លេង​ធម៌​ក្តៅ​ហើយ ចាក់​ប៉ុណ្ណា​ត្រូវ​កាយ​ចេញ​ប៉ុណ្ណឹង​វិញ បើ​មិន​ចង់​…


ខេត្តតាកែវ ៖ ថ្ងៃ​ទី​៤ ខែសីហា ឆ្នាំ​២០១៩ កន្លង​ទៅ​នេះ​រដ្ឋបាល​ស្រុក​សំរោង​បាន​ចាត់វិធានការ​រដ្ឋបាល​យ៉ាង​តឹង​រឹង​បំផុត​ដោយ​ចុះ​ឃាត់​ចាប់​រថយន្ត​លួច​ចាក់​ដី​លុប​ក្បែរ​គល់​ស្ពាន​នៅ​ភូមិ ទួល​ទ្រា ឃុំ​លំចង់ (​ចំណុច​បឹង​ក្រចាប់​) ហើយ​ក៏​បាន​ប្រាប់​អោយ​កាយ​ដី​យក​ចេញ​វិញ បើ​គិត​មក​ដល់​ម៉ោង​៥​និង​០០​នាទី​ល្ងាច​ថ្ងៃ​ដដែល​នេះ​អ្នក​ចាក់​ដី​ក៏​កាយ​អាចម៍ដី​ចេញ​វិញ​បាន​ប្រមាណ​ជា​៧០%​ហើយ ។ ឡាន​ដែល​ធ្វើ​សកម្មភាព​ដី​រំលោភ​យក​ដី​សាធារណៈ​ហើយ​ត្រូវ​កកាយ​ចេញ​វិញ​នោះ មាន​ឡាន​បែន​ចំនួន​២​គ្រឿង​, អា​អ៊ិ​ច​១​គ្រឿង​, អា​ប៊ុល​១​គ្រឿង ។

លោក កេ​ត ម៉ៅ អភិបាលស្រុក​សំរោង​បានអោយ កោះសន្តិភាព យើង​ដឹង​ថា ទី​១-​នៅ​ចំណុច​បឹង​ក្រចាប់​លោក​បាន​ឲ្យ​ឈ្មួញ​កាយ​ចេញ​វិញ​បាន​១០០% ហើយ ។ ករណី​ទី​២​គឺ​ម្ចាស់​រោង​ម៉ាស៊ីន​ផលិត​ទឹកកក​ដែល​បាន​លួច​ចាក់​ដី​បឹង​ខាងក្រោយ​រំលោភ​យក​រាប់រយ​ឡាន​នោះ​លោក​ក៏​បានអោយ​សមត្ថកិច្ច​ចាប់​ឡាន​ដឹក​ដី និង​គ្រឿងចក្រ ហើយ​នៅ​ពេល​នេះ​ក្រោម​ការ​ណែនាំ​ពី​លោក ខាន់ សុខា អភិបាលរង​ខេត្ត​បានអោយ​គ្រឿងចក្រ​នោះ​កាយ​អាចម៍ដី​ចេញពី​បឹង​វិញ​អោយ​អស់​ដោយ​គ្មាន​ការ​យោគយល់​ឡើយ ។

ចំណែកឯ​នៅ​រសៀល​ថ្ងៃ​ទី​០៥ ខែសីហា ឆ្នាំ​២០១៩ រដ្ឋបាល​ស្រុក​សំរោង​បាន​បន្ត​ចាត់វិធានការ​រដ្ឋបាល​យ៉ាង​តឹង​រឹង​បំផុត​មួយទៀត ដោយ​តម្រូវ​អោយ​ម្ចាស់​គ្រឿងចក្រ និង​អ្នក​ដែល​បាន​ចាក់​ដី​លុប​បឹង បត់​រកា ក្រោយ​រោងចក្រ​ទឹក​ក ស្ថិត​នៅ​ក្នុង ភូមិ​ព្រៃ​ទទឹង ឃុំ​សំរោង ស្រុក​សំរោង ដែល​ទើប​លួច​ចាក់​លុប​នា​ពេល​ថ្មី​ៗ​នេះ​អោយ​គាត់​កាយ​ដី​យក​ចេញ​វិញ ។ នៅ​វេលា​ម៉ោង​៤​និង​៣០​នាទី​រសៀល​នេះ​ទើប​កាយ​ចេញ​បាន​ប្រមាណ​ជា​១០% នៃ​ដី​ដែល​ទើបនឹង​ចាក់​លុប​ថ្មី​ៗ​នេះ ។

លោក​អភិបាលស្រុក​សំរោង​បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា ឈ្មួញ​ដែល​ចាក់​ដី​លប់​បឹង​បត់​រកា​ដែល​ទើបនឹង​កាយ​ចេញ​បាន ១០% នេះ គឺ​ឈ្មួញ​បាន​ចាក់​លប់​ចូល​បឹង​ប្រមាណ​ជា ១១ ទៅ ១៥ ម៉ែត្រ បន្ទាប់​ពី​គណៈ​បញ្ជាការ​ស្រុក​ធ្វើការ​ឃាត់​គ្រឿងចក្រ​កាលពី​ពែ​ល​ថ្មី​ៗ​នេះ លោក​បាន​សង្កត់ធ្ងន់​ថា បើ​ឈ្មួញ​កាយ​អាចម៍ដី​មិន​គ្រប់ ១៥ ម៉ែត្រ ឬ ១០០% ទេ លោក​ក៏​មិន​ដោះ​លែង​គ្រឿងចក្រ​នោះ​ឡើយ ហើយ​លោក​នឹង​រៀបចំ​ពាក្យបណ្តឹង​ដាក់​ទៅ​តុលាការ​តែ​ម្តង ៕

កែសម្រួលដោយ ៖ សំណាង

Facebook Google Twitter Email

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ