ចិន​ផ្អាក​ទិញ​ផលិតផល​កសិកម្ម​អា​មេ​រិ​ក


សហរដ្ឋអាមេរិក​-​ចិន ៖ ទីភ្នាក់ងារ​ព័ត៌មាន​ចិន​ស៊ី​ន​ហួ​រាយការណ៍​នា​ថ្ងៃ​ទី​៥​សីហា​ថា បណ្ដា​សហគ្រាស​ចិន​បាន​បញ្ឈប់​ការ​ទិញ​បណ្ដា​ផលិតផល​កសិកម្ម​អា​មេ​រិ​ក​។ នេះ​ជា​ការ​បង្កើន​សង្គ្រាម​ពាណិជ្ជកម្ម​រវាង​ចិន​និង​សហរដ្ឋអាមេរិក​។ ការ​សម្រេច​នោះ​របស់​ចិន​កើត​មាន​បន្ទាប់​ពី​ប្រធានាធិបតី​អា​មេ​រិ​ក​លោក​ដូ​ណា​ល់​ត្រាំ គំរាម​យកពន្ធ​គយ​បន្ថែម​លើ​គ្រប់​ផលិតផល​នាំ​ចូល​ពី​ចិន គិត​ចាប់ពី​ថ្ងៃ​ទី​១​កញ្ញា​ទៅ​។

ដោយ​ដកស្រង់​សម្ដី​រដ្ឋមន្ត្រី​ពាណិជ្ជកម្ម​ចិន​ស៊ី​ន​ហួ​រៀបរាប់​ថា ចិន​មិន​បដិសេធ​ឡើយ​លទ្ធភាព​យកពន្ធ​គយ​​បន្ថែម លើ​បណ្ដា​ផលិតផល​កសិកម្ម​អា​មេ​រិ​ក ហើយ​បណ្ដា​ក្រុមហ៊ុន​ចិន​ដែល​ទាក់ទិន បាន​បញ្ឈប់​ការ​ទិញ​ផលិតផល​កសិកម្ម​អា​មេ​រិ​ក​។ ទោះបី​យ៉ាងណា​តម្លៃ​នៃ​បណ្ដា​ផលិតផល​កសិកម្ម​អា​មេ​រិ​ក ដែល​ជា​គោលដៅ​នៃ​ការ​យក​ពន្ធគយ​ថ្មី ក្រុង​ប៉េ​កាំ​ង​នៅ​មិន​ទាន់​បញ្ជាក់​នៅឡើយ​។ ចិន​ជា​អ្នកទិញ​សណ្ដែកសៀង​ធំ​ជាងគេ​បំផុត​លើ​ពិភពលោក ខណៈ​សណ្ដែកសៀង​ជា​ផលិតផល​កសិកម្ម​អា​មេ​រិ​ក​សំខាន់​ជាងគេ​សម្រាប់​​ការ​នាំ​ចេញ​។

ក្រុង​ប៉េ​កាំ​ង​យល់​ថា​ការ​សម្រេច​របស់​លោក​ដូ​ណា​ល់​ត្រាំ​យកពន្ធ​លើ​ផលិតផល​នាំ​ចូល​ពី​ចិន ទាំងអស់ មាន​ទឹកប្រាក់​៣០០​ពាន់​លាន​ដុល្លារ ចាប់ពី​ថ្ងៃ​ទី​១​កញ្ញា​ទៅ គឺជា​ការ​បំផ្លាញ​កុង​សង់​ស៊ុ​ស​ដែល​សម្រេច​បាន រវាង​ប្រធានាធិបតី​អា​មេ​រិ​ក​និង​សម​ភាគី​ចិន​លោក​ស៊ី​ជី​ន​ពីង នា​ឱកាស​នៃ​ការ​ជួប​គ្នា​នៅ​ទីក្រុង​អូ​សា​កា​ជប៉ុន ខាងក្រៅ​កិច្ចប្រជុំ​កំពូល​របស់​G20៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

Facebook Google Twitter Email

ព័ត៌មាន​អន្តរជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ