ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃើញ​ឪ​កាស​ល្អ​… តែ​មានអី​ប៉ះ​ចំ​រថយន្ត​ភ្ជាប់​ប្រព័ន្ធ GPS ធ្ងន់​.​ក

4 ឆ្នាំ មុន
  • កំពត

ខេត្តកំពត ៖ សេចក្តីរាយការណ៍​បឋម កម្លាំង​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ស្រាល​ស្នងការដ្ឋាន​ខេត្តកំពត​បាន​ឲ្យ​ដឹង​ថា នៅ​វេលា​ម៉ោង​៣​ទៀប​ភ្លឺ ថ្ងៃ​ទី​០៥ ខែសីហា​នេះ កម្លាំង​សមត្ថកិច្ច​នគរបាល​នៃ​ស្នងការ​ខេត្តកំពត​បាន​ស្ទាក់​ចាប់​ចោរលួច​រថយន្ត​បាន​ម្នាក់ ដោយ​រថយន្ត​ម៉ាក​លុ​ច​ស៊ី​ស​មួយ​គ្រឿង ស្ថិត​នៅ​រមណីយដ្ឋាន​ទឹកឈូ…

ខេត្តកំពត ៖ សេចក្តីរាយការណ៍​បឋម កម្លាំង​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ស្រាល​ស្នងការដ្ឋាន​ខេត្តកំពត​បាន​ឲ្យ​ដឹង​ថា នៅ​វេលា​ម៉ោង​៣​ទៀប​ភ្លឺ ថ្ងៃ​ទី​០៥ ខែសីហា​នេះ កម្លាំង​សមត្ថកិច្ច​នគរបាល​នៃ​ស្នងការ​ខេត្តកំពត​បាន​ស្ទាក់​ចាប់​ចោរលួច​រថយន្ត​បាន​ម្នាក់ ដោយ​រថយន្ត​ម៉ាក​លុ​ច​ស៊ី​ស​មួយ​គ្រឿង ស្ថិត​នៅ​រមណីយដ្ឋាន​ទឹកឈូ ក្នុងភូមិ​ស្នំ​ប្រាំពីរ ឃុំ​ម៉ាក់​ប្រាង្គ ស្រុក​ទឹកឈូ ខេត្តកំពត ។

សេចក្តីរាយការណ៍​បាន​បន្ត ជនល្មើស​មានឈ្មោះ សេង លាង ភេទ​ប្រុស អាយុ​២៧​ឆ្នាំ មុខរបរ​ជា​កម្មករ​ផ្សារ​ដែក​ជាមួយ ក្រុមហ៊ុន​ចិន​នៅ​កំពង់សោម មានស្រុក​កំណើត​នៅ​ភូមិ​ស្រែ​ហ៊ុយ ឃុំ​ស្រែ​ហ៊ុយ ស្រុក​កោះ​ញែក ខេត្ត​មណ្ឌល​គី​រី ។

ប្រភព​បាន​បន្ត​ថា នៅ​វេលា​ម៉ោង​២១​យប់ ថ្ងៃ​ទី​០៤ ខែសីហា​នេះ ម្ចាស់​រថយន្ត​បាន​ទុក​សោ​នៅ ក្នុង​រថយន្ត រួច​ដើរ​ចូល​ទៅ​ក្នុង​ផ្សារ​ម៉ាត ដើម្បី​ទិញ​ឥ​វ៉ា​ន់ ឃើញ​ឱកាសល្អ​ជនល្មើស​បាន​លួច​រថយន្ត​ដែល​ម្ចាស់​ចត​នៅ​មុខ​ផ្សារ​ម៉ាត​ចូល​ទិញ​ឥ​វ៉ា​ន់​នោះ រួច​បើក​ចេញ​មក​សំដៅ​ខេត្តកំពត ដោយសារ​តែ​រថយន្ត​បាន​បំពាក់​ប្រព័ន្ធ GPS ទើប​ម្ចាស់​រថយន្ត​បាន​ទូរស័ព្ទ​ទំនាក់ទំនង​មក​កម្លាំង​សមត្ថកិច្ច​ស្នងការ​នគរបាល​ខេត្តកំពត ដើម្បី​ជួយ​អន្តរាគមន៍​ពួនស្ទាក់​ចាប់​ជនល្មើស ។

ប្រភព​បាន​បន្ត​ថា ក្រោយ​ទទួល​បាន​ពាក្យបណ្តឹង​ពី​ម្ចាស់​រថយន្ត​ភ្លាម​ៗ​នោះ លោក​ឧត្តមសេនីយទោ ម៉ៅ ច័ន្ទ​មធុ​រិ​ទ្ធ ស្នងការ​ខេត្ត​បាន​ចេញ​បញ្ជា​ឲ្យ​កងកម្លាំង​អន្តរាគមន៍​ចេញ​ប្រតិបត្តិការ​ពួនស្ទាក់​នៅ​ចំណុច​ដែល​ម្ចាស់​រថយន្ត​បាន​រាយ​ការ​មករ​ហូត​ឈាន​ទៅ​ចាប់​បាន​ជនល្មើស​ដោយ​ជោគជ័យ ។

ចំណែក​រថយន្ត​ដែល​ចោរលួច​ម៉ាក​លុ​ច​ស៊ី​ស RX300 ពណ៌​ទឹកមាស ពាក់​ផ្លា​ក​លេខ​ភ្នំពេញ​2T -0748 ។ ប្រភព​បាន​បន្ត​ទៀត​ថា ក្រោយ​ពី​ចាប់​បាន​ទាំង​ជនល្មើស​ទាំង​វត្ថុ​តាង​កម្លាំង​សមត្ថកិច្ច​នគរបាល​ខេត្តកំពត​បាន​ប្រគល់​ជូន​ទៅ​ឲ្យ​កម្លាំង​នគរបាល​ខេត្ត​ព្រះ​ស៊ី​ហ​នុ​ដើម្បី​ចាត់ការ​បន្ត ៕ កែសម្រួល​ដោយ ៖​សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ