ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិន​ស្មាន​សោះថា តែ​ទាំងនេះ​អាច​បំបាត់​ការ​ឈឺក្បាល​បាន​ភ្លាម​ៗ

4 ឆ្នាំ មុន

ការ​ឈឺក្បាល​បែប​ប្រកាំង មិន​ដូច​គ្នា​នឹង​ការ​ឈឺក្បាល​ដទៃ​ឡើយ គឺ​វា​កើតឡើង​តែ​មួយ​ចំហៀង​ក្បាល​ប៉ុណ្ណោះ​។ អ្នក​ដែល​មាន​អាកា​រៈ​ឈឺក្បាល​បែប​ប្រកាំង​នេះ​ច្រើន​តែ​ប្រាប់​ថា​មាន​អាកា​រៈ​បន្ថែម​ជា ចង្អោ វិលមុខ ខ្លាច​ពន្លឺ សម្លេង និង​ក្លិន​។​ការ​ឈឺក្បាល​បែប​ប្រកាំង​អាច​មាន​លក្ខណៈ​ធ្ងន់ធ្ងរ​ក្នុង​ការ​ទទួលយក​ណាស់​។ ថ្នាំ​បំបាត់​ការ​ឈឺចាប់​ដែល​គ្មាន​វេជ្ជបញ្ជា…

ការ​ឈឺក្បាល​បែប​ប្រកាំង មិន​ដូច​គ្នា​នឹង​ការ​ឈឺក្បាល​ដទៃ​ឡើយ គឺ​វា​កើតឡើង​តែ​មួយ​ចំហៀង​ក្បាល​ប៉ុណ្ណោះ​។ អ្នក​ដែល​មាន​អាកា​រៈ​ឈឺក្បាល​បែប​ប្រកាំង​នេះ​ច្រើន​តែ​ប្រាប់​ថា​មាន​អាកា​រៈ​បន្ថែម​ជា ចង្អោ វិលមុខ ខ្លាច​ពន្លឺ សម្លេង និង​ក្លិន​។​ការ​ឈឺក្បាល​បែប​ប្រកាំង​អាច​មាន​លក្ខណៈ​ធ្ងន់ធ្ងរ​ក្នុង​ការ​ទទួលយក​ណាស់​។ ថ្នាំ​បំបាត់​ការ​ឈឺចាប់​ដែល​គ្មាន​វេជ្ជបញ្ជា អាច​ជួយ​បន្ថយ​ការ​ឈឺចាប់​បាន​តិចតួច​ដែរ​។ យ៉ាងណាមិញ វា​មិន​អាច​ធ្វើ​អ្វី​បាន​ឡើយ​ចំពោះ​ករណី​ឈឺក្បាល​ខ្លាំង លុះត្រាតែ​មាន​វេជ្ជបញ្ជា​ពី​គ្រូពេទ្យ​។ យ៉ាងណាមិញ ខាងក្រោម​នេះ​ខ្ញុំ​សូម​ណែនាំ​នូវ​តែ​មួយ​ចំនួន​ដែល​ត្រូវ​បាន​គេ​រក​ឃើញ​ថា អាច​សម្រួល​ដល់​ការ​ឈឺក្បាល​បែប​ប្រកាំង​បាន​៖

១-តែ​ខ្ញី ៖ គ្រប់​គ្នា​ដឹង​ហើយ​ថា តែ​ខ្ញី​គឺជា​ភេសជ្ជៈ​ដ៏​ល្អ​បំផុត​មួយ​សម្រាប់​បំបាត់​បញ្ហា​មិន​ស្រួល​ក្នុង​ក្រពះ និង​ការ​ច្រាល​អាស៊ីត​ក្រពះ​។ ប៉ុន្តែ​អ្នក​វិទ្យាសាស្ត្រ​បាន​រក​ឃើញ​ថា តែ​ខ្ញី​មាន​ប្រសិទ្ធ​ភាពល្អ​បំផុត​ក្នុង​ការ​ទប់ស្កាត់​ភាព​រលាក​។ ដូច្នេះ​ហើយ វា​ក៏​ល្អ​បំផុត​ក្នុង​ការ​បំបាត់​អាកា​រៈ​ឈឺក្បាល​បែប​ប្រកាំង​ដូច​ជា ចង្អោ និង​វិលមុខ​ផង​ដែរ​។

២-តែ​ជី​អង្កាម ៖ មនុស្ស​មួយ​ចំនួន​ចូល​ចិត្ត​ប្រើ​តែ​ខ្ញី​ដើម្បី​សម្រួល​ដល់​ការ​មិន​រំលាយ​អាហារ ខណៈ​ពេល​ដែល​ជ្រើសរើស​ការ​ញ៉ាំ​តែ​ជី​អង្កាម​ជា​លក្ខណៈ​ផ្ទាល់ខ្លួន​វិញ​។​បើសិនជា​អ្នក​ចូល​ចិត្ត​តែ​ជី​អង្កាម​ក្រោយ​ពី​ញ៉ាំ​អាហារ​ហិ​រ ឬ​ខ្លាញ់​ច្រើន អ្នក​នឹង​រីករាយ​វា​កាន់តែ​ខ្លាំង​នៅ​ពេល​ប្រើ​ដើម្បី​សម្រួល​ដល់​ការ​ឈឺក្បាល​បែប​ប្រកាំង​។

៣-តែ​បៃតង ៖ ករណី​ដែល​អ្នក​មិន​មាន​ពេលវេលា​គ្រប់គ្រាន់​សម្រាប់​ធ្វើ​តែ​ខាងលើ​ញ៉ាំ​នៅផ្ទះ​ដោយ​ខ្លួន​ឯង​ទេ អ្នក​អាច​ទៅ​ផ្សា​ទំនើប​រក​មើល​តែ​បៃតង​ជា​ថង់​តូច​ៗ​មក​ឆុង​នឹង​ទឹក​ក្តៅ​ញ៉ាំ​ក៏​បាន​ដែរ ព្រោះ​វា​មិន​ត្រូវការ​ពេលវេលា​ធ្វើ​ច្រើន​ឡើយ ប៉ុន្តែ​មាន​ប្រសិទ្ធភាព​ដូច​គ្នា​ក្នុង​ការ​សម្រួល​អាកា​រៈ​ឈឺក្បាល​បែប​ប្រកាំង (​ប្រភព​ពី​៖ Health.com.kh)៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ