប់​២​ដង ។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​២​និង​៣០​នាទី​យប់​រំលង​អធ្រាត្រ ឈាន​ចូល​ថ្ងៃ​ទី​០៥ ខែសីហា​នេះ​នៅ បន្ទប់​ផ្ទះ​ជួល ស្ថិត​នៅ​ក្នុង​សង្កាត់​ចោម​ចៅ​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

សេចក្តីរាយការណ៍​បាន​បន្ត​ថា បន្ទាប់​មក​បាន​ឲ្យ​ទូរស័ព្ទ​ទៅ​នាង​១​គ្រឿង​ជា​ថ្នូរ​មិន​ឲ្យ​ប្ដឹងផ្ដល់ ប៉ុន្តែ​ទីបំផុត​នៅ​តែ​មិន​រួចខ្លួន​ដដែល​ដោយ​២​ថ្ងៃ​ក្រោយមក​ត្រូវ​បងស្រី​របស់​ក្មេង​ស្រី​រូប​នោះ​ប្ដឹង​ឲ្យ​នគរបាល​ចាប់ខ្លួន​ចាត់ការ​តាម​ច្បាប់​ដោយ​ចោទប្រកាន់​ពី​បទ​រំលោភ​សេព​សន្ធ​វៈ លើ​អនីតិជន ។

យុវជន​សង្ស័យ​ឈ្មោះ ម៉េ​ង ឌឿ​ន អាយុ​២៣​ឆ្នាំ មុខរបរ​កម្មករ ស្នាក់​នៅ​បន្ទប់​ជួល ភូមិ​ឃុំ​កើតហេតុ​ខាងលើ ។ ចំណែក​ក្មេង​ស្រី​រង​គ្រោះ​មាន​អាយុ​១៤​ឆ្នាំ ស្នាក់​នៅ​ក្នុង​បន្ទប់​ជួល​ជាមួយ​បងស្រី​របស់​នាង​ម្នាក់ អាយុ​២០​ឆ្នាំ ។

នគរបាល​បាន​និយាយ​ថា យុវជន​ជាប់ចោទ​មាន​សង្សារ​រួច​ទៅ​ហើយ ប៉ុន្តែ​នៅ​វេលា​យប់​ថ្ងៃ​កើតហេតុ​ខាងលើ​នោះ យុវជន​រូប​នេះ​បាន​មាន​ទំនាស់​គ្នា​ជាមួយ​សង្សារ​យ៉ាង​ខ្លាំង ហើយដោយ​សារ​តែ​ខ្លាច​មាន​អំពើ​ហិង្សា​កើតឡើង​នោះ​ទើប​ក្មេង​ស្រី​រង​គ្រោះ​ដែល​ជា​មនុស្ស​ស្គាល់គ្នា​បាន​ទៅ​ហៅ​ឲ្យ​យុវជន​រូប​នេះ​ទៅ​ដេក​នៅ​បន្ទប់​នាង ។ ខណៈនោះ​យុវជន​ខាងលើ​ក៏​បាន​យល់ព្រម​ដើរ​ចេញពី​សង្សារ​ដែល​កំពុង​មាន​ទំនាស់​គ្នា​នោះ​ទៅ​ជាមួយ​ក្មេង​ស្រី​រង​គ្រោះ ហើយ​បាន​ដេក​នៅ​ក្នុង​បន្ទប់​នោះ ។

ប្រភព​ដដែល​បាន​បន្ត​ថា លុះដល់​វេលា​យប់​ជ្រៅ​បន្តិច​តណ្ហា​ឡើង​ដល់​កម្រិត​ទប់​លែង​បាន​នឹកឃើញ​ចង់​រួម​ភេទ​ក៏​បាន​បង្ខំ​ក្មេង​ស្រី​រូប​នោះ​រួម​ភេទ​រហូត​បាន​សម្រេច​២​ដង ។ បន្ទាប់​មក​យុវជន​នេះ​បាន​ឲ្យ​ទូរស័ព្ទ​ដៃ​របស់​ខ្លួន​១​គ្រឿង​ទៅ​នាង ដើម្បី​ជា​ថ្នូរ​កុំ​ឲ្យ​ប្ដឹង រួច​ក៏​បាន​ដើរ​ចាកចេញ​ទៅ​បាត់ និង​ធ្វើការ​ជា​ធម្មតា ។ លុះ​២​ថ្ងៃ​ក្រោយមក​រឿងរ៉ាវ​បាន​បែកធ្លាយ​ដឹង​ដល់​បងស្រី​របស់​ក្មេង​ខាងលើ ទើប​បងស្រី​នាង​ប្ដឹង​ឲ្យ​នគរបាល​ចាប់ខ្លួន​នាំ​ទៅ​សាកសួរ និង​ចាត់ការ​តាម​ច្បាប់​ដោយ​ចោទប្រកាន់​ពី​បទ​រំលោភ​សេព​សន្ធ​វៈ​លើ​អនីតិជន ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ