ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មហាជន​ឆ្ងល់​ពី​អាពាហ៍ពិពាហ៍​របស់​សុខ សីឡា​លី​ន ?

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ កាលពី​ពេល ថ្មី​ៗ​កន្លង​មក​រូបថត​រៀប​មង្គលការ​រវាង​តារា​សម្ដែង លោក​ពៅ ពិសិដ្ឋ និង​តារាចម្រៀង​សុខ សីឡា​លី​ន ត្រូវ​បាន​ចែកចាយ​តាម​ហ្វេ​ស​ប៊ុ​ក​ធ្វើ​ឲ្យ​មានការ​ចាប់អារម្មណ៍​ខ្លាំង ។ មហា​ជន​ហាក់​ឆ្ងល់​ចំពោះ​អាពាហ៍ពិពាហ៍​របស់​តារា​ល្បី​ដែល​មិន​បានដឹង​ជា​មុន…

រាជធានី​ភ្នំពេញ​៖ កាលពី​ពេល ថ្មី​ៗ​កន្លង​មក​រូបថត​រៀប​មង្គលការ​រវាង​តារា​សម្ដែង លោក​ពៅ ពិសិដ្ឋ និង​តារាចម្រៀង​សុខ សីឡា​លី​ន ត្រូវ​បាន​ចែកចាយ​តាម​ហ្វេ​ស​ប៊ុ​ក​ធ្វើ​ឲ្យ​មានការ​ចាប់អារម្មណ៍​ខ្លាំង ។ មហា​ជន​ហាក់​ឆ្ងល់​ចំពោះ​អាពាហ៍ពិពាហ៍​របស់​តារា​ល្បី​ដែល​មិន​បានដឹង​ជា​មុន ហើយ​ស្រាប់តែ​ឃើញ​រូបថត ?

នៅ​ក្នុងឆ្នាំនេះ​រាសី​របស់​តារាចម្រៀង​សុខ សីឡា​លី​ន ឡើង​ខ្ពស់ត្រដែត ជាក់ស្ដែង​នាង​ត្រូវ​ផលិតកម្ម​ហង្ស​មាស​ជ្រើសតាំង​ជា​គណៈកម្មការ​ដាក់​ពិន្ទុ​ក្នុង​កម្មវិធី​ប្រឡង​ចម្រៀង​លំដាប់​អន្តរជាតិរ​ដូ​ល​កាល​ទី​១(X Factor Cambodia)​។ ឆ្លង​តាម​ការ​ចាក់​ផ្សាយ​កម្មវិធី​ប្រឡង​នេះ​ប៉ុន្មាន​ស​ប្តា​ហ៍​កន្លង​មក ទស្សនិកជន​មើលឃើញ​ថា​ឡា​លី​ន ជា​តារាចម្រៀង​មានចំណេះ​ជំនាញ​នេះ​ខ្ពស់ សក្ដិ​សមជា​អ្នក​ដាក់​ពិន្ទុ​បេក្ខជន​ប្រលង​ចម្រៀង ។ តាំងពី​ក្លាយជា​មេ​ប្រយោគ​ប្រលង​ចម្រៀង​មក នាង​សម្បូរ​ការងារ​ខាងក្រៅ ឯ​តម្លៃ​ការងារ​ទទួល​បានឃើញ​ថា​ឡើង​ជាង​មុន​បន្តបន្ទាប់ ក្លាយជា​តារា​មាន​ហាងឆេង​ខ្ពស់​ដូច​តារា​លំដាប់​ជួរ​មុខ​ផ្សេង​ទៀត ។

ទាក់ទិន​នឹង​រូបថត​រៀប​ការ​នោះ តារាចម្រៀង​សុខ សីឡា​លី​ន បញ្ជាក់​ថា វា​មិនមែន​ជា​ការណ៍​ពិត នាង​មិន​បាន​រៀប​ការ​ទេ ។ ចំពោះ​រូបថត​ដែល​នាំ​ឲ្យ​មានការ​យល់​ច្រឡំ​នោះ គឺជា​ការ​ថត​សម្រាប់​បទ​ចម្រៀង​ថ្មី​របស់​នាង​ប៉ុណ្ណោះ​។ កញ្ញា​សុខ សីឡា​លី​ន បាន​បញ្ជាក់​បែប​នេះ​តាម​ហ្វេ​ស​ប៊ុ​ក របស់​នាង ។

ក្នុង​ពេល​ការងារ​សម្បូរ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​បែប​នេះ សុខ សីឡា​លី​ន មិន​នឹកនា​រឿង​ស្នេហា​ទេ នាង​ច្បាម​យក​ឱកាស​ដែល​ផ្ដល់​ប្រាក់​ឲ្យ​នាង​នេះ​សិន ។ វេលា​នេះ​នាង​ផ្ដោត​យកចិត្តទុកដាក់​លើ​ការ​រក​ប្រាក់​ជួយ​អ្នក​ផ្ទះ​ជា​ធំ រឿង​ស្នេហា​មិន​ចង់​និយាយ ។ បើ​ទោះបីជា​មិត្ត​សិល្បៈ​រៀប​ការ​បន្តបន្ទាប់​គ្នា​ក៏​ដោយ ក៏​នាង​មិន​ខ្ចី​ច្រណែន​ទេ តែ​អបអរសាទរ និង​ជូនពរ​ជ័យ​ពួក​គេ​ឲ្យ​បាន​ប្រកបដោយ​សេចក្តីសុខ ។

សុខ សីឡា​លី​ន ធ្លាប់​ឆ្លងកាត់​ស្នេហ៍​មិន​សមប្រកប​នា​ពេល​កន្លង​មក ហើយ​អាច​ជា​មេរៀន​សម្រាប់​នាង ។ រហូត​មក​ទល់​នេះ​តារាចម្រៀង​សុខ សីឡា​លី​ន នៅ​តែ​មានឈ្មោះ​ក្រមុំ​រូប​ស្រស់​ដោយសារ​តែ​ក្រោយ​ពេល​បែកបាក់​ស្នេហ៍​ជាមួយ​តន្ត្រីករ​ល្បីឈ្មោះ​មក នាង​មិន​ព្រម​បើក​បេះដូង​ទទួលយក​បុរស​ណា​ទេ ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ