អា​យក្ស​បោល​ចូល​ហាង​លក់​ទូរស័ព្ទ​ទាំង​កំរោល​ផ្អើលរ​ត់រក​ប្រាស់​អាយុ


ខេត្តស្វាយរៀង ៖ រថយន្ត​សណ្តោង​រ៉ឺ​ម៉ក​ធុន​យក្ស​ទំនង​ម្ចាស់​ងងុយដេក​បោល​បុក​ចូល​តូប​លក់​ទូរស័ព្ទ​ខូចខាត​តូប និង​សម្ភារ​ដាក់​ទូរស័ព្ទ​មួយ​ចំនួន​សំណាងល្អ​ថ្ងៃនេះ​ម្ចាស់​តូប​ទាំង​ពី​បិទ​តូប​អត់​បាន​មក​ដាក់​ទូរស័ព្ទ​លក់​ដូច​សព្វដង​បើ​នៅ​បើក​តូប​លក់​ដូច​រាល់ថ្ងៃ​មិនដឹង​ជា​យ៉ាងណា​ទេ ។

ករណី​រថយន្ត​សណ្តោង​រ៉ឺ​ម៉ក​បុក​ចូល​ហាង​លក់​ទូរ​សព្ទ័​នេះ​កើតឡើង​នៅ​វេលា​ម៉ោង​១២​និង​៣០​នាទី​ថ្ងៃត្រង់ ថ្ងៃ​ទី​០៦ ខែសីហា ឆ្នាំ​២០១៩ នៅ​កំណាត់​ផ្លូវជាតិ​លេខ​១​ស្ថិត​នៅ​ភូមិ​បាក់​រនាស់ សង្កាត់​សង្ឃ័រ ក្រុង​ស្វាយ​រៀង ។

រថយន្ត​បង្ក​ពាក់​ផ្លា​ក​លេខ ព្រះ​សីហ​នុ 3A-3873 សណ្តោង​រ៉ឺ​ម៉ក​ពាក់​ផ្លា​ក​លេខ ស្វាយ​រៀង 4A-0058 បើកបរ​ពី​ទិស​ខាង​លិចទៅ​កើត លុះ​មក​ដល់​ចំណុច​កើតហេតុ​ស្រាប់តែ​រេ​ចង្កូត មក​ស្តាំ​បុក​ចូល​ទៅ​ក្នុង​តូប​លក់​ទូរស័ព្ទ​ឈ្មោះ សុខ សី​ហាក់ នៅ​ភូមិ​កើតហេតុ​បណ្តាល​ឲ្យ​ខូចខាត​ដំបូល​តូប​អស់​២​តូប​តែ​ម្តង សំណាង​ណាស់​ម្ចាស់​តូប​ខក​មិន​បាន​បើក​តូប​លក់​ទើប​មិន​គ្រោះថ្នាក់ និង​ខូចខាត​ទូរស័ព្ទ​មួយ​ចំនួន ។ បន្ទាប់​មក​សមត្ថកិច្ច​បាន​យក​រថយន្ត​ទៅ​រក្សា​ទុក​នៅ​កា​រិ​ល័យ​នគ​បាល​ខេត្ត​ដើម្បី​ដោះស្រាយ​តាម​នីតិវិធី ៕

កែសម្រួល​ដោយ ៖ សំណាង

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

ចរាចរណ៍

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ