ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កាន់តែ​ងាយស្រួល និង​មាន​ទំនុកចិត្ត​ជា​មួយ​​បណ្ដាញ​ការិយាល័យ​ទូ​ទាំង​ប្រទេស និង​បច្ចេកវិទ្យា​ទំនើប​របស់ ប្រា​សាក់

4 ឆ្នាំ មុន
  • ភ្នំពេញ

ប្រា​សាក់ ដែល​ជា​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ធំ​ជាងគេ​នៅ​កម្ពុជា ត្រូវ​បាន​គេ​កត់សម្គាល់​ឃើញ​ថា កំពុង​មាន​សម្ទុះ​ខ្លាំង​ក្នុង​ទីផ្សារ ស្រប​ពេល​ដែល​ស្ថាប័នហិរញ្ញវត្ថុ​ប្រកបដោយ​សក្តានុពល​មួយ​នេះ កំពុង​ពង្រីក​បណ្តាញ​ការិយាល័យ​របស់​ខ្លួន​ជា​ច្រើន​សាខា​លើ​ផ្ទៃ​ប្រទេស ។ រហូត​មក​ដល់​បច្ចុប្បន្ន​នេះ ប្រា​សាក់ បាន​ក្លាយជា​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ដែល​មាន​សាខា​ច្រើន​ជាងគេ​នៅ​កម្ពុជា…

ប្រា​សាក់ ដែល​ជា​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ធំ​ជាងគេ​នៅ​កម្ពុជា ត្រូវ​បាន​គេ​កត់សម្គាល់​ឃើញ​ថា កំពុង​មាន​សម្ទុះ​ខ្លាំង​ក្នុង​ទីផ្សារ ស្រប​ពេល​ដែល​ស្ថាប័នហិរញ្ញវត្ថុ​ប្រកបដោយ​សក្តានុពល​មួយ​នេះ កំពុង​ពង្រីក​បណ្តាញ​ការិយាល័យ​របស់​ខ្លួន​ជា​ច្រើន​សាខា​លើ​ផ្ទៃ​ប្រទេស ។

រហូត​មក​ដល់​បច្ចុប្បន្ន​នេះ ប្រា​សាក់ បាន​ក្លាយជា​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ដែល​មាន​សាខា​ច្រើន​ជាងគេ​នៅ​កម្ពុជា និង​ផ្តល់​ភាព​ងាយស្រួល​ជូន​អតិថិជន​ក្នុង​ការ​ទទួល​បាន​សេវា​ហិរញ្ញវត្ថុ​ដែល​ផ្តល់​នូវ​ភាព​រីក​ចម្រើន។

ក្រៅពី​ការ​ផ្តល់​ការ​បម្រើសេវា​នៅ​តាម​សាខា ប្រា​សាក់ បាន​ដាក់​ឱ្យ​ប្រើប្រាស់​សេវា​ធនាគារ​ចល័ត ដែល​អនុញ្ញាត​ឱ្យ​អតិថិជន​អាច​ធ្វើ​ប្រតិបត្តិការ​ធនាគារ​ដោយ​ខ្លួនឯង​តាម​ទូរស័ព្ទ​ដៃ និង​កុំព្យូទ័រ​បាន​យ៉ាង​ងាយស្រួល​គ្រប់ពេលវេលា និង​គ្រប់​ទីកន្លែង ។ ជាង​នេះ​ទៅ​ទៀត អតិថិជន​ក៏​អាច​ដក​ប្រាក់ និង​ចាត់ចែង​សាច់ប្រាក់​ជាមួយនឹង​ម៉ាស៊ីន​អេ​ធី​អឹ​ម ប្រា​សាក់ បាន ២៤ ម៉ោង​ក្នុង ១ ថ្ងៃ ៧ ថ្ងៃ​ក្នុង ១ ស​ប្តា​ហ៍​ផង​ដែរ។

លោក សាយ សូ​នី នាយក​ប្រតិបត្តិ​របស់ ប្រា​សាក់ បាន​លើក​ឡើង​ថា ការ​ផ្តល់​ជម្រើស​ក្នុង​ការ​បម្រើសេវា​ច្រើន​បែប​នេះ និង​ការ​ធ្វើ​ទំនើប​កម្ម​បច្ចេកវិទ្យា​ឌី​ជី​ថ​ល​របស់ ប្រា​សាក់ គឺ​ឆ្លើយ​តប​តាម​តម្រូវការ​អតិថិជន និង​ទៅ​ឱ្យ​កាន់តែ​ជិត​អតិថិជន​ថែម​ទៀត ។ ហើយ​នេះ​គឺជា​ការ​បង្ហាញ​ពី​ការ​ប្តេជ្ញា​ចិត្ត​ខ្ពស់ និង​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​ប្រា​សាក់ ក្នុង​ការ​បម្រើ​សេវាកម្ម​ជូន​អតិថិជន​ទាំងអស់​ឱ្យ​កាន់តែ​ប្រសើរ​ឡើង និង​កាន់តែ​ងាយស្រួល​ឡើង ទាំង​ការ​ផ្តល់​កម្ចី ផ្តល់​សេវា​ប្រាក់​បញ្ញើ​សន្សំ ចាត់ចែង​សាច់ប្រាក់ ផ្ទេរ​ប្រាក់ និង​ទូទាត់​ផ្សេង​ៗ ។ លោក សូ​នី ក៏​បាន​ថ្លែងអំណរគុណ​ដល់​អតិថិជន​ទាំងអស់​ដែល​តែងតែ​គាំទ្រ និង​ប្រើប្រាស់​សេវា​ហិរញ្ញវត្ថុ​ប្រា​សាក់ ។

សូម​បញ្ជាក់​ថា ប្រា​សាក់ ផ្តល់​សេវា​ហិរញ្ញវត្ថុ​ជា​ច្រើន​ប្រភេទ​រួម​មាន ៖ សេវា​ឥណទាន ប្រាក់​បញ្ញើ​សន្សំ ទូទាត់​វិក្កយបត្រ​ទឹក ទូទាត់​វិក្កយបត្រ​ភ្លើង ផ្ទេរ​ប្រាក់ ប្តូរ​ប្រាក់ ទិញ​កាត​ទូរស័ព្ទ សេវា​បើកប្រាក់​បៀវត្ស សេវា​ទូទាត់​រហ័ស សេវា​អេ​ធី​អឹ​ម ម៉ាស៊ីន​ឆូត​កាត សេវា​ធនាគារ​ចល័ត និង​សេវា​បញ្ជាក់​សមតុល្យ​គណនី ដែល​គ្របដណ្តប់​នៅ​ទូ​ទាំង​ប្រទេស ។

សម្រាប់​ព័ត៌មាន​បន្ថែម​៖ www.prasac.com.kh ៕ ដោយ​សហការ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ