កូរ៉េ​ខាងជើង​បាញ់​មី​ស៊ីល​ថ្មី ​និង​គំរាម​បាញ់​ទៀត


ប្រទេស​កូរ៉េ​ខាងជើង ៖ ក្រុង​ព្យុ​ង​យ៉ាង​កាលពី​ថ្ងៃ​ទី​៦​សីហា បាន​គំរាម​បាញ់​សាក​មី​ស៊ីល​ថែម​ទៀត បន្ទាប់​ពី​បាញ់​មី​ស៊ី​ល​ថ្មី​ជា​លើក​ទី​៤​ក្នុង​រយៈពេល​តែ​១២​ថ្ងៃ ដោយ​មុន​នេះ​បាន​ថ្កោលទោស​សមយុទ្ធ​យោធា​រួម រវាង​កូរ៉េ​ខាងត្បូង​និង​សហរដ្ឋអាមេរិក​ដែល​ទើប​ចាប់ផ្ដើម​។

កូរ៉េ​ខាងជើង​ថ្លែង​នា​ថ្ងៃ​ទី​៦​សីហា​ថា សមយុទ្ធ​យោធា​រួម​នោះ​ជា​ការ​រំលោភ​បំពាន​ជាក់ស្ដែង លើ​ការ​ខិតខំ​ប្រឹងប្រែង​សន្តិភាព​នៅ​ឧបទ្វីប​កូរ៉េ ហើយ​ឆ្លុះ​បញ្ចាំង​ពី​ការ​ខ្វះ​ឆន្ទៈ​នយោបាយ​របស់​ប្រទេស​ទាំង​២ ក្នុង​ការ​កែ​លម្អ​ទំនាក់ទំនង​នានា​។ នេះ​បើ​តាម​សេចក្ដីថ្លែងការណ៍​មួយ​របស់​អ្នកនាំពាក្យ​ក្រសួងការបរទេស​កូរ៉េ​ខាងជើង ចេញផ្សាយ​តាម​ទីភ្នាក់ងារ​ព័ត៌មាន​ផ្លូវការ​KCNA​របស់​ប្រទេស​នោះ​។ សេចក្ដីថ្លែងការណ៍​នេះ​ធ្វើ​ឡើង​ខណៈ​ក្រុង​ព្យុ​ង​យ៉ាង​ទើប​បាញ់​មី​សី​ុ​ល​២​គ្រាប់​ថ្មី​ទៀត​។

តាម​KCNA​ថា ទោះ​មានការ​ព្រមាន​ផ្ទួន​ៗ​របស់​យើង​ក៏​អាជ្ញាធរ​អា​មេ​រិ​ក​និង​កូរ៉េ​ខាងត្បូង​ទីបំផុត​ចាប់ផ្ដើម​សមយុទ្ធ​យោធា​រួម ដែល​សំដៅ​គំរាម​កូរ៉េ​ខាងជើង​។ កាលពី​ស​ប្ដា​ហ៍​មុន​ក្រុង​ព្យុ​ង​យ៉ាង​បាន​ព្រមាន​ថា ការ​ចរចា​ថ្មី​ៗ​ដែល​គ្រោង​ធ្វើ​ស្ដី​ពី​នុយក្លេអ៊ែរ​អាច​ពុំ​មាន​ឡើយ ប្រសិនបើ​ក្រុង​សេ​អ៊ូ​ល​និង​ក្រុង​វ៉ា​ស៊ិ​ន​តោន នៅ​តែ​រក្សា​ទុក​សមយុទ្ធ​យោធា​រួម​។ សមយុទ្ធ​នោះ​ចាប់ផ្ដើម​នា​ថ្ងៃ​ទី​៥​សីហា​។

ការ​បាញ់​មី​ស៊ីល​ថ្មី​របស់​កូរ៉េ​ខាងជើង​ត្រូវ​បាន​រាយការណ៍​នា​ថ្ងៃ​ទី​៦​សីហា ដោយ​ទីភ្នាក់ងារ​ព័ត៌មាន​កូរ៉េ​ខាងត្បូង​YONHAP ហើយ​ធ្វើ​ឡើង​ក្រោយ​ការ​បាញ់​មី​សី​ុ​ល​៣​លើក​រួច​ហើយ​រយៈពេល​តែ​៨​ថ្ងៃ​៕ (​កែសម្រួល​ដោយ់ ៖ ​បុប្ផា​)

Facebook Google Twitter Email

ព័ត៌មាន​អន្តរជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ