ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​អ្នកដំណើរភ័យ​ជ្រួលច្របល់​​​ ខណៈ​ផ្សែង​ហុយ​ចូល​ពេញកាប៊ី​នយន្ត​ហោះ (វីដេអូ)

4 ឆ្នាំ មុន

ប្រទេស​អង់គ្លេស ៖ បណ្ដា​អ្នកដំណើរ​នៃ​យន្តហោះ​ជើងហោះហើរ​ BA422 របស់​ក្រុមហ៊ុន​អាកាសចរណ៍​អង់គ្លេស​ BRITISH AIRWAYS ដែល​ហោះ​ចេញពី​ទីក្រុង​ឡុ​ង​ដ៏​នា​ថ្ងៃ​ទី​៥​ ខែសីហា ឆ្នាំ២០១៩…

ប្រទេស​អង់គ្លេស ៖ បណ្ដា​អ្នកដំណើរ​នៃ​យន្តហោះ​ជើងហោះហើរ​ BA422 របស់​ក្រុមហ៊ុន​អាកាសចរណ៍​អង់គ្លេស​ BRITISH AIRWAYS ដែល​ហោះ​ចេញពី​ទីក្រុង​ឡុ​ង​ដ៏​នា​ថ្ងៃ​ទី​៥​ ខែសីហា ឆ្នាំ២០១៩ បាន​បង្កើត​​ការ​ភ័យ​ជ្រួលច្របល់ ដោយ​ក្នុង​កាប៊ី​ន​យន្តហោះ​នេះ ស្រាប់តែ​មាន​ផ្សែងហុយ​ចូល​ពេញ នាំ​ឲ្យ​យន្តហោះ​ត្រូវ​ចុះ​ចត​បន្ទាន់ នៅ​ទីក្រុង​VALENCE​អេ​ស្ប៉ា​ញ​។

យន្តហោះ​នោះ​ទី​បញ្ចប់​អាច​ចុះ​ចត​នៅ​ក្រុង​ VALENCE ​ហើយ​បណ្ដា​អ្នកដំណើរ​ត្រូវ​ជម្លៀស​ចេញ​ភ្លាម​ៗ​។ ក្រុមហ៊ុន​BRITISH AIRWAYS អះអាង​ពី​ឧប្បត្តិហេតុ​នោះ ដែល​កើត​មាន​ក្នុង​យន្តហោះ​ធុន​AIRBUS A321 របស់​ខ្លួន​តែ​ពុំ​ផ្ដល់​ភាព​លម្អិត​ឡើយ​។

ផ្នែក​សង្គ្រោះ​បន្ទាន់​នៃ​ទីក្រុង​VALENC​និយាយ​ថា បាន​ទទួល​ការ​ប្រកាស​អាសន្ន​ដែល​ថា ម៉ា​សី​ុ​ន​មួយ​របស់​យន្តហោះ​មាន​ភ្លើង​ឆាបឆេះ ហើយ​ផ្សែង​បាន​ហុយ​ចូល​ពេញ​កាប៊ី​ន និង​ហុយ​រាលដាល​យ៉ាង​លឿន​ចូល​ក្នុង​ផ្នែក​ឯទៀត​ៗ ១០​នាទី​មុន​ពេល​យន្តហោះ​ចុះ​ចត​។ មនុស្ស​ប្រមាណ​ជា​១៩​នាក់​រង​របួស​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​) (ប្រភព​វីដេអូ ៖ The Sun)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ