ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មានអី Paulo Dybala លេង​មួយ​ក្បាច់​នេះ​ដាច់​ចង្កេះ​អ្នកគាំទ្រ Man Utd ភឹង

4 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន The Sun បានឱ្យ​ដឹង​ថា កីឡាករ​អា​ហ្ស​ង់​ទី​ន Paulo Dybala បាន​សម្រេចចិត្ត​ថា​នៅ​បន្ត​លេង​ឱ្យ​ក្លិប​សេះបង្កង់​ក្រោយ​ពី​ដំណើរការ​ប្តូរ​ក្រុម​ទៅ​កាន់ Manchester United…

តាម​ប្រភព​ព័ត៌មាន The Sun បានឱ្យ​ដឹង​ថា កីឡាករ​អា​ហ្ស​ង់​ទី​ន Paulo Dybala បាន​សម្រេចចិត្ត​ថា​នៅ​បន្ត​លេង​ឱ្យ​ក្លិប​សេះបង្កង់​ក្រោយ​ពី​ដំណើរការ​ប្តូរ​ក្រុម​ទៅ​កាន់ Manchester United ត្រូវ​បាន​បរាជ័យ​។

អ្នកគាំទ្រ​របស់​ក្លិប​បិសាច​ក្រហម​មានការ​ខកចិត្ត​យ៉ាង​ខ្លាំង ដោយសារ​តែ​ឃើញ Paulo Dybala រត់​នៅ​លើ​ម៉ាស៊ីន​រត់​ដើម្បី​ធ្វើការ​ពិនិត្យ​សុខភាព មុន​នឹង​ចូល​រដូវ​កាល​ថ្មី​នៅ Juventus​។ គេ​ឃើញ​កីឡាករ​អា​ហ្ស​ង់​ទី​ន​អាយុ​២៥​ឆ្នាំ​រូប​នេះ ពាក់​ខ្សែភ្លើង​ជា​ច្រើន​ជាប់​នឹង​ខ្លួន​ដែល​ជា​ខ្សែ​មាន​សេន​ស័​រ សម្រាប់​ស្ទង់​ចង្វាក់​ដង្ហើម និង​បេះដូង ។

Dybala បាន​ដើរ​នៅ​ខាងក្រៅ J Medical Complex ដើម្បី​ថតរូប និង​ស៊ី​ញ៉េ​ឱ្យ​អ្នកគាំទ្រ​ទាំងឡាយ​។ មាន​អ្នកគាំទ្រ​ជា​ច្រើន កន្លង​មក​ស្រែក​ស្នើ​សុំ​ឱ្យ​កីឡាករ​រូប​នេះ នៅ​លេង​បន្ត​ឱ្យ Juventus បើ​ទោះបីជា​មានការ​ចាប់អារម្មណ៍​ពី​សំណាក់​ក្លិប​អឺរ៉ុប​យ៉ាងណា​ក៏​ដោយ ។

ក្រោយ​ពី​បាន​បដិសេធ​ការ​ចែចូវ​របស់ Manchester United កីឡាករ Dybala បាន​ប្តេជ្ញា​ចិត្ត​យ៉ាង​មោះមុត​ថា​នឹង​នៅ​បន្ត​ជាមួយនឹង Juventus ហើយ​ព្យាយាម​យ៉ាងណា​យក Champions League ឱ្យ​បាន ។

គួរ​បញ្ជាក់​ផង​ដែរ​ថា នេះ​មិនមែន​មាន​តែ​ក្លិប​បិសាច​ក្រហម​ទេ ដែល​ចាប់អារម្មណ៍​លើ Dybala​។ PSG ក៏​ធ្លាប់​សម្លឹង​មិន​ដាក់​ភ្នែក​មក​លើ​កីឡាករ​ម្នាក់​នេះ​ដែរ ក្រោយ​ពី United មិន​ហ៊ាន​ជះ​លុយ​តាម​អ្វី​ដែល Dybala ចង់បាន (៣៥​ម៉ឺន​ផោន​ក្នុង​មួ​យស​ប្តា​ហ៍​) ៕

ប្រភព ៖ thesun , កែសម្រួល​ដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ