ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចង់បានពេក Arsenal សុំ​ជួប Juventus ជា​លើក​ទី​ពីរ​ហាមាត់​សុំ​ខ្ចី​ជើង​ខ្សែការពារ​១​រូប

4 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន The Sun បានឱ្យ​ដឹង​ថា ក្លិប​កាំភ្លើង​ធំ Arsenal បាន​សុំ​ជួប​ថ្នាក់ដឹកនាំ​របស់​ក្លិប​សេះបង្កង់ Juventus ព្រោះតែ​ចង់​ហាមាត់​ខ្ចី​ជើង​របស់ Daniele…

តាម​ប្រភព​ព័ត៌មាន The Sun បានឱ្យ​ដឹង​ថា ក្លិប​កាំភ្លើង​ធំ Arsenal បាន​សុំ​ជួប​ថ្នាក់ដឹកនាំ​របស់​ក្លិប​សេះបង្កង់ Juventus ព្រោះតែ​ចង់​ហាមាត់​ខ្ចី​ជើង​របស់ Daniele Rugani ជា​លើក​ទី​ពីរ ។

ក្លិប​កាំភ្លើង​ធំ​ពី​មុន​មក​ធ្លាប់​ហាមាត់​សុំ​ម្តង​ហើយ តែ​បាន​ក្លិប​សេះបង្កង់​អ៊ី​តា​លី​បដិសេធ​ ។ បើ​ទោះបីជា​ទៅ​ដំបូង​គេ​មិន​ឱ្យ​ក៏​ដោយ Arsenal នៅ​តែ​រក្សា​មិន​ចុះចាញ់​នឹង​ការ​ទៅ​និយាយ​ច​ចារ​ម្តងទៀត ព្រោះតែ​ចិត្ត​មិន​ព្រម​អស់​ស្រឡាញ់​ពី​ខ្សែការពារ​កណ្តាល Rugani ​។

អ្នក​សារព័ត៌មាន លោក Alfredo Pedulla បាន​អះអាង​ថា ក្លិប​កាំភ្លើង​ធំ Arsenal បាន​ត្រៀមខ្លួន​រួចរាល់​សម្រាប់​ការ​និយាយ​ថ្លៃ ដើម្បី​យក Rugani មក​ក្លិប​ឱ្យ​បាន​មុន​ថ្ងៃ​ព្រ​ហ​ស្ប​ត្តិ៍ ដែល​ជា​ថ្ងៃ​ផុតកំណត់​ដោះ​ដូរ​កីឡាករ​។

នាយក​ផ្នែក​កីឡា​របស់ Juventus លោក Fabio Paratici កំពុង​តែ​នៅ​ទីក្រុង​ឡុ​ង​ដ៍ ដើម្បី​ធ្វើការ​សម្រេច​ផ្លាស់​ប្តូរ Joao Cancelo ទៅ​ឱ្យ Manchester United​ ។ ជាមួយ​គ្នា​នេះ​ដែរ លោក​​ក៏​ទៅ​និយាយ​អំពី​ការ​យក Romelu Lukaku ពី​ក្លិប​បិសាច​ក្រហម​ផង​ដែរ ​។ ដោយឡែក Arsenal ចង់​ឆ្លៀតពេល​ទៅ​និយាយ​ជាមួយនឹង​លោក Paratici ឱ្យ​ហើយពី​ការ​ខ្ចី​កីឡាករ Rugani​។

គួរ​បញ្ជាក់​ផង​ដែរ​ថា ខណៈ​នេះ​ក្លិប​សេះបង្កង់​ក៏​មិនសូវ​ជា​ចង់​ទុក​កីឡាករ​ម្នាក់​នេះ​នៅ​ក្លិប​របស់​ខ្លួន​ទៀត​ដែរ ក្រោយ​ពេល​ទិញ​បាន Matthijs de Ligh ពី Ajax​។ តែ​គេ​មិន​ចង់​ដាក់​លក់​ច្រើន​ជាង​ការ​ដាក់​ជួល​សម្រាប់​ក្លិប​ដទៃ​ទៀត ៕

ប្រភព ៖ thesun , កែសម្រួល​ដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ