ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញាធរ​រាជធានី​សុំ​ឱ្យ​ប្រជាពលរដ្ឋ​រំកិល​ផ្ទះ​ចេញពី​មាត់​ប្រឡាយ​បឹង​ត្របែក (មានវីដេអូ)

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អាជ្ញាធរ​រាជធានី​ភ្នំពេញ​បាន​ចាប់ផ្ដើម​កាយ​ស្តារ​ប្រឡាយ​បឹង​ត្របែក និង​ឲ្យ​ប្រជាពលរដ្ឋ​ដែល​មាន​លំនៅ​ដ្ឋា​ន​លើ​ប្រឡាយ​រំកិល​ផ្ទះ​ចេញ ដើម្បី​បុក​ស៊ី​ផាយ​ស្ថាបនា​ប្រឡាយ​ឡើង​វិញ និង​ធ្វើ​យ៉ាងណា​អោយ​ចរន្តទឹក​ហូរ​បាន​លឿន ចៀសវាង​ការ​លិចលង់​លំនៅ​ដ្ឋា​ន​ប្រជាពលរដ្ឋ​នៅ​ក្នុង​រាជធានី​ភ្នំពេញ​។ ក្នុង​ពេល​ដឹកនាំ​មន្ត្រី​ជំនាញ​និង​អាជ្ញាធរ​ដែនដី​ចុះ​ពិនិត្យ​ស្ថានភាព​ប្រឡាយ​បឹង​ត្របែក​និង​ផល​ប៉ះពាល់​មួយ​ចំនួន​ដែល​ប្រជាពលរដ្ឋ​រំលោភ​លើ​ប្រឡាយ​បឹង​ត្របែក កាលពី​ព្រឹក​ថ្ងៃ​ទី​៦ ខែសីហា…

រាជធានី​ភ្នំពេញ ៖ អាជ្ញាធរ​រាជធានី​ភ្នំពេញ​បាន​ចាប់ផ្ដើម​កាយ​ស្តារ​ប្រឡាយ​បឹង​ត្របែក និង​ឲ្យ​ប្រជាពលរដ្ឋ​ដែល​មាន​លំនៅ​ដ្ឋា​ន​លើ​ប្រឡាយ​រំកិល​ផ្ទះ​ចេញ ដើម្បី​បុក​ស៊ី​ផាយ​ស្ថាបនា​ប្រឡាយ​ឡើង​វិញ និង​ធ្វើ​យ៉ាងណា​អោយ​ចរន្តទឹក​ហូរ​បាន​លឿន ចៀសវាង​ការ​លិចលង់​លំនៅ​ដ្ឋា​ន​ប្រជាពលរដ្ឋ​នៅ​ក្នុង​រាជធានី​ភ្នំពេញ​។

ក្នុង​ពេល​ដឹកនាំ​មន្ត្រី​ជំនាញ​និង​អាជ្ញាធរ​ដែនដី​ចុះ​ពិនិត្យ​ស្ថានភាព​ប្រឡាយ​បឹង​ត្របែក​និង​ផល​ប៉ះពាល់​មួយ​ចំនួន​ដែល​ប្រជាពលរដ្ឋ​រំលោភ​លើ​ប្រឡាយ​បឹង​ត្របែក កាលពី​ព្រឹក​ថ្ងៃ​ទី​៦ ខែសីហា ឆ្នាំ​២០១៩​នេះ លោក​ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​បាន​លើក​ឡើង​ថា ប្រឡាយ​បឹង​ត្របែក​មាន​ម៉ូ​ទ័​រ​បូមទឹក​រហូត​ដល់ ១១​គ្រឿង ប៉ុន្តែ​ការ​បូមទឹក​ទាំងនោះ​មិន​អាច​ធ្វើ​សកម្មភាព​បាន​គ្រប់​ចំនួន​ម៉ូ​ទ័​រ​នោះ​ទេ ដោយសារ​តែ​មានការ​កកស្ទះ​ទឹក​ហូរ​មិន​ទាន់​។

ដើម្បី​ដោះស្រាយ​លើ​បញ្ហា​នេះ​រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​សម្រេច​ធ្វើការ​ស្តារ​ប្រឡាយ និង​អោយ​ប្រជាពលរដ្ឋ​ដែល​រស់នៅ​តាម​បណ្តោយ​ប្រឡាយ រំកិល​ផ្ទះ​របស់​ពួក​គាត់​ចេញពី​មាត់​ប្រឡាយ​ដើម្បី​យើង​បន្ត​បុក​ស៊ី​ផាយ​ជញ្ជាំង​ប្រឡាយ​នេះ​អោយ​បាន​ប្រសើរ​ឡើង​។

លោក​បន្ត​ថា ពាក់ព័ន្ធ​នឹង​ការងារ​រំដោះ​ទឹក​ចេញពី​រាជធានី​ភ្នំពេញ​នេះ អាជ្ញាធរ​រាជធានី​ភ្នំពេញ បាន​ដាក់​ផែនការ​ឱ្យ​ខណ្ឌ​ទាំង​៥​នៅ​កណ្ដាល​ក្រុង​ធ្វើការ​ស្ដារ​លូ និង​ស្តារ​ប្រឡាយ​នៅ​ក្នុង​មូលដ្ឋាន​របស់​ខ្លួន​អោយ​បាន​ល្អ សំដៅ​ធ្វើ​យ៉ាងណា​ឲ្យ​ចរន្តទឹក​ហូរ​មក​ដល់​ស្ថានីយ​បូមទឹក​បាន​។

លោក​ឃួ​ង ស្រេង ក៏​បាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ទាំងអស់ រួម​គ្នា​ថែរក្សា​បរិស្ថាន ពិសេស​គឺ​ការ​រក្សា​សំរាម​ទុក​ឱ្យ​បាន​ល្អ​កុំ​ឲ្យ​សំរាម​ធ្លាក់​ទៅ​ក្នុង​អណ្ដូង​លូ​និង​ប្រឡាយ​ទឹក ។ ​ប្រជាពលរដ្ឋ​ត្រូវ​រៀបចំ​ខ្លួន​អោយ​បាន​ល្អ​ទៅ​តាម​ប្រទេស​ដែល​កំពុង មាន​ភាព​ស៊ី​វី​ល័យ ពោល​គឺ​ត្រូវ​ទុកដាក់​សំរាម​អោយ​បាន​ត្រឹមត្រូវ ។

ពាក់ព័ន្ធ​ជាមួយ​បញ្ហា​សណ្ដាប់ធ្នាប់​សាធារណៈ លោក​ឃួ​ង ស្រេង បាន​បញ្ជាក់​ថា មិន​ថា​ប្រជាពលរដ្ឋ​នៅ​ក្នុង​រាជធានី​ភ្នំពេញ​ឬ​ប្រជាពលរដ្ឋ​មក​ពី​បណ្ដា​ខេត្ត​ទេ​គឺ​ពួក​គាត់​បាន​ជំរុញ​ឲ្យ​អាជ្ញាធរ​រាជធានី រៀបចំ​សណ្ដាប់ធ្នាប់​សាធារណៈ​អោយ​បាន​ល្អ ដើម្បី​បញ្ចៀស​ឲ្យ​បាន​នូវ​ការ​កកស្ទះ​ចរាចរណ៍ ដែល​ការ​កកស្ទះ​ចរាចរណ៍​នេះ​គឺជា​កង្វល់​ដ៏​ធំ​របស់​ប្រជាពលរដ្ឋ បើ​យើង​រៀបចំ​សណ្តាប់ធ្នាប់​បាន​ល្អ អ្នក​ថ្មើ​ជើង​ត្រូវ​ដើរ​លើ​ចិញ្ចើម​ផ្លូវ មិន​អាច​ដើរ​លើ​ទ្រូងផ្លូវ​បង្ក​អោយ​មាន​គ្រោះថ្នាក់​ទៀត​ទេ​។ ចាប់ពី​ពេល​នេះ​ទៅ បញ្ហា​សណ្ដាប់ធ្នាប់​មិន​អាច​បណ្ដែតបណ្ដោយ​ទៀត​ទេ យើង​ត្រូវ​តែ​យក​ច្បាប់​មក​អនុវត្ត​តែ​ម្តង​៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ