ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សព នួន ជា តម្កល់​៧​ថ្ងៃ​នៅ​វត្ត​ព្រំគិរី​មរកត (​ប៉ៃលិន​) ទើប​បូជា

4 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្តប៉ៃលិន ៖ នៅ​វេលា​ម៉ោង​១២​និង​៥​នាទី​ថ្ងៃត្រង់​ថ្ងៃ​ទី​៥ សីហា សព នួន ជា ត្រូវ​បាន​ដឹក​តាម​រថយន្ត​សា​មុ​យមក​ដល់​កន្លែង​តម្កល់សព​ដែល​ត្រូវ​បាន​រៀបចំ​នៅ​ក្នុង​បរិវេណ​វត្ត​ព្រំ​គិរី​មរកត ក្នុងភូមិ​ផ្សារ​ព្រំ​ជើង ឃុំ​ស្ទឹង​កាច់…

ខេត្តប៉ៃលិន ៖ នៅ​វេលា​ម៉ោង​១២​និង​៥​នាទី​ថ្ងៃត្រង់​ថ្ងៃ​ទី​៥ សីហា សព នួន ជា ត្រូវ​បាន​ដឹក​តាម​រថយន្ត​សា​មុ​យមក​ដល់​កន្លែង​តម្កល់សព​ដែល​ត្រូវ​បាន​រៀបចំ​នៅ​ក្នុង​បរិវេណ​វត្ត​ព្រំ​គិរី​មរកត ក្នុងភូមិ​ផ្សារ​ព្រំ​ជើង ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ។

បើ​តាម​ប្រភព​ព័ត៌មាន​ពី​ព្រះ​តេជគុណ វ៉ែន ចាន់​សុ​ម៉ៃ ព្រះ​ចៅអធិការ​វត្ត​ព្រំ​គិរី​មរកត បានឱ្យ​ដឹង​ថា សព​លោក នួន ជា និង​ធ្វើបុណ្យ​តាម​ប្រពៃណី​នៅ​ក្នុង​វត្ត ដោយ​កូនចៅ​នាំ​គ្នា​ធ្វើ​តាម​បណ្តាំ​របស់​គាត់​កាលពី​នៅ​រស់ ។ កាល​គាត់​នៅ​មានជីវិត​បាន​ផ្តាំ​ថា ពេល​គាត់​អស់​ជីវិត​ទៅ​ ត្រូវ​តែ​យក​សព​របស់​គាត់​ធ្លាប់​បូជា​នៅ​ទី​នេះ ព្រោះ​គាត់​ធ្វើបុណ្យ​ទាន​នៅ​វត្ត​នេះ​តាំងពី​ដើម​មក ។

ប្រភព​បន្ត​ថា​ ម្យ៉ាងវិញទៀត នៅ​ទីធ្លា​ផ្ទះ​របស់​គាត់​តូច​ចង្អៀត ពិបាកធ្វើ​រោង​ទទួលភ្ញៀវ ខណៈ​បងប្អូន​កូនចៅ និង​សាច់ញាតិ​មក​ចូលរួម​បុណ្យ​មាន​គ្នា​ច្រើន ។ សព នួន ជា នឹង​ត្រូវ​តម្កល់​រយៈពេល​១​អាទិត្យ​រហូត​ដល់​ថ្ងៃ​ទី​១១ សីហា​ទើប​បូជា ។ ប្រភព​ព័ត៌មាន​ពី​សាច់ញាតិ​បាន​បង្ហើប​ឱ្យ​ដឹងថា លោក នួន ជា មានកូន​ចំនួន​៣​នាក់ ស្រី​២ នាក់ ប្រុស​ម្នាក់ (​កូន​ទី​២​ទើបតែ​ស្លាប់​ថ្មី​ៗ​នេះ​) ។ ចំណែក​ប្រពន្ធ​របស់​គាត់​មិន​ស្គាល់ឈ្មោះ​នោះ​ទេ មាន​អាយុ​ប្រហែល​៨០​ឆ្នាំ នៅ​មានជីវិត​រស់នៅ​ក្នុង​ខេត្ត​ប៉ៃលិន ។

តាម​ការ​សង្កេត​នៅ​កន្លែង​ធ្វើបុណ្យសព គឺ​សាមញ្ញ​ធម្មតា បើ​ប្រៀបធៀប​និង​ពិធី​បុណ្យសព​លោក អៀង សារី នៅ​ម៉ា​ឡៃ​ដែល​មានការ​រៀបចំ​អ​ធឹ​ក​អធម​ជាង ។ ពិតជា​មានការ​លំបាក​បំផុត ​ក្នុង​ការ​ស្វែងរក​ព័ត៌​មាន​ពី​អ្នក​ ដែល​ទៅ​ចូលរួម ​ឬ​ក្រុម​សាច់ញាតិ​ ព្រោះ​មិន​មាន​នរណា​ម្នាក់ផ្តល់​សម្ភាសន៍​ឡើយ ដោយ​ម្នាក់​ៗ​លាក់បាំង​មិន​ហ៊ាន​និយាយ ។​​​​​​ (សម្រួលដោយ៖ ស្រីណា)

អត្ថបទសរសេរ ដោយ