ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បាតុកម្ម​ និង​កូដកម្ម​នៅ​ហុងកុង​ ចិន​ថា​ហួស​បន្ទាត់​ក្រហម

4 ឆ្នាំ មុន

ក្រុង​ហុងកុង ៖ បាតុកម្ម​ថ្មី​ៗ​និង​កូដកម្ម​ទូទៅ ព្រមទាំង​ការ​រាំង​ខ្ទប់​ផ្លូវ​និង​មេត្រូ​ក្រុង​ហុងកុង​កាលពី​ថ្ងៃ​ទី​៥​សីហា ធ្វើ​ឲ្យ​ទីក្រុង​នោះ​ធ្លាក់​ក្នុង​ភាព​ច្របូកច្របល់​។ អាជ្ញាធរ​បាន​ចោទប្រកាន់​ពួក​បាតុករ​ថា​ចង់​បំផ្លាញ​ដែនដី​ពាក់កណ្ដាល​ស្វយ័ត​នោះ​និង​ជីវភាព​របស់​ប្រជាជន​។ ឧស្ម័ន​បង្ហូរទឹកភ្នែក​ត្រូវ​បាន​បាញ់​កាលពី​រសៀល​ថ្ងៃ​ទី​៥​សីហា ក្នុង​សង្កាត់​ជា​ច្រើន​នៃ​ក្រុង​ហុងកុង ប្រឆាំង​ពួក​អ្នក​តវ៉ា​ដែល​បង្ក​ការ​ប៉ះពាល់​កាន់តែ​ខ្លាំង ដោយសារ​កូដកម្ម​ទូទៅ…

ក្រុង​ហុងកុង ៖ បាតុកម្ម​ថ្មី​ៗ​និង​កូដកម្ម​ទូទៅ ព្រមទាំង​ការ​រាំង​ខ្ទប់​ផ្លូវ​និង​មេត្រូ​ក្រុង​ហុងកុង​កាលពី​ថ្ងៃ​ទី​៥​សីហា ធ្វើ​ឲ្យ​ទីក្រុង​នោះ​ធ្លាក់​ក្នុង​ភាព​ច្របូកច្របល់​។ អាជ្ញាធរ​បាន​ចោទប្រកាន់​ពួក​បាតុករ​ថា​ចង់​បំផ្លាញ​ដែនដី​ពាក់កណ្ដាល​ស្វយ័ត​នោះ​និង​ជីវភាព​របស់​ប្រជាជន​។

ឧស្ម័ន​បង្ហូរទឹកភ្នែក​ត្រូវ​បាន​បាញ់​កាលពី​រសៀល​ថ្ងៃ​ទី​៥​សីហា ក្នុង​សង្កាត់​ជា​ច្រើន​នៃ​ក្រុង​ហុងកុង ប្រឆាំង​ពួក​អ្នក​តវ៉ា​ដែល​បង្ក​ការ​ប៉ះពាល់​កាន់តែ​ខ្លាំង ដោយសារ​កូដកម្ម​ទូទៅ ជា​ព្រឹ​តិ្ត​ការណ៍​កម្រ​មាន​មួយ ក្នុង​ដែនដី​អតីត​អាណានិគម​អង់គ្លេស​នោះ​។ ពួក​បាតុករ​នា​ព្រឹក​ថ្ងៃ​ទី​៥​សីហា ពេល​ម៉ោង​មាន​មនុស្ស​ច្រើន​កុះករ បាន​លើកគ្នា​អុកឡុក​បណ្ដា​ស្ថានីយ​មេត្រូ រាំងទ្វារ​ឡើង​ជិះ​មេត្រូ​និង​រារាំង​មិន​ឲ្យ​បណ្ដា​រថភ្លើង​ចេញដំណើរ​។

ចំពោះ​បាតុកម្ម​និង​កូដ​ក​ម្ម្​តវ៉ា​កាន់តែ​ក្ដៅ​គគុក​នោះ​នៅ​ហុងកុង ក្រុង​ប៉េ​កាំ​ង​កាលពី​ថ្ងៃ​ទី​៥​សីហា​អះ​អាងថា ខ្សែបន្ទាត់​ក្រហម​នៃ​គោលការណ៍​ប្រទេស​មួយ​ប្រព័ន្ធ​២ ត្រូវ​គេ​ដើរ​ហួស រួច​យើង​នឹង​មិន​អត់អោន​ឲ្យ​ឡើយ​។ ក្នុង​បទ​អត្ថាធិប្បាយ​មួយ​ទីភ្នាក់ងារ​ព័ត៌មាន​ចិន​ស៊ីន​ហួ​និយាយ​ថា ពួក​អ្នក​តវ៉ា​ដែល​បិទមុខ​ស្លៀកពាក់​ខ្មៅ កាលពី​ថ្ងៃ​ទី​៣​សីហា​បាន​ដក​ចេញ​ទង់ជាតិ​ចិន​ដាក់​នៅ​មុខកា​រិ​ល័យ​ទំនាក់ទំនង​ចិន​នៅ​ហុងកុង មុន​ពេល​យក​ទៅ​គ្រវែង​ចោល​ក្នុង​ទឹក​។

នោះ​ជា​អំពើ​ខុសច្បាប់​និង​មិន​អាច​អត់អោន​ឲ្យ​បាន ព្រោះ​វា​ជា​ការ​ប្រមាថ​ដោយ​ចំហ​ដល់​ភាព​ថ្លៃថ្នូរ​ជាតិ​។ វា​ជា​ការ​ប្រមាថ​មួយ​ចំពោះ​ជនជាតិ​ចិន​ទាំងមូល ក្នុង​នោះ​មាន​ជនរួមជាតិ​ហុងកុង​ផង​ដែរ ហើយ​ត្រូវ​តែ​ដាក់ទោស​ពួក​គេ​ម៉ឺ​ង​ម៉ាត់​បំផុត​យោង​ទៅ​តាម​ច្បាប់​។ អំពើ​ហិង្សា​ដែល​កាន់តែ​ពង្រីក​របស់​ពួក​រ៉ា​ឌី​កាល់​ដែល​អុជអាល​ដោយ​ពួក​អ្នក​នៅ​ពីក្រោយ​ខ្នង ចាប់តាំងពី​ពាក់កណ្ដាល​ខែមិថុនា​មក នាំ​ឲ្យ​មាន​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​អភិបាលកិច្ច និង​របៀបរៀបរយ​សង្គម​នៅ​ក្រុង​ហុងកុង បំផ្លាញ​សេដ្ឋកិច្ច​មូលដ្ឋាន​ព្រមទាំង​ប៉ះពាល់​ដល់​ជីវភាព​រស់នៅ​របស់​ប្រជាជន​និង​ធ្វើ​ឲ្យ​ស្រអាប់​ដល់​មុខមាត់​តំបន់​។

បណ្ដា​សកម្មភាព​របស់​ពួក​រ៉ា​ឌី​កាល់​និង​របស់​ពួក​អ្នក​នៅ​ពីក្រោយ​ខ្នង មាន​បំណង​ធ្វើ​ឲ្យ​ស្ទះ​ដល់​ការ​ដឹកនាំ​របស់​រដ្ឋាភិបាល​ហុងកុង ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​គោលការណ៍​ប្រទេស​មួយ​ប្រព័ន្ធ​២ ហើយ​ធ្វើ​ឲ្យ​ស្ទះ​ដល់​ការ​អភិវឌ្ឍន៍​ជា​សកល​របស់​ចិន​។ រដ្ឋាភិបាល​កណ្ដាល​ចិន​ថ្លែង​ថា រាល់​ការ​ប៉ុនប៉ង​ធ្វើ​ឲ្យ​មាន​គ្រោះថ្នាក់ ដល់​អធិបតេយ្យភាព​និង​សន្តិសុខ​របស់​ចិន ផ្គើន​ដល់​អាជ្ញាធរ​កណ្ដាល​និង​រំលោភ​បំពាន​លើ​ច្បាប់​របស់​ហុង​កុង​ ឬ​ប្រើប្រាស់​ក្រុង​ហុងកុង ជា​កន្លែង​សម្រាប់​បំផ្លាញ​ប្រឆាំង​ផ្នែក​ចិន​ដី​កោ​ក គឺជា​អំពើ​ដែល​ដើរ​ហួស​ពី​ខ្សែបន្ទាត់​ក្រហម​និង​ដាច់ខាត​មិន​អាច​ទទួលយក​បាន​ទាំងស្រុង​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ