ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូន​មិន​នៅផ្ទះ​មួយ​ភ្លែត ម្តាយ​យក​ថ្នាំលាបសក់​ផឹក ស្រាប់តែ​ប្រកាច់​មួយ​ភ្លាម

4 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ៖ សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា ស្ត្រី​វ័យ​៦៣​ឆ្នាំ​ម្នាក់​បាន​ស្លាប់ ខណៈ​ដែល​ក្រុម​គ្រួសារ​ដឹក​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ខេត្ត ដោយសារ​ជន​រង​គ្រោះ​ចាស់ជរា​ហើយ​វង្វេង​ភ្លេចភ្លាំង​ក៏​បាន​យក​ថ្នាំ​ខ្មៅ​លាប​សក់យ​កមក​ផឹក បណ្តាល​ឲ្យ​ពុល​ប្រកាច់​ស្លាប់​ពេល​កូន​ៗ​យក​ទៅ​ដល់​មន្ទីរពេទ្យ​ខេត្ត ។ ករណី​នេះ​បាន​កើតឡើង កាលពី​វេលា​ម៉ោង​៩​និង​១៥​នាទី​ព្រឹក…

ខេត្តស្វាយរៀង ៖ សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា ស្ត្រី​វ័យ​៦៣​ឆ្នាំ​ម្នាក់​បាន​ស្លាប់ ខណៈ​ដែល​ក្រុម​គ្រួសារ​ដឹក​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ខេត្ត ដោយសារ​ជន​រង​គ្រោះ​ចាស់ជរា​ហើយ​វង្វេង​ភ្លេចភ្លាំង​ក៏​បាន​យក​ថ្នាំ​ខ្មៅ​លាប​សក់យ​កមក​ផឹក បណ្តាល​ឲ្យ​ពុល​ប្រកាច់​ស្លាប់​ពេល​កូន​ៗ​យក​ទៅ​ដល់​មន្ទីរពេទ្យ​ខេត្ត ។ ករណី​នេះ​បាន​កើតឡើង កាលពី​វេលា​ម៉ោង​៩​និង​១៥​នាទី​ព្រឹក ថ្ងៃ​ទី​៦ ខែសីហា ឆ្នាំ​២០១៩ នៅផ្ទះ​របស់​ខ្លួន ស្ថិត​ក្នុងភូមិ​ថ្មី​ឃុំ​សំបួរ​ស្រុក ស្វាយ​ទាប ខេត្តស្វាយរៀង ។

បើ​តាម​សត​ម្ថ​កិច្ច​បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​ឈ្មោះ គង់ ម៉ា​ន់ ភេទ​ស្រី អាយុ​៦៣​ឆ្នាំ ចាស់ជរា​មាន​ជំងឺ​វង្វេង មាន​ទីលំនៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ ។ សមត្ថកិច្ច​បន្ត​ទៀត​ថា នៅ​មុន​ពេល​កើតហេតុ​កូន​របស់​គាត់​បាន​យក​ថ្នាំលាបសក់​ចាក់​ដាក់​ចាន ហើយ​យក​ទៅ​ទុក​លើ​ទូ​ក្នុងផ្ទះ តែ​មិនដឹង​ថា យ៉ាង​មេច​ទេ ស្រាប់តែ​ជន​រង​គ្រោះ​គាត់​យក​ថ្នាំ​ដាក់​នៅ​លើ​ទូ​យក​មក​ផឹក​អស់ ។ ប្រភព​បាន​បន្ត​ទៀត​ថា ក្រោយ​ពី​ជន​រង​គ្រោះ​ផឹក​ថ្នាំលាបសក់​រួច​មក ថ្នាំ​ចាប់ផ្តើម​ធ្វើ​ទុក​ប្រកាច់​បែកពពុះមាត់ ខណៈ​ពេល​នោះ​កូនចៅ​ក្រុម​គ្រួ​សារបាន​មក​ឃើញ​ក៏​បាន​បញ្ជូន​គាត់​ទៅ​សង្គ្រោះ​នៅ​មន្ទី​ពេទ្យ​ស្រុក​ស្វាយ​ទាប ។

ប្រភព​បញ្ជាក់​ទៀត​ថា ដោយ​ស្ថានភាព​របស់​អ្នកជំងឺ​ធ្ងន់ធ្ងរ​ពេក មន្ទីរពេទ្យ​ស្រុក​ស្វាយ​ទាប​បាន​បញ្ជូន​បន្ត​ទៅ​មន្ទីរពេទ្យ​ខេត្តស្វាយរៀង ដើម្បី​សង្គ្រោះ ។ ពេល​ដែល​ទៅ​ដល់​មន្ទីរ​ខេត្តស្វាយរៀង​ក្រុម​គ្រូពេទ្យ​ពិនិត្យ​ហើយ​បាន​ប្រាប់​ថា គាត់​បាន​ស្លាប់​ហើយ ។ បន្ទាប់​ពី​ទទួល​បាន​ព័ត៌មាន​សមត្ថកិច្ច​ចុះ​ដល់​កន្លែង និង​បាន​ពិនិត្យ​ធ្វើ​កោសល្យ​វិ​ច្ច័​យ​ឃើញ​ថា ឈ្មោះ​គង់ ម៉ា​ន់​ពិតជា​បាន​ផឹកថ្នាំ​អ៊ុតសក់ បណ្តាល​ឲ្យ​ស្លាប់​ពិតប្រាកដ​មែន ហើយ​បាន​ប្រគល់​សព​ឲ្យ​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ