ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ​.​ស​.​ប ​ព្រមាន​ពី​ការ​វាយប្រហារ​ភេរវកម្ម​ចុងឆ្នាំ

4 ឆ្នាំ មុន

អង្គការសហប្រជាជាតិ ៖ កាសែត​អង់គ្លេស​THE GUARDIAN​កាលពី​ថ្ងៃ​ទី​៤​សីហា​បាន​លាតត្រដាង​របាយការណ៍​មួយ​របស់​អ​.​ស​.​ប​ដែល​ថា ការ​វាយប្រហារ​ភេរវកម្ម​ថ្មី​ៗ​មួយ​ចំនួន អាច​កើត​មាន​នា​ចុងឆ្នាំ​២០១៩​នេះ​។ ការ​គំរាមកំហែង​ភេរវកម្ម​នៅ​ពុំ​ទាន់​លុប​បំបាត់​បាន​ទាំងស្រុង​នៅឡើយ​។ ចាប់តាំងពី​ការ​វាយប្រហារ​ភេរវ​កម្ម​នៅ​ក្រុងប៉ារីស​និង​ក្រុង​ព្រុ​ច​សែ​ល​ក្នុង​ឆ្នាំ​២០១៥​និង​២០១៦​មក ការ​វាយប្រហារ​ភេរវកម្ម​ត្រូវ​បាន​កាត់​បន្ថយ​យ៉ាង​ច្បាស់​។ ប៉ុន្តែ​របាយការណ៍​នា​ពេល​ថ្មី​ៗ​នេះ​របស់​អ​.​ស​.​ប​អះអាង​ថា…

អង្គការសហប្រជាជាតិ ៖ កាសែត​អង់គ្លេស​THE GUARDIAN​កាលពី​ថ្ងៃ​ទី​៤​សីហា​បាន​លាតត្រដាង​របាយការណ៍​មួយ​របស់​អ​.​ស​.​ប​ដែល​ថា ការ​វាយប្រហារ​ភេរវកម្ម​ថ្មី​ៗ​មួយ​ចំនួន អាច​កើត​មាន​នា​ចុងឆ្នាំ​២០១៩​នេះ​។

ការ​គំរាមកំហែង​ភេរវកម្ម​នៅ​ពុំ​ទាន់​លុប​បំបាត់​បាន​ទាំងស្រុង​នៅឡើយ​។ ចាប់តាំងពី​ការ​វាយប្រហារ​ភេរវ​កម្ម​នៅ​ក្រុងប៉ារីស​និង​ក្រុង​ព្រុ​ច​សែ​ល​ក្នុង​ឆ្នាំ​២០១៥​និង​២០១៦​មក ការ​វាយប្រហារ​ភេរវកម្ម​ត្រូវ​បាន​កាត់​បន្ថយ​យ៉ាង​ច្បាស់​។ ប៉ុន្តែ​របាយការណ៍​នា​ពេល​ថ្មី​ៗ​នេះ​របស់​អ​.​ស​.​ប​អះអាង​ថា ពួក​អ៊ិ​ស្លា​ម​ជ្រុលនិយម​ទោះបី​ទទួល​រង​បរាជ័យ​នា​ពេល​ថ្មី​ៗ​នេះ​ក្ដី ក៏​នៅ​តែ​ជា​ការ​គំរាមកំហែង​ធ្ងន់ធ្ងរ​និង​សំខាន់​។

ពួក​គេ​អាច​ពឹងផ្អែក​ជា​ពិសេស​លើ​ជនបរទេស​ប្រមាណ​ជា​៣០.០០០​នាក់ ដែល​ធ្លាប់​ចូលរួម​ប្រយុទ្ធ​ជួយ​ដល់​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​ដែល​ប្រមុខ​របស់​គេ​នៅ​ពុំ​ទាន់​មានការ​អះអាង​ថា​ស្លាប់​ជា​ផ្លូវការ​នៅឡើយ​។

ក្នុង​ចំណោម​មនុស្ស​ទាំងនេះ​មួយ​ចំនួន អាច​វិល​ទៅ​ចូលរួម​ជាមួយ​ក្រុម​អាល់​កៃ​ដា ឬ​ក្រុម​ភេរវកម្ម​ដទៃ​ៗ​ទៀត​ដែល​អាច​លេចមុខ​។ គ្រៅ​ពី​នេះ​នៅ​មាន​ពួក​រ៉ា​ឌី​កាល់​និយម​។ ពួក​អ្នកឯកទេស​នៃ​ក្រុម​ប្រឹក្សាសន្តិ​សុខ​ អ​.​ស​.​ប បាន​ធ្វើការ​ជាមួយ​ជំនួយ​របស់​បណ្ដា​ភ្នាក់ងារ​សើ​ុ​ប​ការណ៍​ជា​ច្រើន​។ របាយការណ៍​បន្ត​ថា​ការ​ដួល​រលំ​នៃ​រដ្ឋ​អ៊ិ​ស្លា​ម​ពុំ​មាន​ន័យ​ថា ជា​ការ​បញ្ចប់​ការ​វាយប្រហារ​ភេរវកម្ម​ឡើយ​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ