ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អគ្គនាយក​វិទ្យុ និង​ចាងហ្វាង​ការ​ផ្សាយ គេហ​​ទំព័រ រិ​ទ្ធិ​សែន ត្រូវ​តុលាការខេត្ត​កំពង់​ឆ្នាំង​​កោះហៅ

4 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ បើតាម​សេចក្តី​រាយ​ការណ៍​បឋម​បាន​ឱ្យ​ដឹងថា ក្រុម​អ្នក​សារព័ត៌មាន​មក​ពី​បណ្តា​អង្គភាព​ជា​ច្រើន និង​ឧត្តម​ក្រុមប្រឹក្សា​ពិគ្រោះ​យោបល់ ព្រមទាំង​ប្រជាពលរដ្ឋ​ជា​ច្រើន​នាក់ ដែល​គាំទ្រ​ចុង​ចម្លើយ​ផង នៅ​ព្រឹក​ថ្ងៃ​ទី​៦ ខែសីហា ឆ្នាំ​២០១៩…

ខេត្តកំពង់ឆ្នាំង ៖ បើតាម​សេចក្តី​រាយ​ការណ៍​បឋម​បាន​ឱ្យ​ដឹងថា ក្រុម​អ្នក​សារព័ត៌មាន​មក​ពី​បណ្តា​អង្គភាព​ជា​ច្រើន និង​ឧត្តម​ក្រុមប្រឹក្សា​ពិគ្រោះ​យោបល់ ព្រមទាំង​ប្រជាពលរដ្ឋ​ជា​ច្រើន​នាក់ ដែល​គាំទ្រ​ចុង​ចម្លើយ​ផង នៅ​ព្រឹក​ថ្ងៃ​ទី​៦ ខែសីហា ឆ្នាំ​២០១៩ បាន​មក​កាន់​សាលាដំបូង​ខេត្តកំពង់ឆ្នាំង

ដើម្បី​ឃ្លាំមើល​ការ​ចូល​ខ្លួន​របស់​លោក សុខ ឧត្តម អគ្គនាយក​វិទ្យុ​រិ​ទ្ធិ​សែន និង​ជា​ចាងហ្វាង គេហទំព័រ រិ​ទ្ធិ​សែន ព័ត៌មាន ដែល​ត្រូវ​បាន​ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​ខេត្ត​កោះហៅ​មក​ឆ្លើយ​បំភ្លឺ​តាម​បណ្ដឹង​របស់ លោក លន់ ឡ​ន​ហៅ (​ឡុ​ង​) មេការ​លោក​ឧកញ៉ា សុខ ប៊ុ​ន ក្នុង​បទចោទប្រកាន់ ញុះញង់ និង​បរិហារ​កេ​រិ៍​ជា​សាធា​រណៈ ដែល​បាន​ប្រព្រឹត្ត​ឡើង​នៅ​ក្នុង​ឃុំ​ស្វាយ​ជ្រុំ ស្រុក​រលាប្អៀរ ។

ក្រោយ​ពី​ការ​សាកសួរ​រយៈពេល​ជាង​២​ម៉ោង គឺ​នៅ​ម៉ោង​១១​ថ្ងៃត្រង់ ថ្ងៃ​ដដែល លោក សុខ ឧត្តម ត្រូវ​បាន​លោក​ព្រះរាជអាជ្ញា​រង​ឲ្យ​ត្រឡប់​មក​វិញ ។

នៅ​ក្នុង​កិច្ច​សម្ភាសន៍​ជាមួយ​អ្នក​សារព័ត៌មាន​ជា​ច្រើន​អង្គភាព លោក សុខ ឧត្តម ចាងហ្វាង​គេហទំព័រ រិ​ទ្ធិ​សែន ព័ត៌មាន បាន​និយាយ​ឲ្យ​ដឹង​ថា ក្រោយ​ការ​សាកសួរ លោក​បាន​ឆ្លើយ​ដោះ​បន្ទុក​លើ​ចំណុច​ជា​ច្រើន ដែល​លោក​បាន​ចុះ​ផ្សាយ​រឿង​ទំនាស់​ដីធ្លី​រវាង​លោក ឧកញ៉ា សុខ ប៊ុ​ន ជាមួយ​ប្រជាពលរដ្ឋ​ដោយ​លោក​ប្រាប់​ថា ៖

លោក​ធ្វើ​ព័ត៌មាន​ប្រកបដោយ​វិជ្ជាជីវៈ ប្រជាពលរដ្ឋ​មានទុក្ខ ហៅ​អ្នក​សារព័ត៌មាន​ឱ្យទៅ​ជួយ លោក​ត្រូវ​តែ​ទៅ​ជួយ​រក​យុត្តិធម៌​ទាំង​សងខាង គ្មាន​ការ​លំអៀង​នោះ​ឡើយ​។

ក្រោយ​ការ​ផ្សាយ​តាម​គេហទំព័រ​របស់​លោក ត្រូវ​បាន​លោក លន់ ឡ​ន ហៅ​ឡុ​ង មេការ​លោក ឧកញ៉ា សុខ ប៊ុ​ន បាន​ប្តឹង​ពី​បទ​ញុះញង់ និង​បរិហារកេរ្តិ៍​ជា​សាធារណៈ ។

យ៉ាងនេះ​ក្តី​ក្រោយ​ការ​សាកសួរ របស់​លោក ឡុ​ង ស៊ី​ថា ព្រះរាជអាជ្ញា​រង អម​សាលាដំបូង​ខេត្តកំពង់ឆ្នាំង បាន​អនុញ្ញាត្ត​ឱ្យ​លោក វិល​ត្រឡប់​មក​វិញ ដើម្បី​រក​វត្ថុ​តាង​បន្ថែម ដើម្បី​ដោះ​បន្ទុក​លើ​សំណុំរឿង​ព្រហ្ម​ទណ្ឌ​មួយ​នេះ ហើយ​ត្រូវ​ចូលខ្លួន​នៅ​ថ្ងៃ​ទី​២៧ ខែសីហា ជាមួយ​ឯកសារ​បន្ថែម ដើម្បី​ដោះ​បន្ទុក​រួច​ផុត​ពី​ការ​ចោទប្រកាន់ ។

ព័ត៌មាន​ពិស្តារ​នឹង​មាន​ផ្សាយ​ជូន​នៅ​លើ​កាសែត​កោះសន្តិភាព ។ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ