ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​សម្រេចការ​នាំ​ចូល​ច្រើន​ជាង​១០​ប៊ី​លាន​ដុល្លារ​អា​មេ​រិ​ក ក្នុង​នោះ​នាំ​ចូល​ពី​ចិន ៤៦%​នាំមុខ​គេ

4 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានី​ភ្នំពេញ​៖ គិត​ត្រឹម​ឆមាស​ទី​១ នៃ​ឆ្នាំ​២០១៩ នេះ កម្ពុជា​ធ្វើការ​នាំ​ចេញ​សម្រេច​បាន​នូវ​ទឹកប្រាក់​ជាង​៦​ប៊ី​លាន​ដុល្លារ​អា​មេ​រិ​ក ខណៈ​ការ​នាំ​ចូល​មក​វិញ​មាន​ជាង​១០​ប៊ី​លាន​ដុល្លារ​អា​មេ​រិ​ក ធំ​ជាង​១០​ដង​នៃ​ការ​នាំ​ចេញ ដូច្នេះ​មាន​ន័យ​ថា​ការ​ប្រើប្រាស់​ចំណាយ​របស់​កម្ពុជា​គឺ​ច្រើន​ជាង​ចំណូល​។ នេះ​បើ​តាម​ធនាគារជាតិ​នៃ​កម្ពុជា (NBC)…

​រាជធានី​ភ្នំពេញ​៖ គិត​ត្រឹម​ឆមាស​ទី​១ នៃ​ឆ្នាំ​២០១៩ នេះ កម្ពុជា​ធ្វើការ​នាំ​ចេញ​សម្រេច​បាន​នូវ​ទឹកប្រាក់​ជាង​៦​ប៊ី​លាន​ដុល្លារ​អា​មេ​រិ​ក ខណៈ​ការ​នាំ​ចូល​មក​វិញ​មាន​ជាង​១០​ប៊ី​លាន​ដុល្លារ​អា​មេ​រិ​ក ធំ​ជាង​១០​ដង​នៃ​ការ​នាំ​ចេញ ដូច្នេះ​មាន​ន័យ​ថា​ការ​ប្រើប្រាស់​ចំណាយ​របស់​កម្ពុជា​គឺ​ច្រើន​ជាង​ចំណូល​។ នេះ​បើ​តាម​ធនាគារជាតិ​នៃ​កម្ពុជា (NBC) ។

​យោង​តាម​របាយការណ៍​របស់​ធនាគារជាតិ​នៃ​កម្ពុជា​បាន​បង្ហាញ​ឲ្យ​ដឹង​ថា គិត​ត្រឹម​ឆមាស​ទី​១​ឆ្នាំ​២០១៩ នេះ កម្ពុជា​បាន​ធ្វើការ​នាំ​ចេញ​ផលិតផល​ទៅ​បរទេស​គិត​ជា​ទំហំ​សាច់ប្រាក់​សរុប​មាន​ប្រមាណ​៦,៨​ប៊ី​លាន​ដុល្លារ​អា​មេ​រិ​ក លើ​ទីផ្សារ​ធំ​ៗ​ចំនួន​៤ ពោល​គឺ​បាន​នាំ​ចេញ​ទៅ​ប្រទេស​ជប៉ុន​មាន​៧,៧%, ចក្រភព​អង់គ្លេស​មាន​៦,៦%, សហរដ្ឋអាមេរិក​មាន​២៨% និង​តំបន់​អឺរ៉ុប​មាន​២៦,៦%​។ ​ទន្ទឹម​នឹង​ការ​នាំ​ចេញ​សរុប​មាន​ជាង​៦​ប៊ី​លាន​ដុល្លារ​អា​មេ​រិ​ក​នេះ កម្ពុជា​នាំ​ចូល ឬ​ក៏​ពី​តំបន់​ធំ​ៗ​ខាងលើ​បាន​នាំ​ចូល​មក​មាន​ទំហំ​ទឹកប្រាក់​សរុប​ដល់​១០,៥​ប៊ី​លាន​ដុល្លារ​អា​មេ​រិ​ក ក្នុង​នោះ​ប្រទេស​ចិន​មាន​៤៦%, ថៃ​មាន​១៥,៦%, វៀតណាម​មាន​១៣,២% និង​ប្រទេស​ជប៉ុន​មាន​ចំនួន ៤,៥%​។ ​

ពាក់ព័ន្ធ​ការ​ធ្វើ​ពាណិជ្ជកម្ម​របស់​កម្ពុជា​ក្នុង​ឆមាស​ទី​១​ឆ្នាំ​២០១៩​កន្លង​ទៅ​នេះ​លោកស្រី ជា សិរី អគ្គនាយក​បច្ចេកទេស​ធនាគារជាតិ​នៃ​កម្ពុជា​មាន​ប្រសាសន៍​នា​ឱកាស​ប្រជុំ​បូក​សរុប​លទ្ធផល​សម្រាប់​ឆមាស​ទី ១ ធ្វើ​ឡើង​កាលពី​ថ្ងៃ​ទី ២៧ កក្កដា ថា «​ក្នុង​ឆមាស​ទី​១​ឆ្នាំ​នេះ​យើង​នាំ​ចេញ​មាន​ទឹកប្រាក់​៦,៨​ប៊ី​លាន​ដុល្លារ​អា​មេ​រិ​ក ហើយ​យើង​នាំ​ចូល​មាន​១០,៥​ប៊ី​លាន​ដុល្លារ​អា​មេ​រិ​ក​។ ចំណុច​នេះ​បាន​ន័យ​ថា​យើង​ប្រើប្រាស់​ចំណាយ​របស់​យើង​ច្រើន​ជាង​ចំណូល​»​។ ​លោកស្រី​បាន​បន្ត​ថា «​សេនា​រី​យូ​ដែល​ល្អ គឺ​យើង​ត្រូវ​ធ្វើការ​នាំ​ចេញ​ឱ្យ​បាន​ច្រើន​ជាង​ការ​នាំ​ចូល តែ​ក្នុង​ករណី​បច្ចុប្បន្ន​នេះ​កំណើនសេដ្ឋកិច្ច​យើង​ខ្ពស់ ហើយ​តម្រូវការ​ក្នុងស្រុក​មាន​ច្រើន ជា​ហេតុ​ធ្វើ​ឱ្យ​ការ​នាំ​ចូល​មាន​ច្រើន អីចឹង​យើង​នៅ​មានឱកាស​ធ្វើ​យ៉ាងណា​ឱកាស​ជំរុញ​ការ​នាំ​ចេញ​របស់​យើង​កើនឡើង​បន្ថែម​ទៀត ហើយ​ការ​នាំ​ចេញ​មិន​ត្រូវ​រំពឹង​តែ​ទៅ​លើ​វិស័យ​ណាមួយ​នោះ​ទេ ត្រូវ​រំពឹង​ទៅ​លើ​គ្រប់​វិស័យ​»​។ ​

តាម​ធនាគារជាតិ​នៃ​កម្ពុជា​សេដ្ឋកិច្ច​កម្ពុជា​បន្ត​ទទួល​បាន​កំណើន​ខ្ពស់ ដែល​គាំំ​ទ្រ​ដោយ​កំណើន​ការ​នាំ​ចេញ​វិស័យ​សំណង់ និង​អចលនទ្រព្យ និង​ទេសចរណ៍ ខណៈ​ដែល​វិស័យ​កសិកម្ម បន្ត​មាន​កំណើន​ទាប​ប៉ុន្តែ​កើនឡើង​សន្សឹម​ៗ​។ វឌ្ឍនៈ​ភាពល្អ​ទាំងនេះ​រក្សា​ការ​រំពឹង​ទុក​ថា​កំណើនសេដ្ឋកិច្ច​នឹង​អាច​សម្រេច​បាន​៧,១% នៅ​ឆ្នាំ​២០១៩ ក្នុង​ស្ថានភាព​ដែល​មូលដ្ឋាន​កំណើន​បាន​នឹង​កំពុង​ត្រូវ​បាន​ធ្វើ​ពិពិធ​កម្ម ហើយ​ការ​កែទម្រង់​ស៊ីជម្រៅ​បន្ត​អនុវត្ត​យ៉ាង​ស្វាហាប់ សំដៅ​កំណើន​វិនិយោគ​និង​ពាណិជ្ជកម្ម​។ ​

តាម​របាយការណ៍ ទោះជា​យ៉ាងណា​សេដ្ឋកិច្ច​កម្ពុជា​អាច​ប្រឈម​នឹង​ហានិភ័យ​ខាងក្រៅ ជា​ពិសេស​ការ​កើនឡើង​នៃ​ការ​ប្រកួតប្រជែង​លើ​ទីផ្សារ​អន្តរជាតិ ការ​ថយ​ចុះ​លើស​ពី​ការ​រំពឹង​ទុក​នៃ​សេដ្ឋកិច្ច​ចិន និង​ការ​ប្រែប្រួល​តម្លៃ​ដុល្លារ​អា​មេ​រិ​ក​ដែល​អាច​ប៉ះពាល់​ដល់​សមត្ថភាព​ប្រកួតប្រជែង​កម្ពុជា ដោយសារ​កម្ពុជា​មាន​ដុល្លា​រូប​នី​យ​កម្ម​ខ្ពស់​៕ កែសម្រួលដោយ ៖សុឃាក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ