ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​តេ​ជោ ៖ កម្ពុជា​ត្រូវ​ប្រុង​ប្រយ័ត្ន​ចំពោះ​ភេ​វ​កម្ម និង​មិន​ត្រូវធ្វើ​ជា​កន្លែង​លាង​លុយ​កខ្វក់​ឡើយ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយ​រដ្ឋមន្ត្រី​បាន​បញ្ជាក់​ថា កម្ពុជា​ត្រូវ​តែ​ប្រុង ប្រយ័ត្ន​បំផុត​ចំពោះ​ភេ​វ​កម្ម​ដែល​អាច​កើត​មាន​គ្រប់ពេលវេលា ហើយ​មិន​ត្រូវ​ឲ្យ​កម្ពុជា​ជា​កន្លែង​លាង​លុយ​កខ្វក់​ផង​ដែរ ។…

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយ​រដ្ឋមន្ត្រី​បាន​បញ្ជាក់​ថា កម្ពុជា​ត្រូវ​តែ​ប្រុង ប្រយ័ត្ន​បំផុត​ចំពោះ​ភេ​វ​កម្ម​ដែល​អាច​កើត​មាន​គ្រប់ពេលវេលា ហើយ​មិន​ត្រូវ​ឲ្យ​កម្ពុជា​ជា​កន្លែង​លាង​លុយ​កខ្វក់​ផង​ដែរ ។ សម្តេច​តេ​ជោ​បាន​ថ្លែង​ក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ​វិទ្យា សាស្ដ្រ​នគរបាល ថ្នាក់​បរិញ្ញាបត្រ ជាន់ខ្ពស់ ថ្នាក់​បរិញ្ញាបត្រ និង​វិញ្ញាបនបត្រ ជូន​ដល់​និស្សិត​នាយ​នគរបាល​បន្តវេន និង​សិក្ខាកាម​ជ័យ​លា​ភី​ជាង​មួយ​ពាន់​នាក់ នៅ​បណ្ឌិត្យសភា​នគរបាល​កម្ពុជា ក្នុងស្រុក​កៀនស្វាយ ខេត្តកណ្ដាល នា​ព្រឹក​ថ្ងៃ​ទី​៥ ខែសីហា​នេះ ។

សម្តេច​តេ​ជោ​ថ្លែង​យ៉ាង​ដូច្នេះ​ថា ៖«​ធ្វើ​យ៉ាងម៉េច​កុំ​ឲ្យ​ប្រទេស​របស់​យើង​ក្លាយជា​ជំរក​នៃ​ការ​លាក់ខ្លួន​របស់​ភេវ​កម្ម ទោះបីជា​យើង​មិនមែន​ជា​គោលដៅ​នៃ​ការ​វាយប្រហារ​ភេ​វ​កម្ម តែ​ត្រូវធ្វើ​ឲ្យ​កម្ពុជា​កុំ​ឲ្យ​ក្លាយជា​ប្រទេស​នៃ​ជំរក ឬ​ការ​ឆ្លង់កាត់​របស់​ពួក​ភេ​វ​កម្ម កុំ​ឲ្យ​ប្រទេស​យើង​ជា​កន្លែង​សំអាត​ប្រាក់​កខ្វក់​» ។ សម្តេច​បន្ថែម​សំណុំ​បញ្ហា​មាន​ជា​ច្រើន​ដូច​ជា ការ​ជួញដូរ​គ្រឿងញៀន ការ​ជួញដូរ​អាវុធ ការ​លាង​លុយ​ កខ្វក់ គឺជា​សំណុំរឿង​តែ​មួយ ។ រឿង​នេះ​ទាក់ទង និង​សន្តិសុខ ដែល​មិនមែន​សម្រាប់​កម្ពុជា​នោះ​ទេ ។

សម្តេច​បន្ថែម​ថា ការ​អភិវឌ្ឍ​ប្រទេស​ជៀស​មិន​ផុត​ពី​ការ​កើត​បញ្ហា​នោះ​ទេ ព្រោះ​ជា​ក្រឹត្យក្រម​ធម្មជាតិ ហើយ​បើ​យើង​ចាត់​ទុក​វា​ជា​ក្រឹត្យក្រម​ធម្មតា ហើយ​វា​នៅ​តែ​ធម្មតា ហើយ​មិន​ខិតខំ​ដោះស្រាយ​បំបាត់​វា​ចោល​ទេ​នោះ គឺ​ដំណើរ​ទៅ​មុខ​របស់​យើង​នឹង​ជួប​ផល​លំបាក ហើយប្រជាជន​នឹង​មានការ​ភ័យ​ខ្លាច ។

សម្តេច​តេ​ជោ​បញ្ជាក់​ថា «​ពិត​ហើយ ប្រទេស​យើង​មានការ​ទទួលស្គាល់​នូវ​វឌ្ឍនៈភាព​របស់​យើង​តែ​ក៏​មាន​ប្រទេស​ខ្លះ​មិន​បាន​ទទួលស្គាល់​នូវ​វឌ្ឍនៈភាព​របស់​យើង​ដែរ ។ ប៉ុន្តែ​រឿង​ទទួលស្គាល់ ឬ​មិន​ទទួលស្គាល់ គឺជា​រឿង​របស់​គេ តែ​អ្វី​ដែល​សំខាន់​នោះ គឺ​យើង​ត្រូវ​ខិតខំ​ប្រឹង​ខ្លួនឯង​ងើបឈរ​ដោយ​ខ្លួនឯង ជំនះ​ឧបសគ្គ​ទាំងឡាយ​នៅ​ចំពោះ​មុខ​របស់​យើង តាម​រយៈ​ខិតខំ​រួម​គ្នា ដើម្បី​ឲ្យ​ការងារ​របស់​យើង​កាន់តែ​ប្រសើរ និង​ប្រសិទ្ធភាព​ដែល​នាំ​ឲ្យ​ប្រទេស​រីក​ចម្រើន​ខាង​វិស័យសេដ្ឋកិច្ច និង​សង្គម​» ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ