ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រាក់​រៀល​មាន​ប្រៀប​ជាង​ប្រាក់​វុន​កូរ៉េ

4 ឆ្នាំ មុន

ហាងឆេង​អត្រា​ប្តូរ​ប្រាក់​រៀល​ខ្មែរ​ថ្ងៃនេះ​មាន​កម្លាំង​ខ្លាំង​ជាង​ប្រាក់​វុន​កូរ៉េ​នេះ បើ​ប្រៀបធៀប​កាលពី​ចុង​ស​ប្តា​ហ៍​មុន ។ ប្រភព​ពី​ធនាគារជាតិ​នៃ​កម្ពុជា​ថ្ងៃនេះ​ឱ្យ​ដឹង​ថា ១០០​វុន​កូរ៉េ ទិញ​ចូល ៣៤០​រៀល លក់​ចេញ​តែ​៣៤៣​រៀល ដែល​កាលពី​ថ្ងៃ​ទី​២ ខែសីហា​ចុង​សប្ត​ហា៍​មុន​ទិញ​ចូល​៣៤២​រៀល…

ហាងឆេង​អត្រា​ប្តូរ​ប្រាក់​រៀល​ខ្មែរ​ថ្ងៃនេះ​មាន​កម្លាំង​ខ្លាំង​ជាង​ប្រាក់​វុន​កូរ៉េ​នេះ បើ​ប្រៀបធៀប​កាលពី​ចុង​ស​ប្តា​ហ៍​មុន ។ ប្រភព​ពី​ធនាគារជាតិ​នៃ​កម្ពុជា​ថ្ងៃនេះ​ឱ្យ​ដឹង​ថា ១០០​វុន​កូរ៉េ ទិញ​ចូល ៣៤០​រៀល លក់​ចេញ​តែ​៣៤៣​រៀល ដែល​កាលពី​ថ្ងៃ​ទី​២ ខែសីហា​ចុង​សប្ត​ហា៍​មុន​ទិញ​ចូល​៣៤២​រៀល និង​លក់​ចេញ​រហូត​ដល់ ៣៤៦​រៀល​ឯណោះ ។

ប្រភព​ដដែល​ឱ្យ​ដឹង​ទៀត​ថា អត្រា​ប្តូរ​ប្រាក់​គោល​រវាង​រូបិយប័ណ្ណ​ផ្សេង​ៗ​ជាមួយ​ប្រាក់​រៀល​ថ្ងៃនេះ​មាន​ដូច​ជា​៖ ១​យ៉​ន់​ចិន ទិញ​ចូល​៥៨៩​រៀល លក់​ចេញ​៥៩៥​រៀល , ១​ដុល្លារ​ហុងកុង ទិញ​ចូល ៥២២​រៀល លក់​ចេញ​៥២៧​រៀល , ១០០​យេ​ន​ជប៉ុន ទិញ​ចូល​៣៨៤២​រៀល លក់​ចេញ ៣៨៨១​រៀល , ១​ដុល្លារ​សិង្ហ​បុរី ទិញ​ចូល​២៩៧០​រៀល លក់​ចេញ​២៩៩៩​រៀល និង ១ បាត​ថៃ​ទិញ​ចូល​១៣៣​លក់​ចេញ ១៣៤​រៀល ។

ប្រភព​លី ហួរ បានឱ្យ​ដឹង​ដែរ​ថា ១​ដុល្លារ​អា​មេ​រិ​ក​ទិញ​ចូល​៤០៨៧​រៀល លក់​ចេញ​៤០៩៥ រៀល និង​មាសគីឡូ ១​តម្លឹង​ទិញ​ចូល ១៧២០​ដុល្លារ​អា​មេ​រិ​ក​លក់​ចេញ​១៧៤០​ដុល្លារ​អា​មេ​រិ​ក ៕ កែសម្រួល​ដោយ​៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ