ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចុ​ម​! លេង​ពន្លះ​ជាមួយ​ឡាន​មន្ត្រី​យោធា​អូស​ជាង​២០​ម៉ែត្រ (មានវីដេអូ)

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ រថយន្ត​ដឹក​ដី​មួយ​គ្រឿង​បាន​បើក​បុក​រុញ​រថយន្ត​ម៉ា​កកូ​រ៉ូ​ឡា​មួយ​គ្រឿង​អូស​ទទឹង​ផ្លូវ ប្រមាណ​ជាង​២០​ម៉ែត្រ តែ​សំណាងល្អ​ពុំ​បណ្តាល​អោយ​អ្នកបើកបរ​រថយន្តម៉ាកកូរ៉ូឡាពុំមាន​រង​របួស​ឡើយ​។ គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​ប្រមាណ​១១​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​៥ ខែសីហា ឆ្នាំ​២០១៩ នៅ​តាម​ផ្លូវ​លេខ​៥៩៨ ខាងជើង​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ស្ថិត​ក្នុងភូមិ…

រាជធានី​ភ្នំពេញ​៖ រថយន្ត​ដឹក​ដី​មួយ​គ្រឿង​បាន​បើក​បុក​រុញ​រថយន្ត​ម៉ា​កកូ​រ៉ូ​ឡា​មួយ​គ្រឿង​អូស​ទទឹង​ផ្លូវ ប្រមាណ​ជាង​២០​ម៉ែត្រ តែ​សំណាងល្អ​ពុំ​បណ្តាល​អោយ​អ្នកបើកបរ​រថយន្តម៉ាកកូរ៉ូឡាពុំមាន​រង​របួស​ឡើយ​។

គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​ប្រមាណ​១១​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​៥ ខែសីហា ឆ្នាំ​២០១៩ នៅ​តាម​ផ្លូវ​លេខ​៥៩៨ ខាងជើង​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ស្ថិត​ក្នុងភូមិ ខ​.១ សង្កាត់​ច្រាំង​ចំរេះ​ទី​២ ខណ្ឌ​ឬ​ស្សី​កែវ​។

រថយន្ត​ដឹក​ដី​មួយ​គ្រឿង​ខាងលើ​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ ៣A-៤៣០៥ បើកបរ​ដោយ​បុរស​ម្នាក់​ពុំ​ស្គាល់​អត្តសញ្ញាណ​ឡើយ ។ ចំណែក​រថយន្ត​មួយ​គ្រឿង​ម៉ា​កកូ​រ៉ូ​ឡា ស៊េរី​ឆ្នាំ​១៩៩៦ ពណ៌​ស្លែ ពាក់​ស្លាក​លេខ ភ្នំពេញ ២D-៥៥៨៩ បើកបរ​ដោយ​លោក​វរៈសេនីយ៍ សួ​ស សុ​វ​ណ្ណា​រ៉ា ជា​មន្ត្រី​យោធា មាន​លំនៅ​សង្កាត់​ព្រែក​ព្នៅ ខណ្ឌ​ព្រែក​ព្នៅ​។

តាម​ប្រភព​ពី​សាក្សី​បានអោយ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ គេ​ឃើញ​រថយន្ត​ទាំង​២​គ្រឿង​ធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ​ស្របគ្នា​ពី​ត្បូង​ទៅ​ជើង លុះ​ពេល​ធ្វើ​ដំណើរ​មក​ដល់​កន្លែង​កើតហេតុ​ខាងលើ ស្រាប់តែ​រថយន្ត​ដឹក​ដី​ដែល​នៅ​ខាងឆ្វេង​ដៃ​ក៍បាន​បុក​រួច​រុញ​រថយន្ត​ម៉ា​កកូ​រ៉ូ​ឡា​ផ្នែក​ខាងក្រោយ បណ្តាល​អោយ​រថយន្ត​ម៉ា​កកូ​រ៉ូ​ឡា​នោះ​ទៅ​ទទឹង​ផ្លូវ​ពីមុខ ហើយ​ត្រូវ​រថយន្ត​ដឹក​ដី​បុក​អូស​ទទឹង​ផ្លូវ​ប្រមាណ​ជាង​២០​ម៉ែត្រ​ទើប​ឈប់ បណ្តាល​អោយ​រថយន្ត​កូ​រ៉ូ​បែក​កញ្ចក់​ក្រពឹត​ជាប់​។

តាម​ប្រភព​ព័ត៌មាន​អោយ​ដឹង​បន្ត​ថា ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ ពុំ​បណ្តាល​អោយ​មនុស្ស​ណា​ម្នាក់​រង​របួស​ឡើយ ដោយ​អ្នកបើកបរ​រថយន្ត​កូ​រ៉ូ​ឡា​បាន​រំកិល​ខ្លួន​ទៅ​ខាងស្តាំ​ដៃ​គេ​ផុត​ពី​គ្រោះថ្នាក់​។

តាម​ប្រភព​ពី​លោក​វរៈសេនីយ៍ សួ​ស សុ​វ​ណ្ណា​រ៉ា ជា​ម្ចាស់​រថយន្ត​កូ​រ៉ូ​ឡា បានអោយ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ គាត់​បាន​ចេញពី​ធ្វើការ​នៅ​អគ្គ​បញ្ជាការដ្ឋាន​កង​ខេមរភូមិន្ទ (​ដេ​អិន​) គោលបំណង​បើករថយន្ត​ត្រឡប់​ទៅ​ផ្ទះ លុះ​ពេល​កំពុង​ធ្វើ​ដំណើរ ស្រាប់តែ​រថយន្ត​ដឹក​ដី​មក​បុក​រថយន្ត​គាត់​ពីក្រោយ​ហើយ​រុញ​ទៅ​ទទឹង​ផ្លូវ​បុក​អូស​តែ​ម្តង​។

ដោយឡែក​អ្នកបើកបរ​រថយន្ត​ដឹក​ដី​បានអោយ​ដឹង​ថា មក​ពី​រថយន្ត​កូ​រ៉ូ​ឡា​បើក​ចេញ​កាត់​ពីមុខ​។

ក្រោយ​កើតហេតុ នគរបាល​ក៏​បាន​ចុះ​ទៅ​វាស់វែង​នៅ​កន្លែង​កើតហេតុ រួច​នាំ​យក​រថយន្ត​ទាំង​២​គ្រឿង​បញ្ជូន​ទៅ​កាន់​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក ដើម្បី​ធ្វើការ​ដោះស្រាយ​ផង​ដែរ ៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ