ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​តេ​ជោ​ប្រកាស​មិន​ចង់​និយាយ​រឿង​នយោបាយ​ទៅ​បុគ្គល​ណា​នៅ​ថ្ងៃ​ខួបកំណើត

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​កម្ពុជា​បាន​ប្រកាស​មិន​និយាយ​រឿង​នយោបាយ​ទៅ​កាន់​បុគ្គល​ណា​នៅ​ថ្ងៃ​ខួបកំណើត​របស់​សម្តេច​នោះ​ទេ ។ ការ​ប្រកាស​របស់​សម្តេច​ធ្វើ​ឡើង​ក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ​វិទ្យាសាស្ដ្រ​នគរបាល ថ្នាក់​បរិញ្ញាបត្រ​ជាន់ខ្ពស់ ថ្នាក់​បរិញ្ញាបត្រ…

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​កម្ពុជា​បាន​ប្រកាស​មិន​និយាយ​រឿង​នយោបាយ​ទៅ​កាន់​បុគ្គល​ណា​នៅ​ថ្ងៃ​ខួបកំណើត​របស់​សម្តេច​នោះ​ទេ ។ ការ​ប្រកាស​របស់​សម្តេច​ធ្វើ​ឡើង​ក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ​វិទ្យាសាស្ដ្រ​នគរបាល ថ្នាក់​បរិញ្ញាបត្រ​ជាន់ខ្ពស់ ថ្នាក់​បរិញ្ញាបត្រ និង​វិញ្ញាបនបត្រ ដល់​និស្សិត នាយ​នគរបាល​បន្តវេន និង​សិក្ខាកាម​ជ័យ​លា​ភី នៅ​ព្រឹក​ថ្ងៃ​ទី​០៥ ខែសីហា​នេះ នៅ​បណ្ឌិត្យសភា​នគរបាល​កម្ពុជា ក្នុងស្រុក​កៀនស្វាយ ខេត្តកណ្ដាល ។

សម្តេច​បាន​លើក​ឡើង​ថា សម្តេច​មិន​បញ្ចេញ​សារ​ឆ្លើយឆ្លង​នយោបាយ​ជាមួយ​បុគ្គល​ណាមួយ​នោះ​ទេ ព្រោះ​ថ្ងៃនេះ​ជា​ថ្ងៃកំណើត​សម្តេច​ចង់​ឲ្យ​មាន​សេរី​សួស្តិ៍​ល្អ ។ ប៉ុន្តែ​ទោះបីជា​យ៉ាងណា​សម្តេច​ក៏​មិន​ភ្លេច​និយាយ​ទៅ​មនុស្ស​ម្នាក់​នៅ​បរទេស​ផង​ដែរ ។ គឺថា បុគ្គល​នោះ​បាន​និយាយ មិនឃើញ​វត្តមាន​សម្តេច ស ខេ​ង ទៅ​វិញ ខណៈ​សម្តេច ស ខេ​ង ធ្វើ​ដំណើរ​ទស្សនកិច្ច​នៅ​តួ​ក​គី ក្នុង​ពេល​តួ​ក​គី និង​បារី​ស​នៅ​ក្បែរ​គ្នា ។

សម្ដេច​តេ​ជោ មាន​ប្រសាសន៍​ថា «​ថ្ងៃនេះ ខ្ញុំ​មិន​ចង់​និយាយ​ច្រើន​ទេ ហើយ​ខ្ញុំ​ក៏​អត់​ចង់​តប​ឆ្លើយ​អី​ដែរ ដោយសារ​តែ​វា​ជា​ថ្ងៃកំណើត​របស់ខ្ញុំ​ពិតប្រាកដ ។ បើ​ខ្ញុំ​ចង់​មាន​សារ​នយោបាយ​ស្អី​ៗ​ផ្សេង​ៗ ក៏​ខ្ញុំ​លើក​ទៅ​ពេល​ផ្សេង​ដែរ ។​ព្រោះ​សម្បី​តែ​ប៉ុន្មាន​ថ្ងៃនេះ​មាន​អា​មួយ​នោះ វា​ថា​បាត់ សម្ដេច​ក្រឡាហោម ទៅ​ណា​រួច​សម្ដេច​ក្រឡាហោម​ទៅ​ជិត​ក្បាល​វា​តួ​ក​គី និង​បារី​ស មានអី​ឆ្ងាយ​ពី​គ្នា ប៉ុន្មាន ? តែ​វា​អត់​ដឹង​ដ៏​វា​ភ្លើ​ចឹ​ង វា​ក៏​ខំ​យាយ​ថា បាត់​សម្ដេច​ក្រឡាហោម វា​ទៅ​ជា​ចឹ​ង​»​។

សូម​បញ្ជាក់​ថា ថ្ងៃ​ខួបកំណើត​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​គឺ (៥ សីហា ១៩៥២ – ៥ សីហា ២០១៩ ) ជា​គម្រប់​៦៧ ឈាន​ចូល​៦៨​ឆ្នាំ ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ