ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្អើល​ផ្សារ​ស៊ិ​ន​ជូ​រី​ផ្លា​ហ្សា​រទាំង​ថ្ងៃ ខណៈ​ជនជាតិ​ចិន​លួច​លុយ​អាជីវករ​ខ្មែរ(មានវីដេអូ)

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា មាន​ហេតុការណ៍​ភ្ញាក់ផ្អើល​មួយ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១១​ព្រឹក ថ្ងៃ​ទី​០៥ ខែសីហា​នេះ ក្នុង​ផ្សារ​ស៊ិ​ន​ជូ​រី​ផ្លា​ហ្សា​រ ភូមិ​តា​ងួ​ន សង្កាត់​កា​កាប​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ…

រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា មាន​ហេតុការណ៍​ភ្ញាក់ផ្អើល​មួយ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១១​ព្រឹក ថ្ងៃ​ទី​០៥ ខែសីហា​នេះ ក្នុង​ផ្សារ​ស៊ិ​ន​ជូ​រី​ផ្លា​ហ្សា​រ ភូមិ​តា​ងួ​ន សង្កាត់​កា​កាប​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ខណៈ​ដែល​ស្ត្រី​អ្នកលក់​សាច់​ជ្រូក​២​តូប​ផ្សេង​គ្នា​ស្រែក​ឆោឡោ​ថា ចោរ​ៗ យ៉ាង​កងរំពង​ពេញ​ក្នុង​ផ្សារ ។

សេចក្តីរាយការណ៍​បាន​បន្ត ដោយ​ម្នាក់​ថា ខ្លួន​ត្រូវ​ជនសង្ស័យ​ចូល​ទៅ​បន្លំ​លួច​លុយ​អស់​៨០​ម៉ឺន​រៀល និង​ម្នាក់​ទៀត​ស្រែ​កថា ខ្លួន​ក៏​បាត់​កាបូប​មួយ ដែល​មាន​លុយ​ជិត​១​លាន​រៀល ព្រមទាំង​ទូរស័ព្ទ​ម៉ាក iPhone -X ១​គ្រឿង​ផង​ដែរ ។ ខណៈ​ពេល​មានការ​ភ្ញាក់ផ្អើល​ខាងលើ​កម្លាំង​សន្តិសុខ​យាម​នៅ​ក្នុង​ផ្សារ​ស៊ិ​ន​ជូ​រី​ផ្លា​ហ្សា​រ បាន​ចេញ​អន្តរាគមន៍​ឃាត់ខ្លួន​បុរស​ជា​ជនសង្ស័យ​ដែល​ជា​ជនជាតិ​ចិន​ម្នាក់ និង​បុរស​ម្នាក់​ទៀត​ជា​ជនជាតិ​ខ្មែរ ប្រគល់​ជូន​នគរបាល​សាកសួរ និង​ចាត់ការ​តាម​ច្បាប់ ។

ដោយ​ជនសង្ស័យ​ដែល​ត្រូវ​ឃាត់ខ្លួន​នោះ​ម្នាក់​ជា​ជនជាតិ​ចិន មិន​ទាន់​ស្គាល់​អត្តសញ្ញាណ មាន​អាយុ​ជាង​៣០​ឆ្នាំ បន្ទាប់​ពី​ក្រុម​សន្តិសុខ​ធ្វើការ​ឆែកឆេរ​បាន​រក​ឃើញ​លុយ​ចំនួន​៨០​ម៉ឺន​រៀល នៅ​ក្នុង​កាបូប​របស់​គាត់ ដែល​ជន​នេះ គឺជា​ចោរ​ពិតប្រាកដ ។ ចំណែក​ជនសង្ស័យ​ម្នាក់​ទៀត​ជា​ជនជាតិ​ខ្មែ ឈ្មោះ សា យី ហៅ​សឿ​ន អាយុ​៣១​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​បាក់​ទូក សង្កាត់​ទួល​សង្កែ​១ ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ ។ ពេល​ឆែកឆេរ​មិនឃើញ​មាន​អ្វី​ដែល​គួរ​ឲ្យ​សង្ស័យ​ឡើយ ហើយ​កាបូប​ដែល​ស្ត្រី​អាជីវករ​ម្នាក់​ទៀត​ថា មាន​លុយ​ជិត​១​លាន​រៀល និង​ទូរស័ព្ទ​ម៉ាក​iPhone -X ១​គ្រឿង​នោះ​ត្រូវ​បាន​រក​ឃើញ​នៅ​ក្បែរ​ស្ថានីយ៍​ប្រេងឥន្ធនៈ​មួយ​កន្លែង​ដែល​ត្រូវ​ជនសង្ស័យ​បោះចោល ។

ដោយឡែក​ស្ត្រី​ជា​អ្នកលក់​សាច់​ជ្រូក​ទាំង​២​នាក់​នោះ គឺ​លក់​នៅ​តូប​២​ផ្សេង​គ្នា ប៉ុន្តែ​ស្ថិត​នៅ​ក្នុង​ផ្សារ​តែ​មួយ ហើយ​ទី​១ នៅ​មិន​ទាន់​ត្រូវ​បាន​ស្គាល់​នៅឡើយ​ទេ គាត់​មាន​អាយុ​ប្រហែល​ជាង​៣០​ឆ្នាំ ហើយ​លុយ​របស់​គាត់​ចំនួន​៨០​ម៉ឺន​រៀល ត្រូវ​បាន​រក​ឃើញ​នៅ​ក្នុង​កាបូប​ជនសង្ស័យ​ជា​ជនជាតិ​ចិន ។ រីឯ​ទី​២- ឈ្មោះ ទូច ស្រី​និ​ច អាយុ​២៨​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​ដី​ថ្មី សង្កាត់​គោក​ឃ្លាង ខណ្ឌ​សែន​សុខ ហើយ​កាបូប​លុយ​រក​ឃើញ​វិញ​នៅ​ក្បែរ​ស្ថានីយប្រេងឥន្ធនៈ ។

ស្ត្រី​ទី​១ បាន​ឲ្យ​ដឹង​ថា នៅ​មុន​កើតហេតុ​ជនជាតិ​ចិន​ម្នាក់​ខាងលើ​បាន​ចូល​ទៅ​សុំ​ដូរ​លុយ​៥០​ដុល្លារ ដោយ​សុំ​យក​តែ​ប្រាក់​រៀល​សុទ្ធ ហើយ​ខណៈ​ដែល​គាត់​កំពុង​រវល់​រាប់​លុយរាយ​ៗ ស្រាប់តែ​ជនជាតិ​ចិន​នោះ​ប្រាប់​ថា ឈប់​ដូរ​វិញ​ហើយ​ភ្លាម​ៗ​នោះ​គាត់​ក៏​បាន​ហុច​លុយ​៥០​ដុល្លារ​នោះ​ឲ្យ​វិញ ។ បន្ទាប់​មក​បុរស​ជ​ជាតិចិន​សង្ស័យ​ខាងលើ​បាន​ដើរ​ចេញ​ទៅ​បាត់​ទើប​គាត់​ដឹង​ថា បាត់​លុយ​១​ដុំ​ចំនួន​៨០​ម៉ឺន​រៀល​ក៏​មានការ​ឆោឡោ ហើយ​គាត់​ក៏​ស្ទុះ​ចុះ​រត់​ដេញ​តាម​ជនជាតិ​ចិន​ដែល​កំពុង​រត់គេច​ចេញ​ទៅ​តាម​ផ្លូវ​លេខ​២០០៤ ខាងក្រោយ​ផ្សារ​ស៊ិ​ន​ជូ​រី​ផ្លា​ហ្សា​រ ។ ប៉ុន្តែ​ភ្លាម​ៗ​នោះ​ក្រុម​សន្តិសុខ រួម​ជាមួយ​ប្រជាពលរដ្ឋ នាំ​គ្នា​ជួយ​ដេញ​តាម​ចាប់​ឃាត់ខ្លួន​បាន រួច​ហើយ​នាំ​ចូល​ទៅ​កាន់​ទីស្នាក់ការ​ផ្សារ រួច​ទើប​ប្រគល់​ជូន​នគរបាល​នាំ​ទៅ​សាកសួរ​បន្ត​ទៀត ។

ចំណែក​ស្ត្រី​ទី​២- ឈ្មោះ ទូច ស្រី​និ​ច បាន​ឲ្យ​ដឹង​ថា នៅ​មុន​កើតហេតុ ខណៈ​ដែល​គាត់​កំពុង​លក់ដូរ ស្រាប់តែ​មាន​ជនជាតិ​ចិន​ម្នាក់​ផ្សេង​ទៀត មិនមែន​ជនជាតិ​ចិន​ដែល​ត្រូវ​ចាប់ខ្លួន​ខាងលើ​នេះ​ទេ រួម និង​បុរស​សង្ស័យ​ដែល​ជា​ជនជាតិ​ខ្មែរ​ម្នាក់​សា​យី ហៅ សឿ​ន ខាងលើ​នេះ​បាន​ចូល​ទៅ​រក​ទិញ​សាច់​ជ្រូក ដោយ​ទិញ​បន្តិច​ម្ដង​ៗ សរុប​ចំនួន​៤​លើក ហើយ​ខណៈ​ដែល​គាត់​រវល់​តែ​លក់​សាច់​ជ្រូក​ភ្លេច​ខ្លេ​ច​ខ្លួន ស្រាប់តែ​បាត់​កាបូប​លុយ ។ ដែល​នៅ​ក្នុង​កាបូប​នោះ​មាន​លុយ​ជិត​១​លាន​រៀល ទូរ​ស័​ព្ឌ I phone x មួយ​គ្រឿង រីឯ​ជនសង្ស័យ​ទាំង​ចិន និង​ខ្មែរ​បាន​បាត់​ខ្លួន​ដែរ​ទើប​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ឆោ​រ​ឡោ ស្រប​ពេល​ជាមួយនឹង​ករណី​ទី​១​ដែរ ហើយ​គាត់​ក៏​ស្ទុះ​រត់​តាម​ស្វែងរក ស្រាប់តែ​ប្រទះ​ឃើញ​បុរស​ជនជាតិ​ខ្មែរ​ម្នាក់​ខាងលើ​ទើប​ចាប់ខ្លួន​នាំ​ទៅ​ទៅ​សាកសួរ​នៅ​ទីស្នាក់ការ​ផ្សារ បន្ទាប់​មក​ប្រគល់​ជូន​នគរបាល ចំណែក​ជនសង្ស័យ​ជា​ជនជាតិ​ចិន​ម្នាក់​ទៀត​រត់គេច​ខ្លួន​បាត់ ។

ក្រោយ​ពេល​ចាប់ខ្លួន​សន្តិសុខ​បាន​ឆែក​ឃើញ​លុយ​១​ដុំ​ចំនួន​៨០​ម៉ឺន​រៀល នៅ​ក្នុង​កាបូប​របស់​ជនសង្ស័យ​ជា​ជនជាតិ​ចិន ចំ​ណែ​បុរស​ជនជាតិ​ខ្មែរ​មិន​មាន​អ្វី​នៅ​ជាប់​ខ្លួន​នោះ​ទេ ដោយ​កាបូប​លុយ​របស់​ស្ត្រី​ទី​២​ដែល​បាត់ គឺ​ត្រូវ​បាន​រក​ឃើញ​នៅ​ជិត​ស្ថានីយប្រេងឥន្ធនៈ​មួយ​នៅ​ក្បែរ​ផ្សារ​នោះ​ដែរ ។ មិនតែប៉ុណ្ណោះ​ជនសង្ស័យ​ជា​ជនជាតិ​ខ្មេរ​បាន​បដិសេធន៍​ថា គាត់​មិន​ដែល​ស្គាល់​ជនជាតិ​ចិន​រូប​នេះ​ឡើយ ហើយ​ក៏​មិន​បាន​លួច​កាបូប​លុយ​នោះ​ដែរ​តែ គាត់​ពិតជា​បាន​ចូល​ទៅ​ទិញ​សាច់​ជ្រូក​ពិតប្រាកដ​មែន គាត់​មិន​ប្រកែក​ថា មិន​បាន​ចូល​ទៅ​ទិញ​សាច់​ជ្រូក​នោះ​ទេ​។​ពេល​នេះ​នគរបាល​បាន​កំពុងធ្វើការ​សាកសួរ ដើម្បី​កសាង​សំណុំរឿង​ចាត់ការ​តាម​ច្បាប់​ហើយ​ដែរ ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ