ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ADB ព្យាករណ៍​ថា កំណើនសេដ្ឋកិច្ច​កម្ពុជា​នឹង​ខ្ពស់​ជាងគេ​បំផុត​ក្នុង​តំបន់​អាស៊ាន

4 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានី​ភ្នំពេញ​៖ ធនាគារអភិវឌ្ឍន៍អាស៊ី ហៅ​កាត់​ថា (ADB) បាន​ព្យាករណ៍​ពី​កំណើនសេដ្ឋកិច្ច​កម្ពុជា​ក្នុង​ឆ្នាំ ២០១៩ នេះ​ដោយ​អះអាង​ថា​នឹង​រក្សា​បាន​នូវ​ភាពរឹងមាំ​ដដែល ពោល​គឺ​ក្នុង​រង្វង់ ៧​ភាគរយ ដែល​កំ​ណើ​នេះ…

​រាជធានី​ភ្នំពេញ​៖ ធនាគារអភិវឌ្ឍន៍អាស៊ី ហៅ​កាត់​ថា (ADB) បាន​ព្យាករណ៍​ពី​កំណើនសេដ្ឋកិច្ច​កម្ពុជា​ក្នុង​ឆ្នាំ ២០១៩ នេះ​ដោយ​អះអាង​ថា​នឹង​រក្សា​បាន​នូវ​ភាពរឹងមាំ​ដដែល ពោល​គឺ​ក្នុង​រង្វង់ ៧​ភាគរយ ដែល​កំ​ណើ​នេះ គឺ​ខ្ពស់​ជាងគេ​បំផុត​ក្នុង​ចំណោម​បណ្ដា​ប្រទេស​ជា​សមាជិក​អាស៊ាន បន្ទាប់​មក​គឺ​ប្រទេស​វៀតណាម​ឈរ​លំដាប់ថ្នាក់​បន្ទាប់ ។

​យោង​តាម​របាយការណ៍​របស់​ធនាគារអភិវឌ្ឍន៍អាស៊ី​បានអោយ​ដឹង​ថា GDP របស់​កម្ពុជា​នឹង​មាន​អា​ត្រា​កំណើន ៦.៨​ភាគរយ​នៅ​ឆ្នាំ​២០២០ ខណៈ​អតិផរណា​នឹង​មាន​អា​ត្រា​២.៥ ភាគរយ​ក្នុង​ឆ្នាំ​២០១៩​នេះ និង​ឆ្នាំ​២០២០​ខាង​មុខ ។ លើស​ពី​នេះ​ទៅ​ទៀត GDP សម្រាប់​ប្រជាជន កម្ពុជា​ម្នាក់​ក៏​ត្រូវ​បាន​រំពឹង​ផង​ដែរ​ថា​នឹង​មាន​កំណើន ៤.៤​ភាគរយ​ក្នុង​ឆ្នាំ​២០១៩ និង​៤.២​ភាគរយ​ក្នុង​ឆ្នាំ​២០២០ ។ ​

តាម​ការ​ព្យាករណ៍​របស់​ធនាគារអភិវឌ្ឍន៍អាស៊ី ដដែល​បាន​បង្ហាញ​ថា​ប្រទេស​វៀតណាម​ជា​ប្រទេស​មាន​កំណើន​រីក​ចម្រើន​បន្ទាប់​ពី​កម្ពុជា ក្នុង​នោះ​វៀតណាម​ត្រូវ​បាន​ព្យាករណ៍​ថា​នឹង​មាន​កំណើន​៦,៨​ភាគរយ មី​យ៉ា​ន់​ម៉ា​៦,៦​ភាគរយ ឡាវ​៦,៥​ភាគរយ ហ្វី​លី​ពី​ន​៦,៤​ភាគរយ ហើយ​ប្រទេស​ដែល​ធនាគារអភិវឌ្ឍន៍អាស៊ី​ព្យាករណ៍​ថា​មាន​កំណើន​ទាប​ជាងគេ​នោះ​គឺ​ប្រទេស​ព្រុយ​ណេ មាន​កំណើន​ត្រឹមតែ​១,០​ភាគរយ​ប៉ុណ្ណោះ​ក្នុង​ឆនាំ ២០១៩​នេះ ។

​ដោយឡែក​នៅ​ក្នុង​ឆ្នាំ ២០២០​ខាង​មុខ​នេះ​ធនាគារ ADB បាន​ព្យាករណ៍​ថា​មី​យ៉ា​ន់​ម៉ា​និង​កម្ពុជា នឹង​មាន​កំនើនសេដ្ឋកិច្ច​ប្រហាក់ប្រហែល​គ្នា​និង​ខ្ពស់​ជាងគេ​នៅ​ក្នុង​តំបន់​អាស៊ាន គឺ​ប្រមាណ ៦,៨​ភាគរយ ហើយ​កំណើន​ទាប​ជាងគេ ក៏​ជា​ប្រទេស​ព្រុយ​ណេ​ដដែល​គឺ​ប្រមាណ​១,៥​ភាគរយ ហើយ​សម្រាប់​ប្រទេស​វៀតណាម និង​ឡាវ​ក៏​នៅ​រក្សា​ចំណាត់ថ្នាក់​ល្អ​ដដែល​គឺ​លេខ​១​និង​លេខ​២​ក្នុង​តំបន់​អាស៊ាន ។ ​របាយការណ៍​ថ្មី​មួយ​របស់​ធនាគារជាតិ​នៃ​កម្ពុជា បាន​បញ្ជាក់​ថា​សេដ្ឋកិច្ច​កម្ពុជា​នៅ​តែ​បន្ត​ភាពរឹងមាំ ដែល​គាំទ្រ​ដោយ​កំណើន​វិស័យ​កាត់ដេរ សំណង់ និង​ទេសចរណ៍ ផ្គួប​ផ្សំ​នឹង​ការ​កើន​ល្បឿន​បន្តិច នៃ​វិស័យ​កសិកម្ម ។ ​សេដ្ឋវិទូ​ជា​ច្រើន​បាន​ផ្ដល់​ជា​មតិ ដល់​កម្ពុជា​សម្រាប់​រក្សា​កំណើនសេដ្ឋកិច្ច​ប្រកបដោយ​ចីរភាព ដោយ​ត្រូវធ្វើ​ពិពិធ​កម្ម​សេដ្ឋកិច្ច ផ្លាស់​ប្តូរ​ពី​ការ​ផលិត​ដែល​ផ្ដល់​តម្លៃបន្ថែម​ទាប​ទៅ​រក​ការ​ផលិត​ណា​ដែល​មាន​តម្លៃ​ខ្ពស់ សម្រាប់​បម្រើ​ដល់​ការ​នាំ​ចេញ​របស់​ខ្លួន ។

លោក​បណ្ឌិត​ម៉ី កល្យាណ ទីប្រឹក្សា​ជាន់ខ្ពស់ នៃ​ឧត្តម​ក្រុមប្រឹក្សា​សេដ្ឋកិច្ចជាតិ​កម្ពុជា បាន​លើក​ឡើង​ថា កម្ពុជា​ត្រូវធ្វើ​ពិពិធ​កម្ម​ទាំង​សេដ្ឋកិច្ច និង​ទីផ្សារ​បរទេស ជាក់ស្ដែង​កម្ពុជា​ត្រូវ​បង្កើន​ការ​ផលិត​ថ្មី​ៗ​ផ្ដល់​តម្លៃបន្ថែម​ខ្ពស់​ជាង​មុន និង​ត្រូវ​ស្វែងរក​ទីផ្សារ​ថ្មី​ៗ​បន្ថែម​ទៀត​សម្រាប់​ផលិតផល​ដែល​ខ្លួន​ផលិត ។ ​បើ​តាម​របាយការណ៍​នាំ​ចេញ​របស់​ក្រសួងពាណិជ្ជកម្ម​កម្ពុជា​បាន​បង្ហាញ​ថា ទីផ្សារ​នាំ​ចេញ​ធំ​ជាងគេ​របស់​កម្ពុជា​មាន​សហភាព​អឺរ៉ុប និង​សហរដ្ឋអាមេរិក ហើយ​ថ្មី​ៗ​នេះ​ដែរ​កម្ពុជា​ក៏​បាន​និង​កំពុង​ចរចារ​ជាមួយ​ភាគី ផ្សេង​ទៀត​ដើម្បី​ទទួល​បានការ​អនុគ្រោះ​ពន្ធ សម្រាប់​ការ​នាំ​ចេញ​ទំនេញ​ដូច​ជា សហភាព​អាស៊ី អឺរ៉ុប និង​ក្រុម​ប្រទេស​RCEP ជាដើម ។

គួរ​បញ្ជាក់​ថា​សេដ្ឋកិច្ច​កម្ពុជា​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​មកនេះ នៅ​តែ​រក្សា​បាន​នូវ​កំណើន​គួរ​អោយ​កត់សម្គាល់​ក្នុង​នោះ ៦.៩​ភាគរយ​នៅ​ឆ្នាំ​២០១៦ កំណើន​៧.០​ភាគរយ ឆ្នាំ​២០១៧​និង​មាន​កំណើន​៧.៣​ភាគរយ ឆ្នាំ​២០១៨ ដោយ​គាំទ្រ​ដោយ​វិស័យ​ឧស្សាហ​ម្ម​កាត់ដេរ​សម្លៀក​បំពាក់ សំណង់ និង​ទេសចរណ៍ ។ ជាមួយ​គ្នា​នេះ ធនាគារពិភពលោក (World Bank) និង​មូលនិធិ​រូបិយ​វត្ថុ​ពិភពលោក (IMF) សុទ្ធតែ​បាន​ព្យាករ​ផង​ដែរ​ថា សេដ្ឋកិច្ច​របស់​កម្ពុជា នៅ​រក្សា​កំណើន​រង្វង់​ជិត​៧​ភាគរយ ក្នុង​ឆ្នាំ​២០១៩៕កែសម្រួលដោយ  ៖សុឃាក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ