ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អា​មេ​រិ​ក​-​ចិន​ស៊ីសាច់ហុតឈាម​គ្នា​កក្រើក​ពិភពលោកពេល​នេះ​ដល់​វេន ជប៉ុន-​កូរ៉េ​ខាងត្បូង​ម្តង

4 ឆ្នាំ មុន

ប្រទេស​ជប៉ុន​-​កូរ៉េ​ខាងត្បូង ៖ ប្រទេស​ជប៉ុន​និង​កូរ៉េ​ខាងត្បូង​កាលពី​ថ្ងៃ​ទី​២ ​សីហា បាន​ដាក់​ទណ្ឌកម្ម​ពាណិជ្ជកម្ម​គ្នា​ទៅ​វិញ​ទៅ​មក ក្នុង​ពេល​មាន​ភាព​តានតឹង រវាង​ប្រទេស​ទាំង​២​ជា​សម្ព័ន្ធមិត្ត​នឹង​គ្នា ដែល​មាន​ទំនាស់​នៃ​ប្រវត្តិសាស្ត្រ​។ ក្រុង​តូ​ក្យូ​ដំបូង​បាន​សម្រេច​លុប​កូរ៉េ​ខាងត្បូង​ចេញពី​បញ្ជី​បណ្ដា​ប្រទេស ជា​ដៃគូ​ពាណិជ្ជកម្ម​អ​ភ៏​យ​ឯក​សិទ្ធិ​។…

ប្រទេស​ជប៉ុន​-​កូរ៉េ​ខាងត្បូង ៖ ប្រទេស​ជប៉ុន​និង​កូរ៉េ​ខាងត្បូង​កាលពី​ថ្ងៃ​ទី​២ ​សីហា បាន​ដាក់​ទណ្ឌកម្ម​ពាណិជ្ជកម្ម​គ្នា​ទៅ​វិញ​ទៅ​មក ក្នុង​ពេល​មាន​ភាព​តានតឹង រវាង​ប្រទេស​ទាំង​២​ជា​សម្ព័ន្ធមិត្ត​នឹង​គ្នា ដែល​មាន​ទំនាស់​នៃ​ប្រវត្តិសាស្ត្រ​។

ក្រុង​តូ​ក្យូ​ដំបូង​បាន​សម្រេច​លុប​កូរ៉េ​ខាងត្បូង​ចេញពី​បញ្ជី​បណ្ដា​ប្រទេស ជា​ដៃគូ​ពាណិជ្ជកម្ម​អ​ភ៏​យ​ឯក​សិទ្ធិ​។ ចំណែក​ក្រុង​សេ​អ៊ូ​ល​វិញ​បាន​តបត​ជាមួយ​ការ​ដាក់​ទណ្ឌ​កម្មរិត​ត្បិត​ដូច​គ្នា​នោះ​ដែរ ហើយ​គំរាម​មិន​បន្ត​កិច្ចព្រមព្រៀង​ចែករំលែក​ព័ត៌មាន​សើ​ុ​ប​ការណ៍​យោធា​គ្នា​។

ការ​សម្រេច​របស់​ជប៉ុន​មាន​ឥទ្ធិពល​ចាប់ពី​ថ្ងៃ​ទី​២៨​សីហា​ទៅ​។ ក្រុង​តូ​ក្យូ​បាន​ដក​កូរ៉េ​ខាងត្បូង​ចេញពី​ប្រភេទ​បណ្ដា​រដ្ឋ​ដែល​ពុំ​ចាំបាច់​មាន​នីតិវិធី​សុំ​ការ​អនុញ្ញាត សម្រាប់​ទិញ​បណ្ដា​ផលិតផល​រសើប​ផលិត​នៅ​ជប៉ុន និង​ពី​បញ្ជី​បណ្ដា​រដ្ឋ​នៃ​ក្រុម​B ដែល​មានការ​អនុញ្ញាត​ពិសេស​ជា​កាតព្វកិច្ច​។

សម្រាប់​អាជ្ញាធរ​ជប៉ុន​និយាយ​ថា នោះ​គ្រាន់​ជា​ការ​សើរើ​ឡើង​វិញ បញ្ជី​បណ្ដា​ប្រទេស​ដែល​មាន​ទំនុកចិត្ត​ចាំបាច់ ក្នុង​ក្រប​ខណ្ឌ​នៃ​ការ​គ្រប់គ្រង​ឲ្យ​បាន​សម​ស្រប​ការ​ត្រួត​ក​ពិនិត្យ​ការ​នាំ​ចេញ​ដើម្បី​សន្តិសុខ​ជាតិ ហើយ​ពុំ​មែន​ជា​ទណ្ឌកម្ម​នោះ​ទេ​។

ប៉ុន្តែ​ភាព​តានតឹង​បាន​ឡើង​ខ្ពស់​រវាង​ក្រុង​សេ​អ៊ូ​ល​និង​ក្រុង​តូ​ក្យូ ដោយសារ​ទំនាស់​ទាក់ទិន​នឹង​ការ​កាន់កាប់​អាណានិគម​របស់​ជប៉ុន​លើ​ឧបទ្វីប​កូរ៉េ​ពី​ឆ្នាំ​១៩១០​ដល់​១៩៤៥ ដែល​បំពុល​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​២ ចាប់តាំងពី​ច្រើន​ទស​វត្ស​មក​ហើយ​។ រដ្ឋាភិបាល​ជប៉ុន​ខឹង​ខ្លាំង​ណាស់ ដែល​តុលាការ​កូរ៉េ​ខាងត្បូង ទាមទារ​ដល់​បណ្ដា​សហគ្រាស​ជប៉ុន ឲ្យ​ចេញ​សងការ​ខូចខាត​ដល់​បណ្ដា​ជនជាតិ​ខ្លួន​ជា​អ្នក​រង​គ្រោះ​ដោយ​ការ​ចាប់បង្ខំ​ឲ្យ​ធ្វើការ​ធ្ងន់ ក្នុង​បណ្ដា​រោងចក្រ​របស់​ពួក​គេ​រហូត​ដល់​បញ្ចប់​សង្គ្រាមលោក​លើក​ទី​២​។

រដ្ឋាភិបាល​កូរ៉េ​ខាងត្បូង​មាន​ប្រតិកម្ម​តប​វិញ​ភ្លាម​ៗ ដោយ​ដក​ជប៉ុន​ចេញពី​បញ្ជី​ស នៃ​បណ្ដា​ដៃគូ​ពាណិជ្ជ​កម្ម​អភ័យឯកសិទ្ធិ​។ ប្រ​ធា​ធិ​បតី​កូរ៉េ​ខាងត្បូង​លោក​MOON JEA IN បរិហារ​ថា វិធានការ​របស់​ជប៉ុន​នោះ​ជា​អំពើ​អត្តទត្ថ​និយម ដែល​នឹង​នាំ​ឲ្យ​មានការ​ខូចខាត​ធ្ងន់ធ្ងរ​ដល់​សេដ្ឋកិច្ច​ពិភពលោក ដោយ​នាំ​ឲ្យ​មានការ​រាំងស្ទះ​ខ្សែ​សង្វា​ក់​ផ្គត់ផ្គង់​អន្តរជាតិ ហើយ​លោក​ទាមទារ​ឲ្យ​ជប៉ុន​លុប​ចោល​វិញ​បណ្ដា​វិធានការ​ជា​ឯកតោភាគី​និង​អយុត្តិធម៌​ឲ្យ​បាន​ឆាប់រហ័ស​តាម​ដែល​អាច​ធ្វើ​ទៅ​បាន​៕

​កែសម្រួល​ដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ