ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តឹង​សរសៃ​.​ក​១​ប្រាវ​… ២​ដៃ​ពិឃាដ​ប្រពន្ធ​មួយ​រំពេច​យ៉ាង​រន្ធត់ (​មាន​វី​ដេ​អូ​)

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា ស្ត្រី​កំព្រា​ម្នាក់​សម្រេចចិត្ត​បង្កាត់ភ្លើង​ស្នេហ៍​នឹង​បុរស​ជា​កម្មករ​លើក​ឥ​វាន់​រហូត​រស់នៅ​ជាមួយ​គ្នា​ក្រោម​ដំបូលផ្ទះ​តែ​មួយ ប៉ុន្តែ​ការ​រស់នៅ​ជាង​១​ឆ្នាំ​មកនេះ​ស្គាល់​តែ​ទុក្ខ និង​កណ្ដាប់ដៃ​ប្ដី​ស្ទើរ​គ្មាន​លោះ​ថ្ងៃ ដោយសារ​មូលហេតុ​ផ្ដើម​ចេញពី​ការ​ប្រច័ណ្ឌ​គ្នា​ក្លាយជា​ជម្លោះ រហូត​បុរស​ជា​ប្ដី​ខឹង​ដាល់​ទៅ​លើ​ក្ដោងច្រមុះ​នាង​២​ដៃ បណ្ដាល​ឲ្យ​ស្លាប់​ភ្លាម​ៗ​មួយ​រំពេច​តែ​ម្តង បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​១១​និង​២០​នាទី​យប់…

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា ស្ត្រី​កំព្រា​ម្នាក់​សម្រេចចិត្ត​បង្កាត់ភ្លើង​ស្នេហ៍​នឹង​បុរស​ជា​កម្មករ​លើក​ឥ​វាន់​រហូត​រស់នៅ​ជាមួយ​គ្នា​ក្រោម​ដំបូលផ្ទះ​តែ​មួយ ប៉ុន្តែ​ការ​រស់នៅ​ជាង​១​ឆ្នាំ​មកនេះ​ស្គាល់​តែ​ទុក្ខ និង​កណ្ដាប់ដៃ​ប្ដី​ស្ទើរ​គ្មាន​លោះ​ថ្ងៃ ដោយសារ​មូលហេតុ​ផ្ដើម​ចេញពី​ការ​ប្រច័ណ្ឌ​គ្នា​ក្លាយជា​ជម្លោះ រហូត​បុរស​ជា​ប្ដី​ខឹង​ដាល់​ទៅ​លើ​ក្ដោងច្រមុះ​នាង​២​ដៃ បណ្ដាល​ឲ្យ​ស្លាប់​ភ្លាម​ៗ​មួយ​រំពេច​តែ​ម្តង បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​១១​និង​២០​នាទី​យប់ ថ្ងៃ​ទី​៥ ខែសីហា ឆ្នាំ​២០១៩ នៅ​ចំណុច​ផ្ទះ​លេខ​១៨ ផ្លូវ​លេខ​៤៨k ក្រុម​ទី​១ ស្ថិត​ក្នុងភូមិ​ព្រៃ​សាលា សង្កាត់​កា​កាប​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។

សេចក្តីរាយការណ៍​បន្ត​ថា ស្ត្រី​រង​គ្រោះ​ខាងលើ​ឈ្មោះ នុយ វ​ណ្ណា​រី អាយុ​២៣​ឆ្នាំ ស្នាក់​នៅ​កន្លែង​កើតហេតុ ហើយ​មិនដឹង​ថា នាង​មានស្រុក​កំណើត​នៅ​ក្នុងភូមិ​-​ឃុំ​-​ស្រុក​ណា​ទេ គ្រាន់តែ​ដឹង​ថា នៅ​ក្នុង​ខេត្តតាកែវ​ប៉ុណ្ណោះ ព្រោះ​នាង​ជា​កូនកំព្រា​ឪពុក​ម្ដាយ ។ ចំណែក​បុរស​ជា​ប្ដី ឈ្មោះ ផង់ សំណាង អាយុ​២៣​ឆ្នាំ មុខរបរ​កម្មករ​លើក​ឥ​វាន់ និង​រត់​ម៉ូតូឌុប មាន​ទីលំនៅ​ក្នុង​កើតហេតុ​ខាងលើ​។

តាម​ប្រភព​ពី​សមត្ថកិច្ច​ឱ្យ​ដឹង​ថា ជន​រង​គ្រោះ និង​ជនសង្ស័យ​រស់នៅ​ជាមួយ​គ្នា​ជា​ប្តី​ប្រពន្ធ​ជាង​មួយ​ឆ្នាំ​មក​ហើយ តែ​មិន​បាន​រៀប​ការ និង​មានកូន​នៅឡើយ​ទេ ។ ហើយ​ជា​ច្រើន​ឆ្នាំ​មុន​មិន​បាន​ចាំ​ពេលវេលា ជន​រង​គ្រោះ​នឹង​ជនសង្ស័យ​បាន​ធ្វើការ​នៅ​ខារ៉ាអូខេ​ជិត​រោងចក្រ (C7) ខណ្ឌ​សែន​សុខ​ជាមួយ​គ្នា ហើយ​ក៏​ប្តូរ​មក​រស់នៅ​ផ្ទះ​ជាមួយ​ប្តី​បាន​ជាង​១​ឆ្នាំ​មក​ហើយ ចំណែក​ជនសង្ស័យ​តែងតែ​ប្រើ​អំពើ​ហិង្សា​លើ​ប្រពន្ធ​រាប់​មិន​អស់នោះ​ទេ​។

បើ​តាម​អ្នក​ជិតខាង​ប្រាប់​ថា ប្ដី​ប្រពន្ធ​១​គូ​នេះ​ឈ្លោះប្រកែក​គ្នា​ស្ទើរ​រាល់ថ្ងៃ ហើយ​ស្ត្រី​ជា​ប្រពន្ធ​តែង​ត្រូវ​បុរស​ជា​ប្ដី​វាយ​ធ្វើបាប​គួរ​ឲ្យ​អាណិត ជួនកាល​ពួក​គាត់​ក៏​ចូល​ទៅ​ជួយ​ឃាត់ និង​ជួនកាល​ក៏​មិន​ហ៊ាន​ចូល​ទៅ​ឃាត់​ឡើយ ព្រោះ​ខ្លាច​ជន​នោះ​វាយ​ត្រូវ ។ ដោយឡែក​នៅ​យប់​ថ្ងៃ​កើតហេតុ ប្ដី​ខាងលើ​ត្រឡប់​មក​ពី​ផឹកស៊ី​ចូល​ដល់​ផ្ទះ​វិញ ស្រាប់តែ​ជម្លោះ​កើតឡើង​ព្រោះតែ​ការ​ប្រចណ្ឌ​គ្នា​ទៅ​វិញ​ទៅ​មក​។ បន្ទាប់​ពី​ការ​ជជែក​គ្នា​តឹង​សរសៃ​.​ក​១​ប្រាវ​បុរស​ជា​ប្ដី​ប្រើ​ហិង្សា​ដាល់​ប្រពន្ធ​២​ដៃ បណ្ដាល​ឲ្យ​នាង​ដួល​ស្លាប់​ភ្លាម​ៗ ខណៈនោះ​ពេល​ឃើញ​បែប​នេះ​ពួក​គាត់​ក៏​រាយការណ៍​ជូន​នគរបាល​ប៉ុស្តិ៍​កា​កាប​២ ឲ្យ​ចុះ​ទៅ​ឃាត់ខ្លួន​ជន​នេះ​តែ​ម្ដង​។

ក្រោយ​ពេល​ចាប់ខ្លួន​បុរស​ជា​ប្ដី​សារភាព​ថា ដំបូង​ឡើយ​ខ្លួន និង​ប្រពន្ធ​ស្គាល់គ្នា​នៅ​គ្រា​ដែល​ខ្លួន​ចូល​ទៅ​ច្រៀង​ខា​រ៉ា​អូរ​ខេ​១​កន្លែង​នៅ​ម្ដុំ​ជិត​រោងចក្រ C៧ ស្ថិត​ក្នុង​ខណ្ឌ​សែន​សុខ ដោយ​នាង​ជានា​រី​បម្រើ​នៅ​ទី នោះ​។ បន្ទាប់​មក​ខ្លួន​ចាប់ចិត្ត​ស្រឡាញ់​អាណិត​នាង នាង​ក៏​ស្រឡាញ់​ខ្លួន​វិញ​ដែរ ទើប​សម្រេចចិត្ត​រស់នៅ​ជាមួយ​គ្នា​ជា​ប្ដី​ប្រពន្ធ​រហូត​មក​ដល់​ពេល​នេះ​១​ឆ្នាំ​ហើយ ប៉ុន្តែ​មិន​មានកូន​ឡើយ ចំណែក​នាង​ជា​កូនកំព្រា​មេបារ​។

ជនសង្ស័យ​បន្ត​ថា ការ​រស់នៅ​ជាមួយ​គ្នា​នេះ​មិនសូវ​ចុះសម្រុង​ទេ តែង​ឈ្លោះប្រកែក​គ្នា​ស្ទើរ​រាល់ថ្ងៃ ដោយសារ​តែ​ខ្លួន​ក៏​ប្រច័ណ្ឌ​ប្រពន្ធ រីឯ​ប្រពន្ធ​វិញ​ក៏​ប្រច័ណ្ឌប្ដី​ដូច​គ្នា​ដែរ ទើប​ចេះ​តែ​ឈ្លោះ​គ្នា ហើយ​ខ្លួន​តែង​ប្រើ​ហិង្សា​ញឹកញាប់​ផង​ដែរ ។ ​លុះ​នៅ​ថ្ងៃ​កើតហេតុ ក្រោយ​ត្រឡប់​មក​ពី​ផឹកស៊ី​ជាមួយ​មិត្តភក្ដិ​វិញ ឃើញ​ប្រពន្ធ​ដេកចាំ​គាត់​មិន​ទាន់​ហូប​បាយ​ក៏​ដាស់​ឱ្យ​ប្រពន្ធ​ទៅ​ងូតទឹក ហើយ​ប្រពន្ធ​មិន​ទាន់​ងើប​ផង គាត់​ក៏​វាយ​ប្រពន្ធ​១​ដៃ​ចំ​គុំ​ថ្កា​ម ក្រោយមក​ប្រពន្ធ​ក៏​ទៅ​ងូតទឹក​បាត់​ទៅ ។ លុះ​ពេល​កំពុង​រៀបចំ​ហូប​បាយ ប្រពន្ធ​ក៏​និយាយ​រឿង​ដែល​សង្ស័យ​ថា ប្តី​មាន​ស្រី​ថ្មី គាត់​ខឹង​ក៏​វាយ​មួយ​ដៃ​ទៀត​ចំ​ក្តោងច្រមុះ បណ្តាល​ឱ្យ​ស្លាប់​តែ​ម្ដង ។

ក្រោយ​ពេល​កើតហេតុ បន្ទាប់​ពី​សមត្ថកិច្ច​សាកសួរ ហើយ​ជនសង្ស័យ​សារភាព​រួច បច្ចុប្បន្ន​ជនសង្ស័យ​ត្រូវ​បាន​សមត្ថកិច្ច​កំពុង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​ផ្នែក​ជំនាញ​ព្រហ្មទណ្ឌ​ខណ្ឌ​ពោធិ៍​សែន​ជ័យ ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់ ចំណែក​សព​ជន​រង​គ្រោះ​ក្រោយ​ពី​ការ​ពិនិត្យ​ដឹង​ថា ស្លាប់​ដោយ​អំពើ​ឃាតកម្ម​រួច នគរបាល​ដឹក​យក​ទៅ​តម្កល់​ទុក​នៅ​ឈាបនដ្ឋាន​វត្ត​តាំង​កសាង​ខាងត្បូង រង់ចាំ​ស្រាវជ្រាវ​រក​សាច់ញាតិ​មក​ទទួលយក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ។ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ