ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គីម ជុងអ៊ុន ​បា.ញ់​មី​ស៊ី​លថ្មី​ទៀត ព្រមាន​កូរ៉េខាងត្បូងដែលគ្រោងចាប់ដៃអាមេរិក

4 ឆ្នាំ មុន

ប្រទេស​កូរ៉េ​ខាងជើង ៖ កូរ៉េ​ខាងជើង​កាលពី​ព្រឹក​ថ្ងៃ​ទី​២​ សីហា ​បាន​បាញ់​មី​ស៊ី​ល​រយៈ​ខ្លី​ថ្មី​ទៀត ដែល​នោះ​ជា​ការ​បាញ់​សាក​មី​ស៊ីល​លើក​ទី​៣​របស់​ខ្លួន​រយៈពេល​តែ​៦​ថ្ងៃ​ ។ ដកស្រង់​ប្រភព​ព័ត៌មាន​របស់​សេនាធិការដ្ឋាន​កងទ័ព​កូរ៉េ​ខាងត្បូង ទីភ្នាក់ងារ​ព័ត៌មាន​ YONHAP​របស់​ប្រទេស​នេះ​និយាយ​ថា…

ប្រទេស​កូរ៉េ​ខាងជើង ៖ កូរ៉េ​ខាងជើង​កាលពី​ព្រឹក​ថ្ងៃ​ទី​២​ សីហា ​បាន​បាញ់​មី​ស៊ី​ល​រយៈ​ខ្លី​ថ្មី​ទៀត ដែល​នោះ​ជា​ការ​បាញ់​សាក​មី​ស៊ីល​លើក​ទី​៣​របស់​ខ្លួន​រយៈពេល​តែ​៦​ថ្ងៃ​ ។

ដកស្រង់​ប្រភព​ព័ត៌មាន​របស់​សេនាធិការដ្ឋាន​កងទ័ព​កូរ៉េ​ខាងត្បូង ទីភ្នាក់ងារ​ព័ត៌មាន​ YONHAP​របស់​ប្រទេស​នេះ​និយាយ​ថា មី​ស៊ី​ល​ទាំងនោះ​ត្រូវ​បាន​បាញ់​ដាច់​ដោយឡែក​ពី​គ្នា ចេញពី​ឆ្នេរសមុទ្រ​ខាងកើត​របស់​កូរ៉េ​ខាងជើង​។

ក្រោយ​ការ​បាញ់​មី​ស៊ី​ល​លើក​មុន ក្រុង​ព្យុ​ង​យ៉ាង​បាន​លើក​ឡើង​ថា នោះ​ជា​ការ​ព្រមាន​ចំពោះ​កូរ៉េ​ខាងត្បូង​ដែល​គ្រោង​ធ្វើ​សមយុទ្ធ​យោធា​រួម​ជាមួយ​សហរដ្ឋអាមេរិក​ ។ បណ្ដា​មី​ស៊ី​ល​ដែល​បាញ់​ថ្មី​គឺ​មុន​ព្រឹក​ព្រលឹម​ចេញពី ​YONGHUNG ​ក្នុង​ខេត្ត​ HAMGYONG ខាងត្បូង ហើយ​ធ្លាក់​ក្នុង​សមុទ្រ​ជប៉ុន​។

យោង​តាម​កងទ័ព​កូរ៉េ​ខាងត្បូង​ថា កូរ៉េ​ខាងជើង​បាន​បាញ់​រួច​ហើយ​នា​ថ្ងៃ​ទី​៣១​ កក្កដា​ នូវ​មី​ស៊ីល​បាលី​ស្ទិ​ក​២​គ្រាប់ ដោយ​ប៉ុន្មាន​ថ្ងៃមុន​នេះ​បាន​បាញ់​មី​ស៊ី​ល​រយៈ​ខ្លី​២​ដែរ​ ។ សម្រាប់​ការ​បាញ់​មី​ស៊ី​ល​នា​ថ្ងៃ​ទី​២​ សីហា​ ក្រុង​ព្យុ​ង​យ៉ាង​ពុំ​បាន​ធ្វើ​អត្ថាធិប្បាយ​ឡើយ​សម្រាប់​ពេល​នេះ​ ។

ប្រ​ធា​ធិ​បតី​អា​មេ​រិ​ក​លោក ​ដូ​ណា​ល់​ ត្រាំ ​កាលពី​ថ្ងៃ​ទី​១ ​សីហា បាន​យល់​ស្រប​ចំពោះ​ការ​បាញ់​មី​ស៊ីល​ទាំង​នោះ​របស់​កូរ៉េ​ខាងជើង​។ នៅ​សេត​វិមាន​លោក ​ត្រាំ ​អះអាង​ថា យើង​តាមដាន​មើល ចំពោះ​អ្វី​ដែល​នឹង​កើត​មាន ប៉ុន្តែ​បណ្ដា​មី​ស៊ី​ល​រយៈ​ខ្លី​វា​ជា​រឿង​ធម្មតា​ៗ​ ។ យើង​ពុំដែល​និយាយ​ពី​មី​ស៊ី​ល​រយៈ​ខ្លី​ឡើយ យើង​និយាយ​​តែ​មី​ស៊ី​ល​នុយក្លេអ៊ែរ​ ។ ប្រទេស​ជា​ច្រើន​បាន​សាកល្បង​បណ្ដា​មី​ស៊ី​ល​ប្រភេទ​នោះ​ ៕

​កែសម្រួល​ដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ