ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឈ្មួញ​អត់​ច្បាប់​កំពុង​ជីក​រំលាយ​យក​ដី យក​ថ្ម​លក់​ជិត​បាន​រលាយ​ហើយ

4 ឆ្នាំ មុន
  • កោះកុង

ខេត្តកោះកុង ៖ អនុក្រឹត្យ​លេខ​៨០ អន​ក្រ​.​បក ចុះ​ថ្ងៃ​ទី​០៩ ខែឧសភា ឆ្នាំ​២០១៦ ដែល​ចុះហត្ថលេខា​ដោយ​ប្រមុខ​រាជរដ្ឋាភិបាល សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន…

ខេត្តកោះកុង ៖ អនុក្រឹត្យ​លេខ​៨០ អន​ក្រ​.​បក ចុះ​ថ្ងៃ​ទី​០៩ ខែឧសភា ឆ្នាំ​២០១៦ ដែល​ចុះហត្ថលេខា​ដោយ​ប្រមុខ​រាជរដ្ឋាភិបាល សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន បាន​កំណត់​យក​ផ្ទៃដី​ចំនួន 144275 ហិ​កតា ស្ថិត​ក្នុងស្រុក​ចំនួន​៣ គឺ​ស្រុក​ក្រុង​ខេមរៈភូមិន្ទ ស្រុក​កោះកុង និង​ស្រុក​ថ្ម​បាំង ខេត្តកោះកុង ត្រូវ​រក្សា​ទុកជា​ដែនជម្រកសត្វព្រៃ​តា​តៃ ។

ប៉ុន្តែ​ក្នុង​រយៈពេល​ចាប់ពី​ដើមឆ្នាំ​២០១៩ រហូត​មក​ដល់​ពេល​នេះ មាន​ខ្នងភ្នំ​ចំនួន​២​ទី​តាំ ង​ស្ថិត​ក្នុង​ក្រុង​ខេមរៈភូមិន្ទ កំពុង​ត្រូវ​បាន​រំលាយ​ធ្វើ​អោយ​បាត់បង់​រូបភាព​ដើម​បណ្តើរ​ៗ​ហើយ និង​ឈាន​ដល់​ការ​បាត់បង់​ទាំងស្រុង​ចេញពី​ក្នុង​ផែនទី​នៃ​ប្រទេស​កម្ពុជា​ដោយសារ ក្រុម​ឈ្មួញ​ដែល​កំពុង​ធ្វើ​អាជីវកម្ម​លក់​អាច់​ដី និង​ថ្ម​អត់​ច្បាប់​ជា​ច្រើន​ក្រុម ។

សកម្មភាព​ល្មើសច្បាប់​ខាងលើ​នេះ កំពុង​ល្បី​កក្រើក​ពេញ​ក្រុង​ខេមរៈភូមិន្ទ​ដោយសារ តែ​ក្រុម​ឈ្មួញ​ជា​ច្រើន​ក្រុម​បាន​យក​គ្រឿងចក្រ និង​ឡាន​ដឹក​ដី រាប់​សិប​គ្រឿង ក្នុង​មួយ​ថ្ងៃ​ៗ​សំរុក​ជីក​កកាយ​ភ្នំ​យក​អាច់​ដី និង​ថ្ម​ដឹក​កាត់​ទីប្រជុំជន​ធ្វើ​អោយ​ដី​ហុយ និង​បែក​ល្បាប់​ខ្ទេច​ផ្លូវថ្នល់​ស្ទើរតែ​ពេញ​ទីរួមខេត្ត គ្មាន​ស្ថាប័ន​ពាក់ព័ន្ធ​ណាមួយ ចេញ​មុខ​ត្រួតពិនិត្យ​ឡើយ ។ ហើយ​ស្ថាប័ន​ដែល​មានការ​ពាក់ព័ន្ធ​ចំនួន​២ កំពុង​ឆ្លើយ​ដាក់​គ្នា​ដូច​អា​យ៉ៃ​ឆ្លង​ឆ្លើយ ។

លោក​ប៉ិច ស៊ី​យ៉ុ​ន ប្រធាន​មន្ទីរ​រ៉ែ និង​ថាមពល​ខេត្ត​បាន​បញ្ជាក់​ថា មាន​ក្រុមហ៊ុន​ដឹក​ដី​ចំនួន​៥ បាន​ដាក់​ពាក្យ​ចូល​មក​មន្ទីរ ដើម្បី​សុំ​ច្បាប់​ជីក​គាស់​យក​ថ្ម និង​អាច់​ដី​តាំងពី​ចង្កេះ​រហូត ដល់​ខ្នងភ្នំ ទាំង​២​ចំណុច​ខាងលើ ដើម្បី​យក​ថ្ម និង​អាច់​ដី​លក់ ។ ប៉ុន្តែ​លោក​មិន​បាន​ចេញ លិខិត​អនុញ្ញាតិ​ឡើយ មិនតែប៉ុណ្ណោះ​រូប​លោក​បាន​ធ្វើ​របាយការណ៍​ជា​លាយ​ល័​ក្ខ​អក្សរ អំពី​ផល​ប៉ះពាល់​ដែនជម្រកសត្វព្រៃ ដែល​ការពារ​ដោយ​អនុក្រឹត្យ​ទៅ​អាជ្ញាធរ​ខេត្ត និង ទៅ​ក្រសួង​ទៀត​ផង ដើម្បី​បិទ​អាជីវកម្ម​ក្រុមហ៊ុន​ទាំងនោះ​ចោល ប៉ុន្តែ​អាជ្ញាធរ​ខេត្ត និង​ក្រសួង​នៅ​មិន​ទាន់​មាន​ចំណាត់ការ​ត្រឡប់​មក​វិញ​នៅឡើយ​ទេ ហើយ​ក្រុមហ៊ុន​ទាំងនោះ នៅ​តែ​បន្តសកម្មភាព​ល្មើស​របស់​ខ្លួន​យ៉ាង​គ​គ្លើ​ន​ដដែល ។

ម​ន្រី្ត​ជំនាញ​រ៉ែ​ម្នាក់​បាន​បង្ហើប​ថា ក្រុម​ប​ហ៊ុន​ល្មើស​ទាំងនោះ​មាន​ចំនួន​៥ ទី​១- លោក​ឈួ​រ វុ​ទ្ធី តំណាង​អោយឈ្មោះ សំ វី​រៈ ជា​មន្ត្រី​ទាហានជើងទឹក​មាន​អំណាច​ទឹក​លុយ​ខ្លាំង ហា៑ន​ជីក​រំលាយ​ភ្នំ ដោយ​អត់​មានច្បាប់ ទី​២- លោកស្រី នៅ សុភា តំណាង​អោយ​ប្តី​ឈ្មោះ​ទុំ ទី​៣- លោក​សន ប៊ុ​ន​ហៀ​ប ទី​៤ – លោក​មោ ម៉េ​ង និង​ទី​៥- លោក​កែវ កៅ​លី ។ ព័ត៌មាន​ពិស្តា​មាន​ផ្សាយ​ជូន​នៅ​កាសែត​កោះសន្តិភាព ។ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ