ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់​​បាន​នាវា​ដឹក​ប្រេង​បរទេស​មួយ​គ្រឿង​ទៀតក្នុង​ឈូង​សមុទ្រ​

4 ឆ្នាំ មុន

ប្រទេស​អុីរ៉​ង់ ៖ ប្រទេស​អុី​រ៉​ង់​ប្រកាស​នា​ថ្ងៃ​ទី​៤​សីហា​ថា បាន​ចាប់​នាវា​ដឹក​ប្រេង​បរទេស​មួយ​គ្រឿង​ទៀត​ក្នុង​ឈូង​សមុទ្រ​ពែ​រ្ស៍ ជានា​វា​ដឹក​ប្រេង​ទី​៣​ដែល​ប្រទេស​នោះ​ចាប់ ក្នុងអំឡុងពេល​មិន​ដល់​មួយ​ខែ​ផង ក្នុង​តំបន់​យុទ្ធសាស្ត្រ​នេះ​ខណៈ​កំពុង​មាន​ភាព​តានតឹង​ខ្លាំង​រវាង​ក្រុង​តេ​ហេ​រ៉​ង់​និង​ក្រុង​វ៉ា​ស៊ិ​ន​តោន​។ យោង​តាម​សេចក្ដី​ប្រកាស​មួយ​កងកម្លាំង​ឆ្មាំ​បដិវត្តន៍​អុី​រ៉​ង់​និយាយ​ថា កងកម្លាំង​ជើង​ទឹក​របស់​ខ្លួន​បាន​ចាប់​នាវា​ដឹក​ប្រេង​មួយ​ដែល​ពុំ​ទាន់​បង្ហាញ​ថា​ជា​របស់​ប្រទេស​ណា​នៅឡើយ​។​ជនបរទេស​៧​នាក់​ជា​សមាជិក​ក្រុម​នាវិក​នៃ​នាវា​នេះ​បាន​ត្រូវ​ចាប់ខ្លួន ក្នុង​ឱកាស​នៃ​ប្រតិបត្តិការ​មួយ​។…

ប្រទេស​អុីរ៉​ង់ ៖ ប្រទេស​អុី​រ៉​ង់​ប្រកាស​នា​ថ្ងៃ​ទី​៤​សីហា​ថា បាន​ចាប់​នាវា​ដឹក​ប្រេង​បរទេស​មួយ​គ្រឿង​ទៀត​ក្នុង​ឈូង​សមុទ្រ​ពែ​រ្ស៍ ជានា​វា​ដឹក​ប្រេង​ទី​៣​ដែល​ប្រទេស​នោះ​ចាប់ ក្នុងអំឡុងពេល​មិន​ដល់​មួយ​ខែ​ផង ក្នុង​តំបន់​យុទ្ធសាស្ត្រ​នេះ​ខណៈ​កំពុង​មាន​ភាព​តានតឹង​ខ្លាំង​រវាង​ក្រុង​តេ​ហេ​រ៉​ង់​និង​ក្រុង​វ៉ា​ស៊ិ​ន​តោន​។

យោង​តាម​សេចក្ដី​ប្រកាស​មួយ​កងកម្លាំង​ឆ្មាំ​បដិវត្តន៍​អុី​រ៉​ង់​និយាយ​ថា កងកម្លាំង​ជើង​ទឹក​របស់​ខ្លួន​បាន​ចាប់​នាវា​ដឹក​ប្រេង​មួយ​ដែល​ពុំ​ទាន់​បង្ហាញ​ថា​ជា​របស់​ប្រទេស​ណា​នៅឡើយ​។​ជនបរទេស​៧​នាក់​ជា​សមាជិក​ក្រុម​នាវិក​នៃ​នាវា​នេះ​បាន​ត្រូវ​ចាប់ខ្លួន ក្នុង​ឱកាស​នៃ​ប្រតិបត្តិការ​មួយ​។

នាវា​នោះ​ដឹក​ប្រេង​រត់ពន្ធ​ប្រមាណ​៧០០.០០០​លី​ត្រ នៅ​ជុំវិញ​កោះ​FARSI​ភាគ​ខាងជើង​ឈូង​សមុទ្រ ហើយ​បើក​សំដៅ​ទៅ​កាន់​ប្រទេស​អា​រ៉ាប់​នៃ​តំបន់​នោះ​។ ក្រោយ​ការ​ចាប់​នាវា​នេះ​ត្រូវ​បាន​នាំ​មក​កាន់​កំពង់​ផែ​BOUCHEHR ហើយ​ប្រេង​រត់ពន្ធ​ប្រគល់​ឲ្យ​ដល់​អាជ្ញាធរ ដោយ​សហការ​ជាមួយ​តុលាការ​អុីរ៉​ង់​។

នេះ​ជានា​វា​ដឹក​ប្រេង​ទី​៣​ដែល​អុី​រ៉​ង់​ចាប់ តាំងពី​ថ្ងៃ​ទី​១៤​កក្កដា​មក ក្នុង​ឈូង​សមុទ្រ​ពែ​រ្ស៍ ជា​កន្លែង​ដែល​១​ភាគ​៣​នៃ​ការ​ដឹក​ប្រេង​តាម​សមុទ្រ​​ត្រូវ​កាត់​តាម​ទីនោះ​។ ថ្ងៃ​ទី​១៤​កក្កដា​អុីរ៉​ង់​បាន​ចាប់​នាវា​ដឹក​ប្រេង​មួយ​ដោត​ទង់ជាតិ​ប៉ា​ណា​ម៉ា គឺ​នាវា​MT RIAH​ដោយ​ចោទ​ថា​ដឹក​ប្រេង​រត់ពន្ធ​ដែរ​។ រួច​នា​ថ្ងៃ​ទី​១៩​កក្កដា​អី​ុ​រ៉​ង់​បាន​ចាប់​នាវា​ដឹក​ប្រេង​ស៊ុ​យ​អែ​ត ដោត​ទង់ជាតិ​អង់គ្លេស​ឈ្មោះ​STENA IMPERO ១៥​ថ្ងៃ​បន្ទាប់​ពី​អង់គ្លេស​ចាប់​នាវា​ដឹក​ប្រេង​អុី​រ៉​ង់​ឈ្មោះ​GRACE 1 ចោទ​ថា​រំលោភ​បំពាន​ទណ្ឌកម្ម​អឺរ៉ុប​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ