ព្រះធម្មក្ខន្ធរួមទាំងអស់មាន៨៤០០០ធម្មក្ខន្ធហៅថា ព្រះធម៌ ។ ព្រះធម៌តែងរក្សាសត្វលោកឱ្យបានសុខក្នុងលោកនេះផងនិងលោកខាងមុខផង ។
មានតែព្រះធម៌ប៉ុណ្ណោះដែលធ្វើឱ្យកក់ក្តៅក្នុងជីវិត ព្រោះព្រះធម៌បានស្ថាបនាមនុស្ស ដែលធ្លាប់តែអន់ថយទន់ ទាប ដោយត្រកូល ឬដោយទ្រព្យធន់ជាដើម ឱ្យបានជាមនុស្ស ប្រសើរខ្ពង់ខ្ពស់ រហូតដល់ថ្នាក់ទេវតាប្រណម្យអញ្ជលីសំពះថ្វាយបង្គំទៀតផង ។
ព្រះធម៌តែងស្ថិតនៅកៀកនឹងយើងជានិច្ចមិនបានឃ្លាតទៅណាឆ្ងាយឡើយ មានតែសត្វលោកទេដែលចេះតែលះបង់ព្រះធម៌ចោល ហើយលាចាកលោកនេះស្ពាយយកកម្មដែលខ្លួនបានសាងទៅជាមួយ ។
ព្រះធម៌មានអានុភាពរកអ្វីប្រៀបពុំបានឡើយ សូមសត្វលោកទុកចិត្តលើព្រះធម៌ ជឿជាក់លើព្រះធម៌ចុះ នឹងបានល្អជាងការទុកចិត្តក្នុងអ្វីៗសព្វបែបយ៉ាង ។
ចែករំលែកព័តមាននេះ