ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្តាយមិនបានការពារ​…ព្រោះប្តី​ធ្លាប់​គំរាម​យក​ជីវិត​នាង​រួច​ហើយ

4 ឆ្នាំ មុន
  • ក្រចេះ

ខេត្តក្រចេះ ​៖ នគរបាល​ព្រហ្មទណ្ឌកំពុងតាម​ស្វែ​ករក​​​ចាប់ខ្លួន​បុរស​ជាប្តី​​ ​មានចិត្ត​សាហាវ​ព្រៃផ្សៃ បានយក​កាំបិត​ផ្គាក់ទៅ​កាប់សម្លាប់​​ប្រពន្ធ​​រួចទម្លាក់​សព​ចូល​ក្នុង​ប្រឡាយ​ទឹក ដែលគេសង្ស័យថា អាចបណ្តាល​មក​ពី​​ភ្លើង​ប្រចណ្ឌ ​ដែលកន្លងមក បុរសជាប្តីរូបនេះ ធ្លាប់បានគំរាមកំហែង​ប្រពន្ធ​រួចមកហើយ…

ខេត្តក្រចេះ ​៖ នគរបាល​ព្រហ្មទណ្ឌកំពុងតាម​ស្វែ​ករក​​​ចាប់ខ្លួន​បុរស​ជាប្តី​​ ​មានចិត្ត​សាហាវ​ព្រៃផ្សៃ បានយក​កាំបិត​ផ្គាក់ទៅ​កាប់សម្លាប់​​ប្រពន្ធ​​រួចទម្លាក់​សព​ចូល​ក្នុង​ប្រឡាយ​ទឹក ដែលគេសង្ស័យថា អាចបណ្តាល​មក​ពី​​ភ្លើង​ប្រចណ្ឌ ​ដែលកន្លងមក បុរសជាប្តីរូបនេះ ធ្លាប់បានគំរាមកំហែង​ប្រពន្ធ​រួចមកហើយ ។

បញ្ជាក់ថា អំពើ​ឃាតកម្ម​កាប់សម្លាប់​ប្រពន្ធ គឺ​ជនដៃដល់​ជា​ប្តី​ឈ្មោះ​សំ សុ​ភ័​ក្ត្រា ហៅភក្ត្រ អាយុ​៣១​ឆ្នាំ ​​កើតឡើង​​​វេលា​ម៉ោង​៧​យប់​ថ្ងៃ​ទី​៥ សីហា ត្រង់ចំណុចនៅ​លើ​ផ្លូវលំ​មួយ​កន្លែង ក្បែរ​​​ផ្ទះ​របស់​គ្រួសារ​ជនរង​គ្រោះ ក្នុង​សង្កាត់​អូរ​ឬ​ស្សី ក្រុង​ក្រចេះ ​។ ​ស្ត្រី​រង​គ្រោះ​មាន​ឈ្មោះ​គង់ ស្រី​ទូច អាយុ​២៧​ឆ្នាំ ត្រូវ​​ប្តី​កាប់​និង​កំ​បិត​ផ្គាក់​ស្ទើរ​ដាច់​.​ក នៅ​ពេល​ដែល​នាងកំពុង​តែ​ជិះ​ម៉ូតូ មក​ពី​ទិញ​បង្អែម​នៅ​ផ្សា​រ រួច​បាន​អូស​​​សព​ទម្លាក់​ចូល​ទៅ​ក្នុងទឹក​ប្រឡាយ​លូ​ក្បែរផ្លូវ​ ។

លោកអធិការ​នគរបាល​ក្រុង​ក្រចេះ លោក​វរសេនីយ៍ឯក នេ​ត លី​ន បាន​ឲ្យ​ដឹង​ថា ជន​ដៃដល់ ជា​ប្តី​កំពុង​​​គេចខ្លួន​ ក្រោយ​ពី​បង្កហេតុ​រួច​មក​ ។ លោក​អះអាង​ថា នគរ បាល​កំពុង​តែ​ស្រាវជ្រាវ​តាម​ចាប់ខ្លួន​ជន​សង្ស័យ​យក​មក​ផ្តន្ទាទោស​។ មិន​ទាន់​មាន​ប្រភព​ព័ត៌មាន​ជាក់លាក់ ​ណា​បញ្ជាក់​​ច្បាស់​ពី​ដើមចម​ដែល​ឈាន​សម្លាប់​​ប្រ​ព​ន្ធ​នេះ​ទេ ​។ ប៉ុន្តែបើ​តាម​ការ​ឲ្យ​ដឹង​ពីអ្នក​នៅ​ក្បែរ​ខាង​​ថា កន្លង​មក​ គ្រួសារ​នេះ​តែង​​​តែ​មានរឿង​រកាំរកូសរហូត ​។ ដោយ​ស្ត្រី​ជា​ប្រ​ព​ន្ធបាន​ដាក់​ពាក្យ​លែងលះ តែ​ជន​ដៃដល់​ជា​ប្តី​នៅ​មិន​ព្រម​ ។

ករណី​នេះ​ដែរ ក៏​ត្រូវ​បាន​អ្នក​ជិតខាង​សន្និដ្ឋាន​ថា អាច​បណ្តាល​មក​ពី​ការ​ប្រចណ្ឌ​ពី​ជន ដៃដល់​ជា​ប្តី​លើ
​ប្រ​ព​ន្ឋ​។ ព្រោះ​កន្លង​មក​ ​ប្តី​តែងតែ​ពោល​ពាក្យ​ថា អ្នក​ណា​ក៏​ដោយឱ្យ​តែហ៊ាន​មក​យក​នាង​ ធ្វើ​ជា​ប្រ​ព​ន្ឋ​គេ​នឹងសម្លាប់​ចោល​។ ប្រភពថា ​បុរសជា​ប្តី​រូប​នេះ ក៏​ធ្លាប់​ជាប់​ពាក់​ព័​ន្ធ​និង​មុខសញ្ញា​ប្រើប្រាស់​គ្រឿងញៀន​ផង​ដែរ ​។ (សម្រួលដោយ៖ ស្រីណា​)

អត្ថបទសរសេរ ដោយ