ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចូលរួម​ជាមួយ ហ៊ួ​យ​ប៉ា​ង ហួង​សាន អុីន​ធើ​ណេ​សិន​ណ​ល ក្នុង​ដំណើរ​ឆ្ពោះទៅ​រក​ប្រណីតភាព

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នៅ​រាត្រី​ថ្ងៃ​ទី ០២ ខែ សីហា ឆ្នាំ ២០១៩ សន្និសីទ ហ៊ួ​យ​ប៉ា​ង…

រាជធានី​ភ្នំពេញ ៖ នៅ​រាត្រី​ថ្ងៃ​ទី ០២ ខែ សីហា ឆ្នាំ ២០១៩ សន្និសីទ ហ៊ួ​យ​ប៉ា​ង ហួង​សាន របស់​វិនិយោ​គិន​ចិន បាន​រៀបចំ​ឡើង​ដើម្បី​បង្ហាញ​ពី​ភាព​រីក​ចម្រើន​លូតលាស់​ក្នុង​វិស័យ​អចលនទ្រព្យ​ដោយ​មានការ​ចូលរួម​ពី​ភ្ញៀវ​កិត្តិយស និង​វិនិយោគិន​ជា​ច្រើន​។

ពិធី​នេះ​ធ្វើ​ឡើង​នៅ​សណ្ឋាគារ ហួង សាន ទល់មុខ​វិមាន​រដ្ឋ​សភាជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​មានការ​អ​ញ្ជី​ញ​ចូលរួម​ពី​អ្នកឧកញ៉ា ហ៊ុន តូ លោក​ជំទាវ ហ៊ុន គី​ម​ឡេ​ង នេ​ត សា​វឿ​ន លោក​ឧកញ៉ា ជា សឿ​ន អនុប្រធាន​អចិន្ត្រៃយ៍​សមាគម​ខ្មែរ​-​ចិន​នៅ​កម្ពុជា ព្រមទាំង​ភ្ញៀវ​កិត្តិយស​ប្រហែល​៣០០​នាក់​ដោយ​មានការ​អមដំណើរ​ដោយ​នារី​បំរើ​ការ​លើ​យន្តហោះ​ដ៏​ស្រស់​ស្អាត​ផង​ដែរ ។

យោង​តាម​សេចក្ដី​ប្រកាស​របស់​ក្រុមហ៊ុន ហ៊ួ​យ​ប៉ា​ង អុីន​ធើ​ណេ​សិន​ណ​ល​រៀល​អ៊ី​ស្ទេ​ត បាន​ឱ្យ​ដឹង​ថា ហ៊ួយ​​ប៉ា​ង អុីន​ធើ​ណេ​សិន​ណ​ល ជាយា​ន្ត​មួយ​ដែល​កំពុង​ធ្វើ​ដំណើរ​ទៅ​មុខ​សន្សឹម​ៗ​ក្នុង​ការ​ដឹកនាំ​ប្រជាជន​ដែល​រស់នៅ​ទីក្រុង​ភ្នំពេញ​ឆ្ពោះទៅ​កាន់​ដែនដី​ថ្មី​មួយ ដោយ​ទទួល​បាន​បទ​ពិសោធន៍​ពី​ការ​រស់នៅ​បែប​ថ្មី​ប្រកបដោយ​ភាព​ស៊ី​វី​ល័យ ប្រណីតភាព និង​គុណភាព​។

នៅ​ក្នុង​ពិធី​នោះ លោក សិន ឆាវ ប្រធាន​នាយក​ប្រតិបត្តិ ក្រុមហ៊ុន ហ៊ួ​យ​ប៉ា​ង អុី​ន​ធើ​ណេ​សិន​ណ​ល រៀល អុីស្ទេ​ត បានឱ្យ​ដឹង​ថា ហ៊ួ​យ​ប៉ា​ង អុីន​ធើ​ណេ​សិន​ណ​ល គ្រុប បាន​បង្កើត​ឡើង​ជិត​២០​ឆ្នាំ​មក​ហើយ ដោយ​បាន​ខិតខំ​អភិវឌ្ឍ​មាគ៌ា​ពិ​ធ​កម្ម រហូត​ដល់​បច្ចុប្បន្ន​បាន​ប្ដេជ្ញា​ពង្រីក​ខ្លួន​ក្នុង​វិស័យ​អចលនទ្រព្យ និង​រៀបចំ​បោះ​គោលដៅ​នៅ​អាស៊ី​អាគ្នេយ៍​ដោយ​ឈរជើង​នៅ​ទីក្រុង​ភ្នំពេញ ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ធ្វើ​អន្តរជាតិ​នី​យ​កម្ម និង​ទំនើប​នី​យក​ម្មការ​រស់នៅ​ប្រកបដោយ​ភាព​ស៊ី​វី​ល័យ ប្រណីតភាព និង​គុណភាព សម្រាប់​ប្រជាជន​គ្រប់​ស្រទាប់​។

លោក​បន្ត​ថា ក្នុង​ឆ្នាំ​២០១៩​នេះ ហ៊ួ​យ​ប៉ា​ង អុី​ន​ធើ​ណេ​សិន​ណ​ល រៀល​អុីស្ទេ​ត បាន​បង្កើត​ស្នាដៃ​ក្នុង​ការ​រស់នៅ​មួយ​សម្រាប់​ប្រជាជាតិ​ខ្មែរ​លើក​ដំបូង​នោះ គឺ ហ៊ួ​យ​ប៉ា​ង ហួង​សាន អុី​ន​ធើ​ណេ​សិន​ណ​ល ដែល​វា​ជា​ចំណែក​មួយ​ទាក់ទង​នឹង​ការ​រស់នៅ​ដ៏​ប្រសើរ ក៏​ដូច​ជា​ការ​ផ្លាស់​ប្តូរ​ទស្សនៈ​រស់នៅ​ថ្មី​មួយ​របស់​ប្រជាជន​ផង​ដែរ​។

លោក​ឧកញ៉ា ជា សឿ​ន អនុប្រធាន​អចិន្ត្រៃយ៍ សមាគម​ខ្មែរ​-​ចិន​នៅ​កម្ពុជា បាន​មាន​ប្រសាសន៍​ថា តាម​រយៈ​ការ​វិយោគ​របស់​ចិន​មក​ប្រទេស​កម្ពុជា​កាន់តែ​ច្រើន​នឹង​អាច​ចូលរួម​ជួយ​ក្នុង​ការ​បន្ថែម​នូវ​សោ​ភ័​ណ្ឌ​ភាព និង​គុណភាព​នៃ​សំណង់ និង​ស្ថាបត្យកម្ម​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ ហើយនឹង​រឹតតែ​ធ្វើ​ឱ្យ​ប្រទេស​កម្ពុជា​កាន់តែ​រីក​ចម្រើន​បន្ថែម​ទៀត និង​អាច​ក្លាយទៅជា​ទី​ក្រុងប៉ារីស​ដ៏​តូច​មួយ​នៅ​ប៉ែក​បូព៌ា ។

លោក​ឧកញ៉ា​បន្ត​ថា កា​រស​សម្ពាធ​គម្រោង ហ៊ួ​យ​ប៉ា​ង ហួង​សាន អុីន​ធ័​រ​ណេ​សិន​ណ​ល រៀល​អ៊ី​ស្ទេ​ត នៅ​ពេល​នេះ​បាន​បញ្ជាក់​ពី​ការ​រីក​ចម្រើន​នៃ​ក្រុមហ៊ុន​ហ៊ួ​យ​ប៉ា​ង​នៅ​កម្ពុជា​ដោយ​បាន​ធ្វើការ​ដឹកនាំ​មុខ​គេ​ទៅ​លើ​វិស័យ​អចលនទ្រព្យ​ដែល​បាន​បញ្ជាក់​ពី​សច្ចៈ​ធម៌​ជាក់ស្តែង ក៏​ដូច​ជា​សេវាកម្ម និង​ការ​ផ្តល់​នូវ​លំនៅ​ដ្ឋាន​ប្រកបដោយ​សុខ​សុភមង្គល​ដល់ទី​ក្រុងភ្នំពេញ ជាមួយនឹង​គម្រោង​ប្រកបដោយ​ប្រណីតភាព និង​ផ្តល់​នូវ​សេវាកម្ម​ដ៏​ល្អ​ប្រសើរ​ដល់​អតិថិជន​ជា​ច្រើន​ផង​ដែរ ។

គួរ​បញ្ជាក់​ថា គម្រោង ហ៊ួ​យ​ប៉ា​ង ហួង​សាន ជា​គម្រោង​មួយ​ដែល​មាន​ទីតាំង​ស្ថិត​នៅ​តំបន់​ដែល​មាន​សក្ដានុ​ពល​ខ្ពស់ មាន​ស្ថានទូត​នានា​ចំនួន​៧​នៅ​ជុំវិញ និង​មាន​ចម្ងាយ​តែ​មួយ​ផ្លូវ​ពី​ស្ថានទូត​អូស្ត្រាលី និង​ចម្ងាយ​តែ​ប៉ុន្មាន​រយ​ម៉ែត្រ​ពី​ស្ថានទូត​រុ​ស្ស៊ី​។

គម្រោង​ក៏​ស្ថិត​នៅ​តំបន់​ទេសចរណ៍​ល្បី​ៗ​រួម​មាន វិមាន​ឯក​រាជ្យ ព្រះ​បរមរាជវាំង សារមន្ទីរ​ជាតិ រម​នី​យ​ដ្ឋា​ន​វត្ត​ភ្នំ ផ្សារ​ធំ​ថ្មី ផ្សារ​ទួល​ទំពូង និង​សារមន្ទីរ​ប្រវត្តិសាស្ត្រ​ទួល​​ស្លែង និង​មាន​ស្ថាប័នរដ្ឋ​ធំ​ៗ៦​នៅ​ជុំវិញ​បង្កើត​បានជា​បណ្តុំ​ការ​រស់នៅ​យ៉ាង​សំខាន់​មួយ​ប្រកបដោយ​សុវត្ថិភាព ប្រណីតភាព​រួម​បញ្ចូល​គ្នា​។

គម្រោង ហ៊ួ​យ​ប៉ា​ង ហួង​សាន អ៊ី​ន​ធើ​ណេ​សិន​ណ​ល ផ្សា​ភ្ជាប់​មក​ជាមួយនឹង​រង្វង់​ការ​រស់នៅ​បែប​ពាណិជ្ជ​កម្ម​ស្តង់ដា​ខ្ពស់​ដោយ​រួម​មាន​ផ្សារ​ទំនើប សណ្ឋាគារ​លំដាប់​ផ្កាយ សាលា​អន្តរជាតិ មន្ទីរពេទ្យ​ស្តង់ដា​ខ្ពស់ និង​ហេដ្ឋារចនាសម្ព័ន្ធ​ផ្សេង​ៗ​ទៀត​ស្ថិត​នៅ​តំបន់​កោះ​ពេជ្រ​។

ក្រៅពី​នេះ គម្រោង​ផ្ទាល់​ក៏​មាន​សាល​ធំ​ទូលាយ ចំណត​យានយន្ត អាង​ហែល ទឹក កន្លែង​ហាត់ប្រាណ ភោជនីយ៍ដ្ឋាន ខេ​ធី​វី ក្លឹ​ប​កម្សាន្ត​ជាដើម ដែល​សាងសង់​យ៉ាង​ពិសេស​សម្រាប់​ការ​រស់នៅ​បែប​ស៊ី​វី​ល័យ និង​ប្រណីតភាព​ដែល​ស្ថិត​នៅ​ដែនដី​ថ្មី​មួយ​នៃ​ទីក្រុង​ភ្នំពេញ​។

សាល​ពិព័រណ៍​៖ ក្បែរ​សណ្ឋាគារ ហួង សាន អុីន​ធើ​ណេ​សិន​ណ​ល អគារ​លេខ ១៦៨ វិ​ថី​រដ្ឋសភា សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន ក្រុងភ្នំពេញ ព្រះរាជាណាចក្រ​កម្ពុជា​។ សម្រាប់​ព័ត៌មាន​បន្ថែម​ទំនាក់ទំនង​ទូរស័ព្ទ ៖ 085 335 999 / 085 336 999 ៕ ដោយ​សហការ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ