ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សូ​ម្បី​តែ​បាយ​១​វែក​ក៏​ព្រះ​សារីបុត្រ​ដឹងគុណ​គេ​មួយ​ជីវិត

4 ឆ្នាំ មុន

ព្រះ​បរម​សាស្តា​ទ្រង់​ប្រារព្ធ​នូវ​ព្រះ​រា​ធ​ត្ថេ​រ​ដ៏​មាន​អាយុ​។ កាលពី​គាត់​នៅ​ជា​គ្រហស្ថ​នោះ​ជា​មនុស្ស​ក្រខ្សត់​ណាស់​នៅ​អាស្រ័យ​ចិញ្ចឹមជីវិត​ជាមួយ​ពួក​ភិក្ខុ​ទាំងឡាយ​ក្នុង​ព្រះ​វិហារ ។ រាល់​ៗ​ថ្ងៃ​តា​ព្រាហ្មណ៍​គាត់​បោសសំអាត​ជុំវិញ​បរិវេណ​ព្រះ​វិហារ កុដិ​ជាដើម​ពុំដែល​ខាន ។ ព្រះ​បរម​សាស្តា​ទ្រង់​ទតព្រះនេត្រ​ឃើញ​នូវ​ឧបនិស្ស័យ​នៃ​ព្រះ​អរហត្តផល​របស់​រា​ធ​ព្រហ្ម​ណ៍ហើយ ទើប​ព្រះ​អង្គ​យាង​ទៅ​ប្រាស្រ័យ​សន្ទនា​ជាមួយ ។ រា​ធ​ព្រហ្ម​ណ៍​បាន​ក្រាបទូល​សុំ​បព្វជ្ជា…

ព្រះ​បរម​សាស្តា​ទ្រង់​ប្រារព្ធ​នូវ​ព្រះ​រា​ធ​ត្ថេ​រ​ដ៏​មាន​អាយុ​។ កាលពី​គាត់​នៅ​ជា​គ្រហស្ថ​នោះ​ជា​មនុស្ស​ក្រខ្សត់​ណាស់​នៅ​អាស្រ័យ​ចិញ្ចឹមជីវិត​ជាមួយ​ពួក​ភិក្ខុ​ទាំងឡាយ​ក្នុង​ព្រះ​វិហារ ។ រាល់​ៗ​ថ្ងៃ​តា​ព្រាហ្មណ៍​គាត់​បោសសំអាត​ជុំវិញ​បរិវេណ​ព្រះ​វិហារ កុដិ​ជាដើម​ពុំដែល​ខាន ។

ព្រះ​បរម​សាស្តា​ទ្រង់​ទតព្រះនេត្រ​ឃើញ​នូវ​ឧបនិស្ស័យ​នៃ​ព្រះ​អរហត្តផល​របស់​រា​ធ​ព្រហ្ម​ណ៍ហើយ ទើប​ព្រះ​អង្គ​យាង​ទៅ​ប្រាស្រ័យ​សន្ទនា​ជាមួយ ។ រា​ធ​ព្រហ្ម​ណ៍​បាន​ក្រាបទូល​សុំ​បព្វជ្ជា ព្រោះ​គាត់​មាន​ចំណង់​ចង់​បួស​ខ្លាំង​ណាស់​។ ព្រះ​សាស្តា​ទ្រង់​បាន​ត្រាស់​ហៅ​ពួក​ភិក្ខុ​មក​ប្រជុំ​គ្នា ហើយ​ត្រាស់​សួរ​ថា តើ​ភិក្ខុ​ណាខ្លះ​នឹកឃើញ​នូវ​ឧបការគុណ​របស់​តា​ព្រហ្ម​ណ៍​នេះ​បាន ?

គ្រានោះ ព្រះ​សារីបុត្រ​បាន​ក្រាបទូល​ថា បពិត្រ​ព្រះ​អង្គ​ដ៏​ចម្រើន ទូលព្រះបង្គំ​រឭក​នូវ​ឧបការគុណ​របស់​រា​ធ​ព្រហ្ម​ណ៍​នេះ​បាន គឺ​កាលពី​ពេល​មុន​នោះ​គាត់​បាន​ប្រគេន​បាយ​មួយ​វែក​ដល់​ទូលព្រះបង្គំ ។ ព្រះ​សាស្តា​ទ្រង់​ត្រាស់​អនុញ្ញាត​ឱ្យ​ព្រះ​សារីបុត្ត​ត្ថេ​រ​ធ្វើ​ជា​ឧបជ្ឈាយ៍​បំបួស​ដល់​រា​ធ​ព្រាហ្មណ៍​នៅ​គ្រានោះ​ឯង ។

លុះ​បួស​ហើយ​លោក​ជា​អ្នក​ប្រដៅ​ងាយ មិន​ចចេស ជឿ​ស្តាប់បង្គាប់​តាម​ឱវាទ​របស់​ព្រះ​សារីបុត្រ​ដោយ​គោរព​មិនយូរ​ប៉ុន្មាន​ក៏​បាន​សម្រេច​ព្រះ​អរហត្តផល ។

ពួក​ភិក្ខុ​ទាំងឡាយ​បាន​ប្រជុំ​គ្នា​ពោល​សរសើរគុណ​របស់​ព្រះ​សារីបុត្រ​ថា ជា​អ្នកមាន​កតញ្ញូ​កតវេទី ហើយ​សរសើរ​ព្រះ​រា​ធៈ​ថា​ជា​អ្នក​ដែល​គេ​ប្រដៅ​បាន​ដោយ​ងាយ ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ