ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សោកនាដ​កម្ម! ទម្លាក់​គ្រាប់បែក មនុស្ស​​ស្លា.ប់​យ៉ាង​តិច​​៤២​នាក់

4 ឆ្នាំ មុន

ប្រទេស​លី​ប៊ី ៖ អ្នក​ទទួលខុសត្រូវ​មូលដ្ឋាន​ម្នាក់​គូសបញ្ជាក់​កាលពី​ថ្ងៃ​ទី​៥​ សីហា​ថា ជន​ស៊ីវិល​យ៉ាងតិច​៤២​នាក់​បាន​ត្រូវ​ស្លាប់​ក្នុង​ការ​វាយប្រហារ​តាម​អាកាស​មួ​​យ ប្រឆាំង​ទីក្រុង​មួយ​នា​ភាគ​ខាងត្បូង​លី​ប៊ី​ដោយ​ចោទ​ថា​នោះ​ជា​អំពើ​របស់​កងកម្លាំង​សេនាប្រមុខ ខា​លី​ហ្វា​ហា​ហ្វ​តា​បុរស​ខ្លាំង​ភាគ​ខាងកើត​ប្រទេស​​នេះ ដែល​ធ្លាក់​ក្នុង​ភាព​ច្របូកច្របល់​ចាប់តាំងពី​ការ​ផ្ដួលរំលំ​របប​លោក​មូ​អា​ម៉ា​កា​ដា​ហ្វី​មក​។ រដ្ឋាភិបាល​រួបរួម​ជាតិ​លី​ប៊ី​ទទួលស្គាល់​ដោយ​សហគមន៍​អន្តរជាតិ អះអាង​ពី​ការ​វាយប្រហារ​កាលពី​យប់​ថ្ងៃ​ទី​៤​សីហា​នោះ…

ប្រទេស​លី​ប៊ី ៖ អ្នក​ទទួលខុសត្រូវ​មូលដ្ឋាន​ម្នាក់​គូសបញ្ជាក់​កាលពី​ថ្ងៃ​ទី​៥​ សីហា​ថា ជន​ស៊ីវិល​យ៉ាងតិច​៤២​នាក់​បាន​ត្រូវ​ស្លាប់​ក្នុង​ការ​វាយប្រហារ​តាម​អាកាស​មួ​​យ ប្រឆាំង​ទីក្រុង​មួយ​នា​ភាគ​ខាងត្បូង​លី​ប៊ី​ដោយ​ចោទ​ថា​នោះ​ជា​អំពើ​របស់​កងកម្លាំង​សេនាប្រមុខ ខា​លី​ហ្វា​ហា​ហ្វ​តា​បុរស​ខ្លាំង​ភាគ​ខាងកើត​ប្រទេស​​នេះ ដែល​ធ្លាក់​ក្នុង​ភាព​ច្របូកច្របល់​ចាប់តាំងពី​ការ​ផ្ដួលរំលំ​របប​លោក​មូ​អា​ម៉ា​កា​ដា​ហ្វី​មក​។

រដ្ឋាភិបាល​រួបរួម​ជាតិ​លី​ប៊ី​ទទួលស្គាល់​ដោយ​សហគមន៍​អន្តរជាតិ អះអាង​ពី​ការ​វាយប្រហារ​កាលពី​យប់​ថ្ងៃ​ទី​៤​សីហា​នោះ ប្រឆាំង​សង្កាត់​AL QALAA ក្រុង​MORZOUK ដែល​បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​ជា​ច្រើន​សិប​នាក់​ក្នុង​ចំណោម​ជន​ស៊ី​វិល ហើយ​ទម្លាក់​ការ​ទទួលខុសត្រូវ​លើ​កងកម្លាំង​របស់​សេនាប្រមុខ​ហា​ហ្វ​តា​។

យោង​តាម​លោក​អុីប្រា​ហ៊ី​ម​អូ​ម៉ា​សមាជិក​ក្រុមប្រឹក្សា​ក្រុង​MORZOUK​ថា នា​វេលា​ម៉ោង​១៧​ម៉ោង​ក្នុង​ស្រុក​អគារ​មួយ​របស់​រដ្ឋាភិបាល ជា​កន្លែង​ប្រជុំ​របស់​មនុស្ស​ជាង​២០០​នាក់​ពិសេស​មនុស្ស​សំខាន់​ៗ​នៃ​​ទីក្រុង​នេះ ដើម្បី​ដោះស្រាយ​ទំនាស់​សង្គម​នានា រង​ការ​ទម្លាក់​គ្រាប់បែក​៣​លើក​បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​៤២​នាក់​ក្នុង​ចំណោម​ជន​ស៊ីវិល ហើយ​មនុស្ស​ជាង​៦០​នាក់​ទៀត​រង​របួស ក្នុង​នោះ​៣០​នាក់​ស្ថិត​ក្នុង​សភាព​ធ្ងន់ធ្ងរ​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ