ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពុទ្ធោ! ក្មេង​ប្រុស​ម្នាក់​ជាប់​​ម្ជុ​រ​ចូល​ក្នុង​លិង្គ​ ព្រោះតែ​ការ​គិត​ខុស​មួយ​ពេល​…

4 ឆ្នាំ មុន

ក្មេង​ប្រុស​វ័យ​ជំទង់​ម្នាក់​បាន​ជាប់​ម្ជុ​រ​មួយ​ដើម​ក្នុង​លិង្គ​របស់​គេ ខណៈ​ពេល​ដែល​គេ​គិត​ថា ​ប្រើ​វា​ដើម្បី​ជួយ​កុំ​ឲ្យ​ងងុយគេង​នៅ​ពេល​យប់​ ដើម្បី​អាច​បញ្ចប់​ការ​ធ្វើ​កិច្ចការ​ផ្ទះ​ពីសា​លា​។ ក្មេង​ប្រុសដែល​ខំព្យាយាម​រៀនសូត្រ​ម្នាក់​នេះ​ មាន​អាយុ១៣​ឆ្នាំ បាន​ប្រើប្រាស់​ម្ជុ​រ​វិទ្យាសាស្ត្រ​របស់​ជីដូន​របស់​ខ្លួន​មួយ​ដើម​ប្រវែង​ប្រហែល ១០​សង់ទីម៉ែត្រ ដាក់​ចូល​ទៅ​ក្នុង​បង្ហួរនោម​របស់​ខ្លួន​។ រយៈពេល…

ក្មេង​ប្រុស​វ័យ​ជំទង់​ម្នាក់​បាន​ជាប់​ម្ជុ​រ​មួយ​ដើម​ក្នុង​លិង្គ​របស់​គេ ខណៈ​ពេល​ដែល​គេ​គិត​ថា ​ប្រើ​វា​ដើម្បី​ជួយ​កុំ​ឲ្យ​ងងុយគេង​នៅ​ពេល​យប់​ ដើម្បី​អាច​បញ្ចប់​ការ​ធ្វើ​កិច្ចការ​ផ្ទះ​ពីសា​លា​។ ក្មេង​ប្រុសដែល​ខំព្យាយាម​រៀនសូត្រ​ម្នាក់​នេះ​ មាន​អាយុ១៣​ឆ្នាំ បាន​ប្រើប្រាស់​ម្ជុ​រ​វិទ្យាសាស្ត្រ​របស់​ជីដូន​របស់​ខ្លួន​មួយ​ដើម​ប្រវែង​ប្រហែល ១០​សង់ទីម៉ែត្រ ដាក់​ចូល​ទៅ​ក្នុង​បង្ហួរនោម​របស់​ខ្លួន​។

រយៈពេល ១៥​ម៉ោង​ក្រោយមក គេ​ក៏​បាន​សារភាព​ប្រាប់​ម្តាយ​ខ្លួន​អំពី​រឿង​នេះ​ក្រោយ​ពី​ម្តាយ​គាត់​សម្គាល់​ឃើញ​ថា កូន​របស់​ខ្លួន​ដើរ​យឺត​ខុសធម្មតា និង​មាន​បង្ហាញ​អាកា​រៈ​ឈឺចាប់​ផង​។ ក្មេង​វ័យ​ជំទង់​ម្នាក់​នេះ​មក​ពី​ទីក្រុង Weinan ក្នុង​តំបន់ Xian នៃ​ភាគ​ខាងជើង​ឈៀង​ខាងលិច​នៃ​ប្រទេស​ចិន ហើយ​ក៏​ត្រូវ​បាន​បញ្ជូន និង​ព្យាបាល​ក្នុង​មន្ទីរពេទ្យ​កុមារ Xian Children Hospital​។

លោក Wang Shengxing ជា​ប្រធាន​ផ្នែក​ជំងឺ​ផ្លូវទឹក​ម៉ូ​ត្រ​ប្រចាំ​មន្ទីរពេទ្យ​ខាងលើ បាន​ទទួល​ព្យាបាល​ក្មេង​ប្រុស​នេះ​ក្រោយ​ពី​ក្មេង​ប្រុស​នេះ​ត្រូវ​បាន​បញ្ជូន​ពី​មន្ទីរពេទ្យ​តូច​មួយ​ក្នុង​តំបន់​។ គាត់​និយាយ​ថា វា​ឈឺ​នៅ​ពេល​ក្មេង​ប្រុស​នេះ​ដើរ និង​នោម​។ ឪពុក​ម្តាយ​របស់​ក្មេង​ប្រុស​នេះ​មានការ​បារម្ភ​យ៉ាង​ខ្លាំង​។

យ៉ាងណាមិញ ម្ជុ​រ​វិទ្យាសាស្ត្រ​ប្រហែល ១០​សង់ទីម៉ែត្រ​នេះ​ត្រូវ​បាន​គេ​រក​ឃើញ​ថា ដាក់​ចូល​ទៅ​ក្នុង​បង្ហួរ​នោម​កប់​បាត់​តែ​ម្តង រហូត​ជិត​ដល់​ប្លោក​នោម​ឯណោះ​។ ក្មេង​ប្រុស​ម្នាក់​នេះ​អាច​ប្រឈម​នឹង​ការ​បង្ក​រោគ ឬ​ហូរ​ឈាម​បើសិន ម្ជុ​រ​នោះ​មាន​ចលនា ហើយ​ក៏​អាច​ធ្វើ​ឲ្យ​រហែក​ដល់​ប្លោក​នោម ឬ​សរសៃឈាម​ផង​ដែរ​។

យ៉ាងណាមិញ ម្ជុ​រ​នេះ​ត្រូវ​បាន​គ្រូពេទ្យ​ធ្វើការ​វះកាត់​ដក​ចេញ​ជា​បន្ទាន់​រួច​ហើយ​។ ទោះបីជា​យ៉ាងណា​ក៏​ដោយ ក្មេង​ប្រុស​នេះ​មិន​ត្រូវ​បាន​គេ​ប្រាប់​ឲ្យ​ដឹង​ឈ្មោះ​នៅឡើយ​ទេ ហើយ​ក៏​រំពឹង​ថា​មានការ​ជា​សះស្បើយ​ពេញលេញ​ដែរ (​ប្រភព​ពី​៖ Health.com.kh)៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ