ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ងាត់​ៗ Apple សម្ងំ​ផលិត​អាវុធ​ពិសេស​ត្រៀម​បង្ហាញខ្លួន​នៅ​ឆ្នាំ2020

4 ឆ្នាំ មុន

យោង​តាម​របាយការណ៍​របស់​គេហទំព័រ DigiTimes បានឱ្យ​ដឹង​ថា ក្រុមហ៊ុន Apple គ្រោង​នឹង​ដាក់​បង្ហាញ​កុំព្យូទ័រ​យួរដៃ​ម៉ាក MacBook ជាមួយនឹង​ការ​ភ្ជាប់ 5G cellular…

យោង​តាម​របាយការណ៍​របស់​គេហទំព័រ DigiTimes បានឱ្យ​ដឹង​ថា ក្រុមហ៊ុន Apple គ្រោង​នឹង​ដាក់​បង្ហាញ​កុំព្យូទ័រ​យួរដៃ​ម៉ាក MacBook ជាមួយនឹង​ការ​ភ្ជាប់ 5G cellular នៅ​ក្នុង​ឆមាស​ទី​២ នៃ​ឆ្នាំ​២០២០ ។

ក្រុមហ៊ុន​ផលិត​កុំព្យូទ័រ​យួរដៃ​លំដាប់​កំពូល​ទាំង​៣​នៅ​លើ​ពិភពលោក​គឺ Lenovo, HP និង Dell គ្រោង​នឹង​ដាក់​បង្ហាញ​ម៉ូ​ដែល 5G ដំបូង​របស់​ខ្លួន​នៅ​ឆមាស​ទី​២ នៃ​ឆ្នាំ​២០១៩ ហើយ Apple ក៏​ត្រូវ​គេ​រំពឹង​ថា​នឹង​ចេញ​លក់ MacBook ស៊េរី 5G របស់​ខ្លួន​នៅ​ឆមាស​ទី​២ នៃ​ឆ្នាំ ២០២០​ផង​ដែរ ។ គេហទំព័រ​ដដែល​អះអាង​ថា Apple នឹង​ប្រើប្រាស់​ការ​រចនា​ប្លែក​ខុស​ពី​គូប្រជែង​របស់​ខ្លួន​ដែល​អាច​ឱ្យ​ឧបករណ៍​បញ្ជូន 5G ទទួល​បាន​ប្រសិទ្ធភាព​ខ្ពស់ ដូច្នេះ​ល្បឿន​កាន់តែ​លឿន ។

វា​ត្រូវ​បាន​គេ​រាយការណ៍​ថា​បន្ទះ​អង់​តែ​ន​សេ​រ៉ា​មិច​ដែល​ត្រូវ​បាន​ប្រើ​ដោយ​ក្រុមហ៊ុន Apple មាន​ប្រសិទ្ធិ​ភាព​បញ្ជូន និង​ទទួល​បាន​ទ្វេ​ដង បើ​ធៀប​សញ្ញា 5G ទៅ​នឹង​បន្ទះ​អង់​តែ​ន​ដែល​ធ្វើ​ពី​លោហៈ ប៉ុន្តែ​ការ​ចំណាយ​គឺ​ខ្ពស់​ជាង​បន្ទះ​អង់​តែ​ន​ធ្វើ​ពី​លោហៈ​ដល់​ទៅ​ចំនួន ៦ ដង​ឯណោះ ។

ថ្មី​ៗ​នេះ​ក្រុមហ៊ុន Apple បាន​ប្រកាស​ថា​ខ្លួន​ទទួល​បាន​ម៉ូ​ឌឹ​ម​ស្មា​ត​ហ្វូ​ន 5G របស់​ក្រុមហ៊ុន Intel ប៉ុន្តែ​គេ​មិន​ទាន់​ច្បាស់​ថា​តើ MacBook 5G នឹង​ប្រើ​ម៉ូ​ឌឺ​ម Apple ធម្មតា ឬ​ម៉ូ​ឌឹ​ម Qualcomm នោះ​ទេ ៕

ប្រភព​៖ iclarified , កែសម្រួល​ដោយ​៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ