ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រយ័ត្ន! ទម្លាប់​​​ធ្វើ​ឲ្យ​ស្ត្រី​ប្រឈម​ខ្ពស់​នឹង​ជំងឺមហារីក​សុដន់​ដោយ​មិនដឹង​ខ្លួន

4 ឆ្នាំ មុន

សម្រាប់​ស្ត្រី ជំងឺមហារីក​សុដន់​គឺជា​ជំងឺមហារីក​ដែល​ត្រូវ​បាន​គេ​រក​ឃើញ​ញឹកញាប់​ជាងគេ​បំផុត​។ អ្នក​ជំនាញ​និយាយ​ថា ក្នុង​ចំណោម​ស្ត្រី ៨​នាក់ មាន​ម្នាក់​ហើយ​ដែល​រក​ឃើញ​ជំងឺ​នេះ​ក្នុង​ជីវិត​។ ខាងក្រោម​នេះ​គឺជា​ទម្លាប់​មួយ​ចំនួន​ដែល​គេ​ដឹង​ថា​នឹង​ធ្វើ​ឲ្យ​ស្ត្រី​ប្រឈម​ខ្លាំង​នឹង​ជំ​ងឺំ​ហា​រីក​សុដន់​។ ដូច្នេះ​បើសិនជា​អ្នកដឹង​ខ្លួន​ថា​មាន​ទម្លាប់​ណាមួយ ឬ​ច្រើន​ហើយ វា​គួរតែ​ដល់​ពេល​បញ្ឈប់​វា​ហើយ​។…

សម្រាប់​ស្ត្រី ជំងឺមហារីក​សុដន់​គឺជា​ជំងឺមហារីក​ដែល​ត្រូវ​បាន​គេ​រក​ឃើញ​ញឹកញាប់​ជាងគេ​បំផុត​។ អ្នក​ជំនាញ​និយាយ​ថា ក្នុង​ចំណោម​ស្ត្រី ៨​នាក់ មាន​ម្នាក់​ហើយ​ដែល​រក​ឃើញ​ជំងឺ​នេះ​ក្នុង​ជីវិត​។ ខាងក្រោម​នេះ​គឺជា​ទម្លាប់​មួយ​ចំនួន​ដែល​គេ​ដឹង​ថា​នឹង​ធ្វើ​ឲ្យ​ស្ត្រី​ប្រឈម​ខ្លាំង​នឹង​ជំ​ងឺំ​ហា​រីក​សុដន់​។ ដូច្នេះ​បើសិនជា​អ្នកដឹង​ខ្លួន​ថា​មាន​ទម្លាប់​ណាមួយ ឬ​ច្រើន​ហើយ វា​គួរតែ​ដល់​ពេល​បញ្ឈប់​វា​ហើយ​។

១-ជក់បារី ៖ ចូរ​កុំ​គិត​ថា ការ​ជក់បារី​គ្រាន់តែ​ធ្វើ​ឲ្យ​ប្រឈម​ខ្លាំង​នឹង​មហារីក​សួត​អី​។ អ្នកជំនាញ​និយាយ​ថា ទម្លាប់​ដ៏​អាក្រក់​មួយ​នេះ​មាន​ទំនាក់ទំនង​នឹង​មហារីក​សុដន់​ច្រើន​បំផុត ជា​ពិសេស​យុវតី និង​ស្ត្រី​ត្រៀម​រ៉ាំ​ង​រដូវ​តែ​ម្តង​។ ការ​សិក្សា​បង្ហាញ​ថា ស្ត្រី​ដែល​ស្ថិត​ក្នុង​ដំណាក់កាល​រ៉ាំ​ង​រដូវ​ក៏​ប្រឈម​ខ្ពស់​នឹង​ការ​កើត​ជំងឺ​មហារីក​សុដន់​ដែរ​បើសិនជា​ពួក​គេ​ជក់បារី​។

២-ស្រូប​ផ្សែង​បារី​ពី​គេ ៖ ការ​រស់នៅ​ជាមួយ​អ្នក​ដែល​ជក់បារី​ក៏​ប្រឈម​ខ្លាំង​នឹង​ជំងឺ​បណ្តាល​ឲ្យ​ឆាប់​ស្លាប់​ដែរ ព្រោះថា​អ្នក​ស្រូប​ផ្សែង​បារី​ពី​គេ នឹង​មាន​សុខភាព​មិនល្អ​ដូច​គ្នា​នឹង​អ្នក​ជក់បារី​ផ្ទាល់​អ​ញ្ជឹ​ង​។

៣-ញ៉ាំ​គ្រឿង​ស្រវឹង​ច្រើន​ៗ ៖ យោង​ទៅ​តាម​ការ​ស្រាវជ្រាវ​ជា​ច្រើន​បាន​ឲ្យ​ដឹង​ថា ការ​ញ៉ាំ​គ្រឿង​ស្រវឹង​ច្រើន​ពេក​ពិតជា​មាន​ទំនាក់ទំនង​នឹង​ការ​កើត​ជំងឺមហារីក​សុដន់​ដែរ​។ បើសិនជា​អ្នក​មិន​អាច​ឈប់​តែ​ម្តង​ទេ​នោះ ចូរ​កាត់​បន្ថយ​វា​មក​ត្រឹមតែ​ញ៉ាំ​ម្តង​ក្នុង​មួយ​ថ្ងៃ​បាន​ហើយ ព្រោះ​វា​ក៏​ជា​ធ្វើ​ឲ្យ​មាន​សុខភាព​ល្អ​ដែរ​។

៤-មិន​ហាត់ប្រាណ ៖ ការ​រស់នៅ​បែប​ស៊ី​ដេក​ៗ​អាច​ប្រឈម​កាន់តែ​ខ្លាំង​នឹង​បញ្ហា​សុខភាព​ជា​ច្រើន​ប្រភេទ ហើយ​ក្នុង​នោះ​ក៏​មាន​ជំងឺមហារីក​សុដន់​ដែរ​។ ដើម្បី​កាត់​បន្ថយ​ឱកាស​កើត​ជំងឺ​ទាំងនេះ អ្នក​គួរតែ​ហាត់​ប្រាណ​ក្នុង​កម្រិត​មធ្យម​ទៅ​ខ្លាំងក្លា​ចំនួន ៤ ទៅ​៧​ម៉ោង​ក្នុង​មួ​យស​ប្តា​ហ៍ ដោយ​មួយ​ថ្ងៃ​ចាប់ពី ៣០​នាទី ទៅ​១​ម៉ោង​។

៥-ធាត់​ជ្រុល  ៖ គេ​និយាយ​ថា ស្ត្រី​ដែល​ធាត់​គឺ​ប្រឈម​ខ្លាំង​នឹង​ជំងឺមហារីក​សុដន់​ជាង​ស្ត្រី​ដែល​មាន​ទម្ងន់​ស្តង់ដា​។

៦-ក្រ​ចូល​គេង​ពេក ៖ ការ​ធ្វើ​ការងារ​ដល់​យប់​ជ្រៅ​អាច​រំខាន​ដល់​ចង្វាក់​នៃ​ការ​គេង​របស់​អ្នក ហើយ​វា​ក៏​មិន​ត្រឹមតែ​ធ្វើ​ឲ្យ​មាន​អារម្មណ៍​អស់កម្លាំង និង​ងងុយគេង​ទេ តែ​ក៏​ងាយ​នឹង​កើត​ជំងឺមហារីក​សុដន់​ដែរ​។​គេ​និយាយ​ថា រឿង​នេះ​ដោយសារ​តែ​ការ​គេង​មិន​បាន​គ្រប់គ្រាន់​ធ្វើ​ឲ្យ​កាត់​បន្ថយ​ការ​ផលិត​សារធាតុ Melatonin ដែល​ជា​អ័រម៉ូន​គេង​។ ការ​សិក្សា​បង្ហាញ​ថា ស្ត្រី​ដែល​មាន​ជំងឺមហារីក​សុដន់​គឺ​មាន​អ័រម៉ូន​មួយ​នេះ​តិច (​ប្រភព​ពី​៖ Health.com.kh)៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ