ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកកាសែត​ទាំង​៣ជាប់ចោទ​លក់​ព្រះ​នា​រាយ៍​ដៃ​៨…ចាយ​ដុល្លារ​ខ្មោច

4 ឆ្នាំ មុន
  • ពោធិ៍សាត់

ខេត្តពោធិ៍សាត់ ៖ បុរស​៣​នាក់​ដែល​អះអាង​ថា ជា​ភ្នាក់ងារ​កាសែត​ក្នុងស្រុក​មួយ​ ដែល​គេ​មិន​ធ្លាប់​ឮឈ្មោះ បាន​ត្រូវ​សមត្ថកិច្ចឃាត់ខ្លួន​ កាលពី​ថ្ងៃ​ទី​២ សីហា នៅ​ភូមិ​សង្គម​ថ្មី​ ឃុំ​ថ្មដា​…

ខេត្តពោធិ៍សាត់ ៖ បុរស​៣​នាក់​ដែល​អះអាង​ថា ជា​ភ្នាក់ងារ​កាសែត​ក្នុងស្រុក​មួយ​ ដែល​គេ​មិន​ធ្លាប់​ឮឈ្មោះ បាន​ត្រូវ​សមត្ថកិច្ចឃាត់ខ្លួន​ កាលពី​ថ្ងៃ​ទី​២ សីហា នៅ​ភូមិ​សង្គម​ថ្មី​ ឃុំ​ថ្មដា​ ស្រុក​វាល​វែង ពី​បទ​ឆបោក​លក់​វត្ថុ​បុរាណ និង​ប្រើប្រាស់​លុយ​ដុល្លារ​ក្លែងក្លាយ ​មិន​ទាក់ទិន​នឹង​ការងារ​ព័ត៌មាន​នោះ​ទេ ។

សមត្ថកិច្ច​ឲ្យ​ដឹង​ថា ជនសង្ស័យ​ទាំង​៣​នាក់ ១-​ឈ្មោះ ភ​ន ហ៊ាន ភេទ​ប្រុស អាយុ​៥១​ឆ្នាំ មាន​ទីលំនៅ​ភូមិ​អូរ​ឈ្លើង ឃុំ​កោះរ​ការ ស្រុក​កំពង់សៀម ខេត្តកំពង់ចាម (​ម្ចាស់​រថយន្ដ​) ២-​ឈ្មោះ អុ​ី ម៉ុ​ក ភេទ​ប្រុស អាយុ​៤៨​ឆ្នាំ នៅ​ភូមិ​ពាម​ស្ដី​ឃុំ​ព្រែកជីក ស្រុក​កំពង់លាវ ខេត្តព្រៃវែង និង​៣-​ឈ្មោះ គឹ​ម ចាន់​នី ភេទ​ប្រុស​អាយុ​៣៩​ឆ្នាំ នៅ​ភូមិ​គោក​គង់​លិច ឃុំ​គោក​គង់​លិច ស្រុក​ក​ញ្ជៀ​ច ខេត្តព្រៃវែង​(​មាន​កាត​មន្ត្រី​នគរបាល​ជាតិ​នៅ​នាយកដ្ឋាន​អង្គរក្ស​) ។

ការ​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង​៣​នាក់​នេះ​តាម​បញ្ជា​របស់​លោក​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត ដែល​ប្រជាពលរដ្ឋ​៤​នាក់ បាន​ប្ដឹង​មក​តុលាការ​ថា ពួក​គេ​បាន​ដើរ​ធ្វើ​សកម្មភាព​លក់​វត្ថុ​បុរាណ​(​ព្រះ​ដៃ​៨) បោក​យក​លុយ​សរុប​អស់​៩០០០​ដុល្លារ និង​ម៉ូតូ​២​គ្រឿង នៅ​ឃុំ​កំពង់​ពោធិ៍ ស្រុក​ក្រគរ ឃុំ​ព្រ​ងិ​ល និង​ឃុំ​ស​ន្ទ្រែ ស្រុក​ភ្នំក្រវាញ ។

សមត្ថកិច្ច​បញ្ជាក់​ពី​អង្គហេតុ​ឱ្យ​ដឹង​ថា កាលពី​ថ្ងៃ​ទី​១៣ ខែកក្កដា​ឆ្នាំ​២០១៩ ពួក​គេ​បាន​ប្រើ​ល្បិច​យក​រូបចម្លាក់​ព្រះ​ដៃ​៨​ទៅ​ឆបោក​ប្រជាពលរដ្ឋ​ឈ្មោះ ឈឹ​ម ឈួ​យ ភេទ​ប្រុស អាយុ​៥៥​ឆ្នាំ នៅ​ឃុំ​កំពង់​ពោធិ៍​ស្រុក​ក្រគរ ដោយ​បាន​ឲ្យ​ឈ្មោះ ចាន់​នី ដើរតួ​ធ្វើ​ជា​ម្ចាស់​របស់​ហើយ​ឈ្មោះ អុ​ី ម៉ុ​ក ជា​អ្នក​ទៅ​បបួល​ឈ្មោះ ឈឹ​ម ឈួ​យ​ទិញ ។

អុ​ី ម៉ុ​ក ប្រាប់ ឈឹ​ម ឈួ​យ ថា​មាន​គេ​លក់​វត្ថុ​បុរាណ​ព្រះ​ដៃ​៨​ក្នុង​តម្លៃ​១២.០០០​ដុល្លារ តែ​ខ្ញុំ​មាន​លុយ​តែ​៧.០០០​ដុល្លារ​ទេ (​លុយ​ឆេ​ង​ម៉េ​ង​) បើ​បង​ហ៊ុន​គ្នា​ជាមួយ​ខ្ញុំ​ទិញ​របស់​នោះ​ទុក​លក់​បន្ត អាច​តម្លៃ​ក្នុង​ចន្លោះ​ពី​៤០.០០០ ទៅ​៥០.០០០​ដុល្លា​ឯណោះ ។ ថា​ហើយ​ពួក​គេ​ទាំង​២​នាក់​ក៏​ទៅ​ជួប​ឈ្មោះ ចាន់​នី ដើម្បី​មើល​របស់ ។

ក្រោយ​ពី​បានឃើញ​ហើយ​ឈ្មោះ ឈឹ​ម ឈួ​យ ក៏​យល់ព្រម​ហ៊ុន​គ្នា​ទិញ​ជាមួយ​ឈ្មោះ អុ​ី ម៉ុ​ក ។ ឈ្មោះ ឈឹ​ម ឈួ​យ ពុំ​មាន​លុយ​គ្រប់​ទេ បាន​ប្រគល់​ម៉ូតូ​របស់​ខ្លួន​ម៉ាក​វ៉េវ​អាល់​ហ្វា​មួយ​គ្រឿង និង​ម៉ូតូ​របស់​កូន​ម៉ាក​ហុងដា ស៊េរី​២០១៩ មួយ​គ្រឿង​ទៀត​ឲ្យ​ទៅ​ឈ្មោះ ចាន់​នី ដើម្បី​ឲ្យ​ជឿជាក់ ។ ចំណែក​ឈ្មោះ អុ​ី ម៉ុ​ក បាន​ប្រគល់ ព្រះ​ដៃ​៨​ឲ្យ​ទៅ​ឈ្មោះ ឈឹ​ម ឈួ​យ ទុក​ក្នុងផ្ទះ​របស់​គាត់ ហើយ​ថា​យក​ម៉ូតូ​ទៅ​លក់​ដើម្បី​យក​លុយ​មក​ឲ្យ ក៏​ទៅ​បាត់​រហូត​ទៅ ។

លុះ​ក្រោយមក​ទើប​ដឹង​ថា វត្ថុ​បុរាណ​ព្រះ​ដៃ​៨​នោះ​គឺជា​ស្ពាន់​ចាក់ពុម្ព​ថ្មី​សោះ​ក៏​ទៅ​ប្ដឹង​សមត្ថកិច្ច ។ នៅ​ថ្ងៃ​ទី​២៦ ខែកក្កដា ឆ្នាំ​២០១៩ ពួក​គេ​ទាំង​៣​នាក់​បាន​ប្រើ​ល្បិច​ដើរ​ធ្វើ​សកម្មភាព​របៀប​នេះ​នៅ​ឃុំ​ព្រ​ងិ​ល និង​ឃុំ​ស​ន្ទ្រែ ស្រុក​ភ្នំក្រវាញ​ទៀត​។ លុះ​នៅ​ថ្ងៃ​ទី​២ សីហា​សមត្ថកិច្ច​ពង្រឹងកម្លាំង​គ្រប់​ទីកន្លែង​ទើប​ចាប់​បាន​នៅ​ឃុំ​ថ្មដា ស្រុក​វាល​វែង​តែ​ម្ដង ។

សមត្ថកិច្ច​ដកហូត​បាន​មាន​៖ លុយ​ដុល្លារ​ឆេ​ង​ម៉េ​ង​៧០០០​ដុល្លារ វិទ្យុទាក់ទង​០៣​គ្រឿង លោហៈធាតុ​រូប​ព្រះ​ដៃ​៨​ចំនួន​៣​អង្គ ប័ណ្ណសម្គាល់ខ្លួន​ភ្នាក់ងារ​កាសែត​មាន​ជ័យ ព្រមទាំង​បាន​ដកហូត​មធ្យោបាយ​ធ្វើ​ដំណើរ​នូវ​រថយន្ដ​កាម​រី​មួយ​គ្រឿង​ផង​ដែរ ។ ជនសង្ស័យ​និង​វត្ថុ​តាង​សមត្ថកិច្ច​បាន​បង្ក​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ដើម្បី​ចាត់ការ​បន្ត ៕

អត្ថបទសរសេរ ដោយ