ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ទាវឡើង.ករត់ពីកន្លែងសប្បាយអរទៅរកកន្លែងគុក

4 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ មាន​ករណី​ក្មេង​ទំនើង​មួយ​ក្រុម​អង្គុយ​ផឹកស៊ី​នៅ​ក្បែរ​ក្លិប​កម្សាន្ត (SENCE ) តាំងពី​ល្ងាច​រហូត​ដល់​យប់​ជ្រៅ​ស្រាប់តែ​ចេញ​ធ្វើ​សកម្មភាព​វាយ​ទៅ​លើ​ក្មេង​ដទៃ​ទៀត​ដែល​ធ្វើ​ដំណើរ​តាម​ដងផ្លូវ​បណ្តាល​ឱ្យ​រង​របួស​ក៏​ឱ្យ​នគរបាល​ឃាត់ខ្លួន​តែ​ម្តង ។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​យប់​ថ្ងៃ​ទី​០៥ ខែសីហា ឆ្នាំ​២០១៩…

ខេត្ត​ប៉ៃលិន ៖ មាន​ករណី​ក្មេង​ទំនើង​មួយ​ក្រុម​អង្គុយ​ផឹកស៊ី​នៅ​ក្បែរ​ក្លិប​កម្សាន្ត (SENCE ) តាំងពី​ល្ងាច​រហូត​ដល់​យប់​ជ្រៅ​ស្រាប់តែ​ចេញ​ធ្វើ​សកម្មភាព​វាយ​ទៅ​លើ​ក្មេង​ដទៃ​ទៀត​ដែល​ធ្វើ​ដំណើរ​តាម​ដងផ្លូវ​បណ្តាល​ឱ្យ​រង​របួស​ក៏​ឱ្យ​នគរបាល​ឃាត់ខ្លួន​តែ​ម្តង ។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​យប់​ថ្ងៃ​ទី​០៥ ខែសីហា ឆ្នាំ​២០១៩ ស្ថិ​នៅ​ភូមិ​ផ្សារ​ព្រំ​ជើង ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន ។

ប្រភព​ព័​ត៍​មានបាន​ឱ្យ​ដឹង​ថា ជន​រង​គ្រោះ​ទាំង​០២​មាន​ទី​១-​ឈ្មោះ តង ភេទ​ប្រុស អាយុ​១៩​ឆ្នាំ និង​ទី​២-​ឈ្មោះ ភា​រ័ត ភេទ​ប្រុស អាយុ​២០​ឆ្នាំ អ្នក​ទាំង​ពីរ​រស់នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ ។

ប្រភព​បន្ត​ទៀត​ថា បន្ទាប់​ពី​ក្រុម​ជនសង្ស័យ​នាំ​គ្នា​ផឹកស៊ី​រហូត​ដល់​វេលា​ម៉ោង​០២​និង​៣០​នាទី​ទាប​ភ្លឺ ខណៈ​ឃើញ​មាន​យុវជន​០២​នាក់​ដើរ​ចេញពី​ក្នុង​ក្លិប​ភ្លាម​នោះ​ក្រុម​ក្មេង​ទំនើង​ទាំងនោះ ក៏​បាន​យក​កំប៉ុង​ស្រា​បៀរ​គប់​ទៅ​លើក​ជន​រង​គ្រោះ និង​នាំ​គ្នា​ស្ទុះ​ទៅ​វាយ​បន្ថែម​លើ​ជន​រង​គ្រោះ ។

បន្ទាប់​ពី​ជន​បង្ក​ធ្វើ​សកម្មភាព​រួច​ជន​រង​គ្រោះ​ទាំង​ពីរ​នាក់​បាន​ទៅ​ប្តឹង​សមត្ថកិច្ច​នគរបាល​នៅ​ក្បែរ​នោះ​រួច​ក៏​ធ្វើការ​ឃាត់ខ្លួន​បក្សពួក​ជន​បង្ក​បាន​ចំនួន​៣​នាក់​ភ្លាម​ៗ​នៅ​នឹង​កន្លែង​កើតហេតុ​ក្រោយ​មក​ជន​បង្ក​ជាមួយនឹង​បក្សពួក​មួយ​ចំនួន​ទៀត​បាន​រត់គេច​ខ្លួន​បាត់​ស្រមោល​ដោយ​ជនសង្ស័យ​មាន​ទី​១-​ឈ្មោះ យ៉ាង សុខា ភេទ​ប្រុស អាយុ​១៧​ឆ្នាំ រស់នៅ​ភូមិ​ឃុំ​ខាងលើ​, ទី​២- ឈ្មោះ ផែន ប្រុស ភេទ​ប្រុស អាយុ​២០​ឆ្នាំ រស់នៅ​ភូមិ​អូរ​តា​ប្រា​ង សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន និង​ទី​៣-​ឈ្មោះ សុ​ភី ភេទ​ប្រុស អាយុ​២៨​ឆ្នាំ រស់នៅ​ភូមិ​កូនភ្នំ សង្កាត់​អូរ​តា​វ៉ៅ ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន ។

ក្រោយ​ពី​ឃាត់ខ្លួន​បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​០៣​នាក់​ត្រូវ​បាន​រក្សា​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​សាលា​ក្រៅ​ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​ដើម្បី​ចាត់ការ​តាម​នីតិវិធី ។ ចំណែក​បក្សពួក​កម្លាំង​ជំនាញ​កំពុងធ្វើការ​ស្រាវជ្រាវ ដើម្បី​យក​មក​ចាត់ការ​ទៅ​តាម​នីតិវិធី ៕

កែសម្រួល​ដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ